Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឱ

Chuon Nath's Khmer-Khmer Dictionary
  1. ឱ ! ( ឧ.ឧទានសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ពាក្យ​លាន់​មាត់ ដោយ​មាន​សេចក្ដី​សង្វេគ, ដោយ​យល់​ការ​ជាក់, ដោយ​ត្អូញ​ជាដើម : ឱ ! រូប​អើយ​រូប !; ឱ ! ដូច្នោះ​ទេ​ឬ ?; ឱ ! អ្នក​អើយ ខ្ញុំ​សព្វ​ថ្ងៃ​ត្រដរ​តែ​នឹង​រស់​ទៅ​ទេ ! ។ ឱ​ហ្ន៎ ! អើ​ហ្ន៎ ! ។ ប្រើ​សំឡេង​ខ្ពស់​ជា អោ៎ ! ក៏​មាន : អោ៎ ! ដូច្នោះ​ទេ​ឬ ?
  2. ឱកាក ( ន.នាមសព្ទ ) or ឱកាកៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឱកាក; ឥក្ស្វាកុ) ឈ្មោះ​រាជ​វង្ស​នៃ​ព្រះ​បាទ​មនុ (ក្នុង​បឋម​កប្ប) ដែល​ជា​ប្រថម​ក្សត្រិយ៍​ឬ​ជាដើម​រាជ​វង្ស​នៃ​ក្សត្រិយ៍​ទាំងឡាយ​ត​ៗ​មក : វង្ស​ឱកាកៈ ឬ ឱកាក​វង្ស (ហៅ ឥក្ស្វាកុ ក៏​បាន : វង្ស​ឥក្ស្វាកុ ឬ ឥក្ស្វាកុ​វង្ស) : ព្រះ​សិទ្ធត្ថ-គោតម​គោត្ត​ជា​សក្យមុនី​ឱកាក​សន្តតិ​វង្ស ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ព្រះ​បាទ​សុទ្ធោទន៍ គោតម​គោត្ត ឱកាក​វង្ស មាន​រាជ​បុត្រ វិសុទ្ធ​គឺ​អង្គ ព្រះ​សម្ពុទ្ធ​ទ្រង់-ជា​លោក​នាថ ។
  3. ឱកាស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អវកាឝ) ហេតុ, ការណ៍; ស្ថាន, ទី, ទី​ទំនេរ, ចន្លោះ; វេលា, វេលា​ទំនេរ, ពេល​ស្រួល; ផ្លូវ, ទំនង; សិទ្ធិ​ជោគ; ការ​និយម, ការ​អនុលោម; សេចក្ដី​អនុញ្ញាត​ឲ្យ; ការ​យល់​ព្រម​តាម : ឱកាស​ល្អ ពេល​ល្អ, ទំនង​ស្រួល (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា អវកាស ក៏​បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : យើង​ទៅ​រក​គេ​កុំ​ចូល​ផ្តាស ត្រូវ​សុំ​ឱកាស​គេ​ជា​មុន កុំ​ស្រាប់​តែ​ចូល​ឲ្យ​ហួស​ស៊ុន គេ​ពុំ​ដឹង​មុន​កុំ​អាល​ចូល ។ នេះ​គឺ​ជា​សុជីវ​ធម៌ បវរ​ដែល​លោក​តែង​អនុកូល ឬ​អាច​ហៅ​ថា​ច្បាប់​ចេញ​ចូល ដូច្នេះ​ទៅ​វិញ​ក៏​សឹង​បាន ។
    - បើក​ឱកាស​ឲ្យ បើក​ផ្លូវ​ឬ​ទំនង​ឲ្យ, អនុញ្ញាត​ឲ្យ; បើក​កន្លែង​ឲ្យ, ឲ្យ​វេលា ។
    - មាន​ឱកាស មាន​ពេល​ទំនេរ, មាន​ទី​បន្លោះ ។
    - សូម​ឱកាស សូម​ពេល ។ល។
    - ឱកាស​ទាន (--សៈ--) ការ​ឲ្យ​ឱកាស, ការ​បើក​ឱកាស​ឲ្យ ។
    - ឱកាសប្បដិសេធ ការ​ឃាត់​ឬ​បិទ​ឱកាស ។
    - ឱកាស​លោក (--សៈ--) មើល​ក្នុង​ពាក្យ ត្រៃ​លោក ។
    - វរោកាស (បា. < វរ + ឱកាស) ឱកាស​ស្រួល ។
    - សុន្ទរោកាស (បា. សុន្ទរ + ឱកាស) ឱកាស​ល្អ ។ល។
