Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ណ

Chuon Nath's Khmer-Khmer Dictionary
  1. ណ
    ព្យញ្ជនៈ​ទី ៥ ក្នុង​វគ្គទី ៣ ជា​វគ្គន្តៈ, ជា​សកដ្ឋាន​នាសិកដ្ឋានជៈ មាន​សំឡេង​កើត​ក្នុង​ក្បាល​និង​ចម្រុះ, អាច​តម្រួត​លើ​ព្យញ្ជនៈ ៤ តួ ក្នុង​វគ្គ​របស់​ខ្លួន និង​លើ​តួ​ឯង​ផង​គឺ តម្រួត​លើ ដ, ឋ, ឌ, ឍ និង ណ ខ្លួន​ឯង​ផង​ដែរ ដូច​ជា កណ្ដាល, សណ្ឋាន, បណ្ឌិត; តម្រួត​លើ ឍ ធ្លាប់​ឃើញ​តែ ឍុណ្ឍិ “ព្រះ​គ្នេស” មួយ​ប៉ណ្ណេះ, បណ្ណាការ, បណ្ណាល័យ ។ល។ សម្រាប់​ភាសា​សំស្រ្កឹត និង​បាលី, ជា​ឃោសៈ; សម្រាប់​ភាសា​ខ្មែរ, ជា​ឃោសៈ ក៏​មាន ដូច​ជា ធរណី, បវេណី ឬ ប្រពៃណី (--នី) ...។ ជា​អឃោសៈ ក៏​មាន ស្ទើរ​តែ​ទាំងអស់, ដូច​ជា ទៅ​ណា ?, ណាយ​ចិត្ត, ចំណី, ប្រណី ។ល។ ណ នេះ​អាច​តម្រួត​លើ ហ ផង​ក៏​បាន, ជា​ឧរជៈ (មាន​សំឡេង​ក្នុង​ទ្រូង), ដូច​ជា តណ្ហា, ណ្ហើយ; សណ្ហសុខុម “ល្អិត​ណាស់” ជាដើម ។
  2. ណតណយ ( ឧ.ឧទានសព្ទ ) or តតតយ
    សូរ​សព្ទ​ស្រឡៃ​ភ្លេង​ពិណពាទ្យ ។
  3. ណា ( សព្វ.សព្វនាម )
    សព្វ. ពាក្យ​ជា​អនិយត​សព្វនាម ប្រាប់​សេចក្ដី​មិន​ទាន់​ទៀង, មិន​ទាន់​ប្រាកដ ឬ មាន​អាការ​ជា​សេចក្ដី​សង្ស័យ : ទៅ​ផ្ទះ​ណា​ក៏​បាន; តាម​តែ​អ្នក​ណា​ក៏​ដោយ; អ្នក​ណា​ធ្វើ​អំពើ​អ្វី ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី, អ្នក​នោះ​នឹង​បាន​ទទួល​ផល​នៃ​អំពើ​នោះ​វិញ​ពុំ​ខាន; មក​ពី​ណា ? ទៅ​ណា ? អ្នក​ណា​ដើរ​នុ៎ះ ?...។
    - ណា​មួយ នីមួយ ។ ណា​ក៏​ដោយ អ្វី​ក៏​ដោយ ។
  4. ណាត់ ( កិ.កិរិយាសព្ទ )
    និយាយ​ប្ដេជ្ញា, មត់ កំណត់​វេលា​នឹង​ចួប​គ្នា : ខ្ញុំ​បាន​ណាត់​នឹង​កាត់​ថា ឲ្យ​គាត់​មក​ចួប​គ្នា នៅ​ផ្ទះ​អ្នក​ក្នុង​វេលា​ព្រឹក​នេះ​ឯង ។
  5. ណាត់ ( ន.នាមសព្ទ )
    ចំនួន​ដែល​ច្រក, ចម្រក; និយាយ​ចំពោះ​តែ​កាំភ្លើង​ឬ​កាំជ្រួច : ច្រក​កាំភ្លើង​មួយ​ណាត់; បាញ់​កាំភ្លើង​ធំ ២១ ណាត់​គំនាប់ ...។
  6. ណាមស្រង់ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ទឹក​សម្រាប់​ស្រង់ គឺ ន៉ាម់ ស. “ទឹក”, ស្រង់ “ងូត” (រ. ស.) : ថ្វាយ​ណាមស្រង់; ប្រើ​តាម​ជាន់​តាម​សម័យ​នៃ​រជ្ជកាល, ហៅ​ជា​រាជសព្ទ​ពិត​ថា ព្រះ​ឧទកៈ, ព្រះ​នហានោទក (--ទក់), ព្រះ​ស្នាន​វារី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នោះ) ។
  7. ណាយ ( កិ.កិរិយាសព្ទ )
    រសាយ​ចិត្ត, លាក​ចិត្ត : ណាយ​ចិត្ត, ណាយ​គំនិត ។
    - នឿយ​ណាយ គឺ​នឿយ​ចិត្ត ណាយ​គំនិត, ថយ​ចំណង់, ធុញ​ទ្រាន់ ។
  8. ណាស់ ( និ.និបាតសព្ទ )
    ក្រៃ​ពេក, ក្រៃ​លែង, លើស​លុប, ខ្លាំង : ល្អ​ណាស់, អាក្រក់​ណាស់, ខូច​ណាស់ ។ ប្រើ​ជា កិ. វិ. ក៏​បាន : ខ្ញុំ​ត្រេកអរ​ណាស់​ ដោយ​បាន​ឃើញ​អ្នក​អញ្ជើញ​មក​ដល់ !
  9. ណាស់សា ( និ.និបាតសព្ទ )   ( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
    ពាក្យ​សម្រាប់​និយាយ​បន្ថែម​សង្កត់​លើ​ពាក្យ ណាស់ ឲ្យ​រឹង​តែ​ខ្លាំង​ឡើង​ទៀត : ឮ​ថា​កូន​អ្នក​ឯណោះ វា​ខិល​ណាស់​ទៅ​ហើយ, តែ​ចំណែក​ខាង​កូន​ខ្ញុំ​ឯណេះ ក៏​វា​រឹត​តែ​ខូច​ណាស់សា​ទៅ​ទៀត ។ ច្រើន​និយាយ​កាត់​ខ្លី​ៗ​ថា : វា​ណាស់សា​ហើយ, ដូច​ជា​ណាស់សា​ពេក​ហើយ ។
  10. ណាំង ( ន.នាមសព្ទ ) or ហ្នាំង   ( ស.សៀម ( ភាសាសៀម ) )
    (ហ្ន័ង “ស្បែក”) ស្បែក​ឆ្លាក់​ជា​រូប​តំណាង​តួ​ផ្សេង​ៗ សម្រាប់​ប្រើ​ក្នុង​ល្បែង​របាំ កាន់​លើក​ឆ្លុះ​ស្រមោល​ក្នុង​ស្បៃ​ស​ឲ្យ​ឃើញ​ច្បាស់​ តាម​ដំណើរ​រឿង​ដែល​អ្នក​របាំ​កំពុង​ពោល​កំពុង​ថ្លែង : លេង​ណាំង, ទៅ​មើល​ណាំង ។ ហៅ​តាម​ពាក្យ​ខ្មែរ​យើង ថា របាំ​ស្បែក ។

1   2   3   4   Next >>

Headley's Khmer-English Dictionary
  1. ណ [nɑɑ]   - detail »
    fifteenth letter of the Cambodian alphabet
  2. ណង់ [nɑŋ]   - detail »
    Surin dial. form of និង​ and នឹង
  3. ណតណយ ( i ) [nɑɑt - nɑɑy]   - detail »
    sounds of the ស្រឡៃ (a quadruple-reed shawm)
  4. ណយ ( adj ) [nɑɑy]   - detail »
    to be small, insufficient
  5. ណា ( n ) [naa]   - detail »
    (in questions) where? (in / at) what place? (in negative statements or indefinite clauses) anywhere; (in emphatic clauses) wherever, anywhere
  6. ណា ( postnp ) [naa]   - detail »
    (in questions) which? what kind of? (in indefinite, negative, or emphatic clauses) any, any kind of, any whatever
  7. ណា ( n ) [naa]   - detail »
    visor
  8. ណាគ្រី ( n ) [naakrii]   - detail »
    kind of plant (Cestrum nocturnum, with highly aromatic pale yellow flowers).
  9. ណាគ្រី [naakrii]   - detail »
    prostitute
  10. ណាណី   - detail »

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar