Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ថ

Chuon Nath's Khmer-Khmer Dictionary
  1. ថ
    ព្យញ្ជនៈ​ទី ២ ក្នុង​វគ្គ​ទី ៤ ជា​ទន្តជៈ មាន​សំឡេង​ចេញ​ត្រង់​ប្រទល់​ធ្មេញ ។ ជា​ធនិត-អឃោសៈ ខាង​សំស្រ្កឹត​និង​បាលី​មាន​សំឡេង​ថា ត្ហៈ ។
  2. ថង ( កិ.កិរិយាសព្ទ )
    បុះ​ឬ​គប់​នឹង​ដុំ​ដៃ : វា​ថង​ខ្ញុំ​ត្រូវ​ត្រង់​ឆ្អឹង​ជំនីរ​ខាង​ឆ្វេង ។
  3. ថងមួន ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ឈ្មោះ​នំ​ក្រៀម​មួយ​ប្រភេទ មាន​ប្រភព​ឯ​ប្រទេស​សៀម ត​កំណើត​មក​ក្នុង​ប្រទេស​កម្ពុជា : នំ​ថងមួន​កើត​មាន​ឡើង​ដោយ​សៀម​ដែល​មក​នៅ​ក្នុង​ប្រទេស​ខ្មែរ ។
  4. ថងយន់ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ទ្ចងហ្យន អ. ថ. ថងហ្យុន “ក្រដាស​មាស​រួញ”) ក្រដាស​ព័ណ៌​មាន​ភ្លឺ​រួញ​ៗ សម្រាប់​ប្រើ​រំលេច​ក្បាច់​រចនា​ផ្សេង​ៗ មាន​ប្រភព​ឯ​ប្រទេស​ចិន : ប្រដាប់​ក្បាច់​ក្រដាស​ថងយន់ ។
  5. ថងយិប ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ទ្ចងហ្យិប អ. ថ. ថងហ្យ៊‌ិប “ចឹប​មាស”) ឈ្មោះ​នំ​ស្រស់​មួយ​ប្រភេទ មាន​ប្រភព​ដូច​នំ​ថងមួន​ដែរ : នំ​ថងយិប ។
  6. ថងយ៉ត ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ទ្ចងហ្យ្ចត អ. ថ. ថងហ្យត “ដាក់​មាស​បន្តិច​ៗ”) ឈ្មោះ​នំ​ស្រស់​មួយ​ប្រភេទ មាន​ប្រភព​ដូច​នំ​ថងមួន​ដែរ : នំ​ថងយ៉ត ។
  7. ថង់ ( ន.នាមសព្ទ )
    យាម​ធ្វើ​ដោយ​សំបត់​ឬ​ខ្សែ​ស្រែះ មាន​មាត់​រូត​បាន សម្រាប់​ដាក់​របស់​តូច, របស់​ស្រាល​ល្មម​យួរ​បាន ។
  8. ថង់រង ( ន.នាមសព្ទ )
    ប្រដាប់​មាន​សណ្ឋាន​ស្រដៀង​នឹង​ហិប​ស្លា តែ​ខ្ពស់​ជាង, មាន​រាង​៤​ជ្រុង សម្រាប់​រង​ទ្រ​ស្លា​ម្លូ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ : តាម​ទំនៀម​ទម្លាប់​ខ្មែរ, ថង់​រង​ជា​វត្ថុ​ចាំបាច់​ក្នុង​មង្គល​ការ​អាពាហ៍ពិពាហ៍ ។
  9. ថត ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ទ្ចត អ. ថ. ថត) ដោះ​ចេញ, យក​ចេញ, ដក​ចេញ ។ ថត​កឋិន វេរ​សំពត់​កឋិន​ចំពោះ​ជំនុំ​សង្ឃ ។ ថត​រូប ភ្ជាប់​ស្រមោល​រូប​ឲ្យ​ដិត​នឹង​កែវ​ដោយ​គ្រឿង​ប្រដាប់​១ យ៉ាង​ផ្សេង​ដែល​ហៅ​ថា គ្រឿង​ថត ។ រូប​ដែល​ផ្ដិត​ចាក​កែវ​នោះ ហៅ​ថា រូប​ថត ។
  10. ថនិកសត្វ ( ន.នាមសព្ទ ) [ថៈ និកៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ពួក​សត្វ​ដែល​ភេទ​ញី​មាន​ដោះ​បំបៅ​កូន​ដូច​ជា ស្វា, ឆ្មា ជាដើម ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ថ [tʰɑɑ]   - detail »
    seventeenth letter of the Cambodian alphabet ; some words in ថ may have alternate spellings in ឋ
  2. ថង ( v ) [tʰɑɑŋ]   - detail »
    to hit / jab (with the elbow)
  3. ថង ( n ) [tʰɑɑŋ]   - detail »
    gold
  4. ថង់ ( n ) [tʰɑŋ]   - detail »
    bag, pouch, small sack, shoulder bag, purse; vesicle
  5. ថញ្ញា ( n ) [tʰaɲɲaa]   - detail »
    mother's milk
  6. ថត ( v ) [tʰɑɑt]   - detail »
    to photograph, take pictures; to record (sound); to X-ray
  7. ថត ( v ) [tʰɑɑt]   - detail »
    to untie; to take out
  8. ថត ( n ) [tʰɑɑt]   - detail »
    drawer
  9. ថត [tʰɑɑt]   - detail »
  10. ថទ្ធធាតុ ( n ) [tʰɑttʰeaʔtʰiet]   - detail »
    (solid) matter

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar