Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជន្លេន
( ន.នាមសព្ទ )
[ជន់-លេន]
សត្វឥតជើងឥតឆ្អឹង កើតនៅក្នុងដី បរិភោគដីជាអាហារ; ហៅ
- ឫសដី ក៏បាន ។
-
ជប
( កិ.កិរិយាសព្ទ )
[ជប់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ខ្សឹប; ស្វាធ្យាយខ្សឹបៗ, សូត្ររាយមន្តអាគមខ្សឹបៗ ឬសូត្រនឹកតែក្នុងចិត្ត; ប្រឡេះផ្គាំសូត្រខ្សឹបៗ ឬសូត្រដោយនឹកតែក្នុងចិត្ត ។ ន. កិរិយាខ្សឹប, ដំណើរសូត្រខ្សឹបៗ ឬសូត្រនឹកតែក្នុងចិត្ត ។ មានសេចក្ដីតំណាលក្នុងរឿងរ៉ាវពីព្រេងនាយ
-
ជប --
(មើលក្នុងពាក្យ ជប) ។
-
ជប់
( កិ.កិរិយាសព្ទ )
ជញ្ជក់, ស្រូប, បឺតដោយផ្អឹបបបូរមាត់ទាំងពីរខ្ទប់គ្នា : បិតាជប់ក្បាលបុត្រ, ម្ដាយជប់បង្ហើយកូន ។ បឺតស្រូបទាញយក : ភ្នំជប់ទឹកភ្លៀង ។
-
ជប់
( ន.នាមសព្ទ )
កន្លែង, ប្រទេសឬអាការដែលបឺត, ស្រូបយកទឹក : ជប់ភ្នំ, ធ្វើស្រែដោយសារទឹកហូរមកអំពីជប់; ទីនោះមានជប់ ។
-
ជម
( កិ.កិរិយាសព្ទ )
ធ្វើឲ្យមានរាងជ្រលម, ព្រួមឲ្យមានរាងដូចត្រយូងចេក : គេយកស្លឹកចេកមកជមជាកន្ទោង ។
-
ជម្នះ
( កិ.កិរិយាសព្ទ )
[ជំ-នះ ]
ធ្វើឲ្យឈ្នះ, បំពារ, ចចេសឲ្យតែឈ្នះ : ខ្ញុំហាមថាកុំឲ្យធ្វើ វាប្រឹងជម្នះធ្វើទាល់តែបាន ។
-
ជម្នះ
( ន.នាមសព្ទ )
ការឈ្នះ, សេចក្ដីឈ្នះ, ដំណើរដែលឈ្នះ : ចាំមើលរឿងនេះ ជម្នះនឹងបានទៅខាងណា ?
-
ជម្ពូ
( ន.នាមសព្ទ )
[ជ័មពូ ឬ ជំពូ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជម្ពុ ឬ ជម្ពូ) ព្រីង ។ ឈ្មោះស្ទឹងមួយ កើតមានព្រោះផ្លែព្រីងប្រចាំទ្វីបរលួយជាទឹកហូរច្រោះ ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជម្ពូទ្វីប ផង) ។
-
ជម្ពូ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះឈើមួយពួក ផ្លែប្រើជាអាហារ, មានច្រើនយ៉ាងគឺ ជម្ពូ-ស, ជម្ពូ-សព្រឿងៗ, ជម្ពូខៀវ, ជម្ពូល័ខ (សុទ្ធតែមានផ្កា-ស); ជម្ពូក្រហម (មានផ្កាក្រហមស្រស់) ។ ឈ្មោះឈើតូចមួយប្រភេទផ្សេងទៀត គ្រាប់ក្នុងមានក្លិនឆ្អាបហាង សម្រាប់បុកជ្រលក់សំពត់
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>