  4. ឱកាស ! ( និ.និបាតសព្ទ ) [អោកាសៈ ] or ឱកាសៈ !   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឱកាស ន.) សូម​ឱកាស ! ឬ​សូម​ទាន​ឱកាស ! (ពាក្យ​សម្រាប់​សូម​ឱកាស​ដោយ​សេចក្ដី​គោរព) : ឱកាស ! ខ្ញុំ​ព្រះ​ករុណា​សូម​អារាធនា... (ច្រើន​ប្រើ​តែ​ខាង​សាសនា ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧកាស ! ឬ ឧកាសៈ ! ទៀត​ផង) ។
  5. ឱកាស--
    (មើល​ក្នុង​ពាក្យ ឱកាស ន.) ។
  6. ឱក័ស ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឱកស៑; បា. ឱក) ផ្ទះ, លំនៅ, ទី​នៅ​អាស្រ័យ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពី​ដើម​ភ្នំពេញ​មាន​ឱក័ស តិច​ណាស់​មិន​ច្រើន​ដូច​សព្វ​ថ្ងៃ ឥឡូវ​ជា​ក្រុង​ទាន់​សម័យ ឱក័ស​ច្រើន​ក្រៃ​អនេក​លន់ ។
  7. ឱឃ ( ន.នាមសព្ទ ) or ឱឃៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឱឃ) អន្លង់; ជំនន់; ទឹក​ដែល​ឡើង​លិច​ជ្រៅ; កម្លាំង​ខ្សែ​ទឹក; ទឹក​ដែល​ហូរ​សំយុង​ចុះ​ខ្លាំង ។ ព. ប្រ. កិលេស​ដែល​ពន្លង់​សត្វ, មាន ៤ យ៉ាង​គឺ ១-
    - កាមោឃៈ អន្លង់​កាម; ២-
    - ភវោឃៈ អន្លង់​ភព; ៣-
    - ទិដ្ឋោឃៈ អន្លង់​ទិដ្ឋិ; ៤-
    - អវិជ្ជោឃៈ អន្លង់​អវិជ្ជា (ព. ពុ.) ។
    - ធ្លាក់​ឱឃៈ (ព. ប្រ.) ធ្លាក់​ក្នុង​សេចក្ដី​វិនាស​ធំ ។
    - ហែល​ក្នុង​ឱឃៈ (ព. ប្រ.) អន្ទោល​កើត​ស្លាប់​ឥត​ឈប់​ឥត​ស្រាក (ព. ពុ.) ។
    - អាង​ឱឃៈ (ព. ប្រ.) អាង​មាន​ទី​ជ្រក​ទី​ស្នាក់​ពឹងពាក់​ពំនាក់​លើ​អ្នក​ធំ (ដូច​ជា​ត្រី​អាង​អន្លង់​ទឹក​ជ្រៅ) ។
    - ឱឃ​សង្សារ ឬ
    - --សំសារ (--ស័ង-សា) ការ​អន្ទោល​កើត​ស្លាប់​នៅ​ក្នុង​អន្លង់ (ទាំង​បួន) ព. ពុ. ។ល។
  8. ឱងឡោង or អោងឡោង
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អូងឡូង) ។
  9. ឱង្កា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្កា) ។
  10. ឱង្ការ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អោំការ អ. ថ. អោម-ការ៉ៈ “អក្សរ ឱម” ឬ “សូម​សូត្រ​រំឭក​ចំពោះ ឱម !”) ពាក្យ​ប្រើ​ជា​រហស្ស​នាម (នាម​កំបាំង) របស់​ពួក​ទេវតា​ស័ក្តិសិទ្ធិ គឺ​ជា​ពាក្យ​ហៅ​បញ្ចៀស​មិន​ឲ្យ​ចំ​ឈ្មោះ ជា​វាចា​ស័ក្តិសិទ្ធិ​សម្រាប់​ពួក​ព្រាហ្មណិក សូត្រ​ប្រសិទ្ធី​ឬ​ប្រើ​ក្នុង​យញ្ញ​ពិធី​ផ្សេង​ៗ, ច្រើន​ប្រើ​រៀង​ត្រង់​ខាង​ចុង​ប្រយោគ​ពាក្យ​សូត្រ ថា​តែ​ម្តង​ៗ​ក៏​មាន ថា​ផ្ទួន​ពីរ​ដង​ៗ ឬ​បី​ដង​ៗ​ក៏​មាន ។ ខ្មែរ​ក្នុង​បុរាណ​សម័យ, កាល​ដែល​កំពុង​ប្រតិបត្តិ​ជឿ​កាន់​តាម​លទ្ធិ​ព្រាហ្មណ៍, ប្រើ​ពាក្យ​នេះ​ជា​ជំនួស​ព្រះ​បរម​នាម​នៃ​ព្រះ​មហា​ក្សត្រ​ថា ព្រះ​រាជ​ឱង្ការ សំដៅ​សេចក្ដី​ថា “ព្រះ​រាជា ឬ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង” (មិន​ចេញ​ឲ្យ​ចំ​ព្រះ​បរម​នាម) : ព្រះ​បាទ​សម្តេច​ព្រះ​រាជ​ឱង្ការ​បរម បពិត្រ​ក្រុង​កម្ពុជាធិបតី... ។ លុះ​ចំណេរ​កាល​ត​ៗ​មក ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ព្រះ​រាជ​តម្រាស់​នៃ​ព្រះ​មហា​ក្សត្រ​ថា ព្រះ​ឱង្ការ  ឬ ព្រះ​រាជ​ឱង្ការ, ព្រះ​បរម​រាជ​ឱង្ការ ប្រើ​ជាប់​រៀង​ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជ​ឱង្ការ ក្នុង​ពាក្យ រាជ និង​ពាក្យ ឱម ! ទៀត​ផង) ។
    - ឱង្ការ​ព្រះ ព្រះ​បន្ទូល​ព្រះ គឺ​ពុទ្ធ​វចនៈ ឬ​ពុទ្ធ​ភាសិត (ពាក្យ​ប្រើ​ដោយ​សន្មត​ឬ​ឧបកិច្ច​ជា​ឈ្មោះ​មន្ត​អាគម​ឬ​ពាក្យ​រាយ​សេចក្ដី​សម្រាប់​សូត្រ​រម្ងាប់​ឬ​សូត្រ​បង្កក់​ប្រសិទ្ធិ​ជាដើម ហៅ​ថា មន្ត​ឱង្ការ​ព្រះ) ។

1   2   3   4   5   Next >>

Headley's Khmer-English Dictionary
  1. ឱកាក ( n ) [ʔaokaakaʔ]   - detail »
    family of King Manu (according to Indian beliefs, Manu was the progenitor of mankind)
  2. ឱកាស ( n ) [ʔaokaah, ʔaokaasaʔ-]   - detail »
    occasion, chance; opportunity, time; free time, permission, agreeing; cause, situation
    Eg. ខ្ញុំសូមយក​ឱកាស​នេះ​…។: May I take this opportunity to....
  3. ឱកាស ( i ) [ʔaokaah, ʔaokaasaʔ-]   - detail »
    polite word used to begin a conversation or to ask someone for something `please, may I have your attention,' etc.
  4. ឱក័ស ( n ) [ʔaokah]   - detail »
    house, domicile; habitat
  5. ឱឃ ( n ) [ʔaokʰeaʔ]   - detail »
    flood; the strength of the (water) current
  6. ឱឃ ( n ) [ʔaokʰeaʔ]   - detail »
    the flood of ignorance, the four mental intoxicants that cause human sufffering: កាមោឃៈ `passion,' ភវោឃៈ `rebirth or lust for life,' ទិដ្ឋោឃៈ `speculation,' and អវិជ្ជោឃៈ `ignorance'
  7. ឱងឡោង ( adj ) [ʔaoŋ - laoŋ]   - detail »
    to be loud.
  8. ឱងឡោង ( adv ) [ʔaoŋ - laoŋ]   - detail »
    aloud, loudly
  9. ឱង្កា   - detail »
    See: អង្កា
  10. ឱង្ការ [ʔaoŋkaa]   - detail »

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar