Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជនបទ
( ន.នាមសព្ទ )
[ជៈ នៈ បត់; តាមទម្លាប់ថា ជន់-នៈបត់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ប្រទេសជាទីប្រជុំជន គឺទីតំបន់ស្រុកក្រៅ ដែលមានប្រជាជននៅកុះករ មានអ្នករាជការរដ្ឋបាលនៅជាប្រធានកាន់កាប់រក្សាផង (ខែត្រក្រៅ, ទីរួមខេត្ត) ។
-
ជនបទាធិបតី
( ន.នាមសព្ទ )
[ជៈ នៈ ប៉ៈទាធិប៉ៈ ដី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជនបទ + អធិបតិ) មន្ត្រីដែលជាអធិបតីក្នុងជនបទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេសាភិបាល ផង) ។
-
ជនាចារ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជន + អាចារ) សណ្ដាប់ធ្នាប់, បែបបទ របស់ពួកជនក្នុងប្រទេស, ស្រុក, ភូមិមួយៗ ។
-
ជនាធិប
( ន.នាមសព្ទ )
[ជៈ នាធិប៉ៈ ឬ --ធិប ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជន + អធិប) អ្នកគ្រប់គ្រងរក្សាប្រជាជន (ក្សត្រទ្រង់រាជ្យ) ។
-
ជនាធិបតី
( ន.នាមសព្ទ )
[ជៈនាធិប៉ៈដី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជន + អធិបតិ > ជនាធិបតិ) អធិបតីរបស់ប្រជាជន (ព្រះរាជា) ។
-
ជនានុគ្រោះ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជន + អនុគ្រហ; ជន + អនុគ្គហ) ការទំនុកបម្រុងដល់សាធារណជន មិនរើសមុខ (សម្រាប់ឥស្សរជនជាន់ខ្ពស់ដែលមានអានុភាពច្រើន) ។
-
ជនានុជន
( ន.នាមសព្ទ )
[ជៈនានុជន់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជន + អនុជន > ជនានុជន) ជនធំតូច គឺបណ្ដាជនទាំងធំទាំងតូច ។
-
ជនាស្រ័យ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជន + អាស្រ័យ; ជន + អាសយ) ទីអាស្រ័យនៅរបស់ពួកជន; ទីសម្នាក់, សំចតសម្រាប់សាធារណជន, សាលាសម្នាក់ ។
-
ជនិន្ទ
( ន.នាមសព្ទ )
[ជៈ-និន-ទៈ ឬ ជៈ-និន]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ជន + ឥន្ទ > ជនិន្ទ; ជនេទ្រ្ទ) អ្នកដែលជាធំជាងអស់ប្រជាជន (ព្រះរាជា) ។
-
ជនី
( ន.នាមសព្ទ )
[ជៈនី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
មាតា ។
- ជនីជនក ឬ - ជនកជនី គឺមាតានិងបិតាឬបិតានិងមាតា ។ (រ. ស.) : សម្ដេចព្រះរាជជនី ឬ សម្ដេចព្រះវររាជជនី ឬក៏ សម្ដេចព្រះបរមរាជជនី, សម្ដេចព្រះបរមរាជជននី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជននី) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>