Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឃ

Chuon Nath's Khmer-Khmer Dictionary
  1. ឃ
    ព្យញ្ជនៈ​ទី ៤ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​បំពង់​ក ។ ជា​ធនិត-ឃោសៈ ខាង​សំស្ក្រឹត​និង​បាលី​មាន​សំឡេង​ជា គ្ហៈ ។សម្រាប់​ភាសា​ខ្មែរ, ផ្សំ​នឹង​ស្រៈ អ អា អិ អី ។ល។ អុំ អំ អាំ អះ សំឡេង អ៊ អ៊ា អ៊‌ិ អ៊‌ី ។ល។ អ៊ុំ អ៊ំ អ៊‌ាំ អ៊ះ ជា ឃ ឃា ឃិ ឃី ។ល។ ឃុំ ឃំ ឃាំ ឃះ ។
  2. ឃរណី ( ន.នាមសព្ទ ) [ឃៈ-រៈ-នី]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គ្ឫហិណី) ស្ត្រី​ជា​ម្ចាស់​ផ្ទះ, មេ​ផ្ទះ, ប្រពន្ធ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ)។
  3. ឃរមូល ( ន.នាមសព្ទ ) [ឃៈរៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គ្ឫហមូល) ឫស​សំណង់​ផ្ទះ ។
  4. ឃរាវាស ( ន.នាមសព្ទ ) [ឃៈរា-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គ្ឫហាវាស) ការ​នៅ​គ្រប់គ្រង​ផ្ទះ; អ្នក​នៅ​គ្រប់គ្រង​ផ្ទះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រឹហាវាស, គ្រហស្ថ ផង) ។
  5. ឃាង ( កិ.កិរិយាសព្ទ )
    និយាយ​ឆ​បំបាត់​កាត់​ប្រយោជន៍​គេ (មិន​សូវ​ប្រើ) ។
  6. ឃាត ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​សម្លាប់, ការ​បំបាត់​ជីវិត, ការ​បៀតបៀន, ការ​ធ្វើ​ឲ្យ​វិនាស : ធ្វើ​ឃាត​ចោរ​ម្នាក់ ។
  7. ឃាតកម្ម ( ន.នាមសព្ទ ) [ឃាតៈ-កាំ ]   ( បា.បាលី​ ( បាលីភាសា ) )
    អំពើ​គឺ​ការ​សម្លាប់, អំពើ​សម្លាប់, អំពើ​បៀតបៀន ។
  8. ឃាតកៈ ( ន.នាមសព្ទ ) [ឃា-តៈ-កៈ ]   ( បា.បាលី​ ( បាលីភាសា ) )
    (ឃាតក) អ្នក​ធ្វើ​ឃាត, អ្នក​សម្លាប់ ។
  9. ឃាត់ ( កិ.កិរិយាសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឃដ, ឃាត “បៀតបៀន; ប្រហារ; រារាំង; ប្រព្រឹត្ត, ធ្វើ, ខំ​ប្រឹង... ”) ហាម; ទប់; រារាំង : ឃាត់​ក្មេង​កុំ​ឲ្យ​ឈ្លោះ​គ្នា, ឃាត់​គ្រឿង​ចក្រ​ឲ្យ​ឈប់ ។ ឃាត់​កំហឹង គឺ​ទប់​កំហឹង; ឃាត់​ចំណង់ គឺ​ទប់​ចំណង់ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃាត ទៀត​ផង) ។
  10. ឃាន​សម្ផស្ស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ប៉ះ​ពាល់​រវាង​ច្រមុះ​និង​ក្លិន គឺ​ការ​ប៉ះ​ប្រសព្វ​ចួប​គ្នា រវាង​ច្រមុះ​និង​ក្លិន ទើប​កើត​សេចក្ដី​ឡើង ។

1   2   3   4   5   6   ... 9   Next >>

Headley's Khmer-English Dictionary
  1. ឃ [kʰɔɔ]   - detail »
    fourth letter of the Cambodian alphabet
  2. ឃនភាព ( n ) [kʰeaʔneaʔpʰiep]   - detail »
    density; concentration
  3. ឃនលោហិត ( n ) [kʰeaʔneaʔlouhet]   - detail »
    blood clot, coagulated blood
  4. ឃរ ( n ) [kʰɔɔ, kʰeaʔreaʔ-]   - detail »
    house; place
  5. ឃរាវាស ( n ) [kʰeaʔrievieh]   - detail »
    housekeeper; housekeeping; layman, laity
  6. ឃា ( n ) [kʰie]   - detail »
    one of a pair.
  7. ឃា ( adj ) [kʰie]   - detail »
    to be unpaired
  8. ឃា ( v ) [kʰie]   - detail »
    to block, stop

    Reference: ឃាឃាំង
  9. ឃាង ( v ) [kʰieŋ]   - detail »
    to obtain (something) by fraud, cheat (rare.)
  10. ឃាត ( v ) [kʰiet]   - detail »
    to kill.

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar