Khmer Dictionary: ឱ
Chuon Nath's Khmer-Khmer Dictionary
-
ឱច្ចាសន៍
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧច្ចាសនៈ ឬ ឧច្ចាសន៍ ក្នុងពាក្យ ឧច្ច និង អាសនៈ) ។
-
ឱជ
( ន.នាមសព្ទ )
or ឱជា
( បា.បាលី ( បាលីភាសា ) )
(សំ. ឱជស៑; ឱជា) អ្វីៗដែលបង្កើតកម្លាំង, គ្រឿងបង្កើតកម្លាំង, ជំនួយកម្លាំង គឺរសដែលនាំឲ្យមានកម្លាំង, រសឆ្ងាញ់; ជីជាតិ; កម្លាំងកាយ ឬទឹកកម្លាំងក្នុងខ្លួន : ឱជដី រសជាតិដី (សរសេរជា ឱជៈ ក៏បាន) ។
- អែមឱជ ឱជៈផ្អែម ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ចំណីអែមឱជ អ្នកផងបាមោជ្ជ ចាប់ចិត្តរាល់គ្នា ដោយសារអ្នកធ្វើ គេបានសិក្សា រៀនក្នុងសាលា មានគ្រូជំនាញ ។ នារីនានា គួររៀនវិជ្ជា មេផ្ទះកុំគ្រាញ កុំក្រាញខ្ជិលរៀន អៀនប្រៀនទូញទាញ ខ្លៅពេករែងលាញ កេរ្តិ៍ឈ្មោះមេផ្ទះ ។ ទោះបីខ្លួនធំ វ័យពេញក្រមុំ ក៏គួររូតរះ រៀនធ្វើចំណី ឲ្យចេះជ្រៅជ្រះ នឹងមានតេជះ ឲ្យកើតទ្រព្យធន ។
- មានឱជា ឬ - មានឱជារស មានរសឆ្ងាញ់ : ម្ហូបមានឱជារស ។
- ឱជវ័ន្ត (--ជៈវ៉ាន់) មានឱជា; មានកម្លាំងកាយ (ឥត្ថីឬស្ត្រីជា ឱជវន្តី ឬ ឱជវតី) ។
- បឋវោជៈ ឬ - បឋវោជា (ប៉ៈឋៈ--) ឱជៈឬឱជារសដី; ជីជាតិដី ។ល។
-
ឱដ្ឋជ
( ន.នាមសព្ទ )
[អោត-ឋៈជៈ ]
or ឱដ្ឋជៈ
( បា.បាលី ( បាលីភាសា ) )
(ឱដ្ឋជ; សំ. ឱឞ្ឋ្យ) អក្សរដែលមានសូរសំឡេងកើតត្រង់រឹមបបូរមាត់ គឺមានសូររះបបូរមាត់ចេញមក, មាន ៧ តួគឺ ឧឩ, បផពភម; រួម ប៉, ប៊ និង ហ្វ ត្រង់ដែលមានសូរសំឡេងជា F ដូចជា ហ្វឹក, ហ្វូង នេះផងជា ១០ តួ (អក្សរ វ ជា ទន្តោដ្ឋជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញនិងរឹមបបូរមាត់) ។
-
ឱត
( កិ.កិរិយាសព្ទ )
or អោត
ស្រែកពេញសំឡេង ឬស្រែកឮគ្រលួចម្តងៗ : ឱតពេញសំឡេង, ខំឱតឲ្យឮខ្លាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អូត ផង) ។ គុ. ដែលចេញសូរឱត : សំឡេងឱត ។
- ឱតភ័ន្ត ឱតឲ្យភ័ន្ត, ឱតបំភាន់, ឱតបំភ្លៃ : សំឡេងមានឱតភ័ន្ត សំឡេងមានខ្ពស់មានទាបតាមទំនងបទ (ចំពោះតែការសូត្របទឬច្រៀងនិងភ្លេងតន្រ្តី) ។
- សម្ដីមានឱតភ័ន្ត សម្ដីមានរបៀបបែបបទត្រឹមត្រូវ, សម្ដីមិនឆ្គង ។
- មានឱតមានភ័ន្ត មានបែបមានយ៉ាង, មានតិចៗស្មើៗឮខ្លាំងៗ (ចំពោះតែវាចា) : សម្ដីមានឱតមានភ័ន្ត, និយាយមានឱតមានភ័ន្ត គឺសម្ដីឬនិយាយស្មើៗតិចៗ ក៏មាន ឱតសំឡេងឲ្យឮខ្លាំងៗម្តងៗ ដើម្បីបញ្ជាក់ការណ៍ឲ្យច្បាស់ដោយសង្កាត់ៗ តាមដំណើររឿងហេតុនីមួយៗ អាចឲ្យអ្នកស្ដាប់ក្នុងទីប្រជុំភ័ន្តភាំងស្រឡាំងកាំងគាំងកើលគំនិត តវ៉ាពុំកើតឬចប់ស្រេចត្រឹមប៉ុណ្ណោះក៏មាន ។ ព. ទ. បុ. ត្រុកៗអ្នកស្រុកមើលងាយ រលាស់គូទខ្ចាយមានឱតមានភ័ន្ត (ថា... រលាស់ខ្លួនខ្ចាយ... ក៏មាន) និយាយពីអ្នកមានចំណេះវិជ្ជាព្រមទាំងសម្ដីថ្វីមាត់ ប៉ុន្តែធ្វើឫកពាត្រុកៗ ញើបៗបែបហាក់ដូចជាល្ងង់ខ្លៅណាស់, លុះដល់វេលាត្រូវការស្រាប់តែបញ្ចេញប្រាជ្ញឲ្យឃើញជាក់ស្តែង ក្នុងកណ្តាលជំនុំចំណោម ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀបពាក្យ ឱតភ័ន្ត ថា : គាត់ហ្នឹងគាត់ធ្វើឫកត្រុកៗ បានជាអ្នកស្រុកខ្លះមើលងាយ ស្រាប់តែដល់គាត់រើកម្ចាយ សម្ដីលែបខាយមានឱតភ័ន្ត ។ ពេលនោះអ្នកស្រុកភ្នែកសព្រោង តោងគ្នារយោងស្ងើចគាត់លាន់ ពីព្រោះគាត់មានវោហារគ្រាន់ អ្នកស្ដាប់លូកលាន់គាត់ពុំបាន ។
-
ឱត្តប្ប
( ន.នាមសព្ទ )
[អោត-ត័ប-ប៉ៈ]
or ឱត្តប្បៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឱត្តប្ប; ឱត្តាប្យ អ. ថ. អោត-កាប្យ៉ៈ) ការខ្លាចបាប, ដំណើរខ្លាចទុច្ចរិត, ដំណើរខ្លាចមិនហ៊ានធ្វើអំពើអាក្រក់, សេចក្ដីតក់ស្លុតជ្រេញរអាចំពោះបាប : មនុស្សមានឱត្តប្បៈ (ជាគូគ្នានឹង ហិរិ, ច្រើនតែប្រើជា ហិរិឱត្តប្បៈ ឬ ហិរោត្តប្បៈ “ហិរិនិងឱត្តប្បៈ” ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិរិ និង ទេវធម៌ ទៀតផង) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀប ហិរិ-ឱត្តប្បៈ និង សតិ- សម្បជញ្ញៈ ដែលជាពួកប័ក្ខជាមួយគ្នា : ហិរិ-ឱត្តប្បៈ ជាធម្មៈប្រសើរក្រៃ ជាធម៌តែងអាស្រ័យ នាំធម៌ពីរឲ្យកើតបាន ។ ធម៌នោះគឺសតិ- សម្បជញ្ញៈឲ្យមាន ស្មារតីដឹងខ្លួនប្រាណ នឹកឃើញបានមិនភ្លេចភ្លាំង ។ បើធម៌បួនទន់ខ្សោយ ភ្លេចមុខក្រោយរែងតែគាំង គំនិតរឹងក្រទាំង កម្លាំងចិត្តក៏តែងស្បើយ ។
-
ឱទក
( គុ.គុនសព្ទ )
[--ទៈកៈ ឬ -ទក់ ]
or ឳទក
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដែលរស់នៅក្នុងទឹក: ត្រកួន, កញ្ឆែត... ជាដំណាំឱទក ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ រំលឹកឲ្យឧស្សាហ៍ដាំដំណាំឱទក : ដំណាំឱទក ប្រើធ្វើអន្លក់ បន្លែក៏បាន មានស្រះត្រពាំង ខែប្រាំងគង់មាន-ទឹកដក់នៅបាន-យូរត្រូវដាំទៅ ។ កុំខ្ជិលច្រអូស ខ្វះដើរងងូស សុំគេអ្នកក្រៅ សុំគេញយពេក អ្នកមានមាត់ឆៅ គេស្ដីប្រដៅ គួរខ្មាសគេណាស់ ។ ដំណាំឱទក ដាំច្រើនអាចលក់ ព្រោះកើតរហ័ស ពុំយូរប៉ុន្មាន បានប្រាក់ច្បាស់ៗ បានជាចាស់ៗ ហៅទ្រព្យផ្គាប់ឆ្នាំង ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --ទៈកៈ, ដូចជា
- ឱទកជាតិ ជាតិដំណាំជាដើម ដែលរស់នៅក្នុងទឹក ។
- ឱទកនិវាប បន្លែទឹក ។
- ឱទកសញ្ជាតិ ជាតិអ្វីៗដែលកើតឯងក្នុងទឹក ។
- ឱទកសត្ត ឬ - ឱទកសត្វ សត្វដែលកើតក្នុងទឹកហើយរស់នៅក្នុងទឹក ។ល។
-
ឱទ្យាន
ពាក្យប្រើក្លាយមកពី ឧទ្យាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
-
ឱន
( កិ.កិរិយាសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ឱនម) ទន់ចុះ, បន្ទន់ទៅមុខ, បន្ទន់ទៅរក : ឱនកាយថ្វាយបង្គំ, ឱនក្បាល, មានចិត្តឱនទៅរកសុចរិត, ស្រូវឱន, ដើរឱន ។ ព. ទ. បុ. ឱនដាក់គ្រាប់ ការប្រព្រឹត្តឱនលំទោនតែងតែមានសេចក្ដីគួរគាប់ (ប្រៀបដូចស្រូវដែលឱនតែងតែមានគ្រាប់ពេញលេញ) ។ ឬថា ឱនដាក់គ្រាប់ងើយស្កក; មួយទៀតថា ងើយស្កក ឱនជ្រងក់ដាក់គ្រាប់ ការធ្វើឫកពាក្រអឺតក្រអោងឬឆ្លើយៗ តែងតែមានសេចក្ដីហ្មងឆ្គង, ការឱនលំទោន រមែងតែបានសេចក្ដីគាប់ប្រសើរ ។ ឱនក្រាប ឱនៗក្រាបៗ ។ ឱនថយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អូនថយ ក្នុងពាក្យ ឩន ឬ អូន គុ.) ។ ឱនលំទោន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លំទោន) ។
- ឱនអង្គ បន្ទន់ខ្លួនទៅមុខ, ឱនកាយគោរព (ច្រើនប្រើក្នុងកាព្យ) ។ អាប់ឱន (មើលក្នុងពាក្យ អាប់១ គុ.) ។
-
ឱប
( កិ.កិរិយាសព្ទ )
យកដៃទាំងពីរព័ទ្ធរួបចូលដិតដល់ទ្រូង; ដេកគងដៃម្ខាងទៅលើអ្វីៗ ទាញរឹតចូលដិតដល់ទ្រូង : ឈរឱបសសរ, ដេកឱបបង្វេច ។ រ. ស. ថា ទ្រង់ព្រះអាលិង្គនៈ (ទ្រង់ឱប) ។
- ឱបក្បាលជង្គង់ យកដៃទាំងពីររួបព័ទ្ធរឹតក្បាលជង្គង់របស់ខ្លួន : អង្គុយឱបក្បាលជង្គង់ ។
- ឱបក្រសោប (ព. ប្រ.) គ្រប់គ្រងរក្សាទុក : យកមនុស្សខូចមកឱបក្រសោបទុកឲ្យនៅក្នុងផ្ទះ ។
- ឱបគំរង់ (ព. ប្រ.) មិនលះអំពើអាក្រក់ចោល; រាប់រកកាន់ជើងមនុស្សអាក្រក់ ។
- ឱបដៃ យកដៃទាំងពីររួបគ្នាផ្ទាប់នឹងទ្រូងរបស់ខ្លួន : ឈរឱបដៃ ។
- ឱបដៃឱបជើង (ព. ប្រ.) សុំពឹងផ្អែកឬជ្រកកោនដោយទទូចមិនលែងឬមិនព្រមទៅណា ។
- ឱបរឹត ឱបផងរឹតផង, ឱបយ៉ាងជិត ។
- ឱបអរ (ព. ប្រ.) រាប់អានឬធ្វើបដិសណ្ឋារៈដោយមានអំណរក្រៃពេក (ហាក់ដូចជានឹងស្ទុះទៅឱប) ។
- ឱបអរសាទរ រាប់អានដោយមានអំណរក្រៃពេកព្រមទាំងមានសេចក្ដីគោរពផង ។
- ឱបអសុភ (ព. ប្រ.) ឱបក្រសោបមនុស្សអាក្រក់ទុកជាគ្នា; មិនលះអំពើអាក្រក់ចោល (ឱបគំរង់) ។ ព. ពុ. ត្រេកត្រអាលភ្លេចខ្លួនទៅរករូប, សំឡេង, ក្លិន, រស, សម្ផស្ស ។ល។
-
ឱបក្កមិកាពាធ
( ន.នាមសព្ទ )
[--បុ័ក-កៈមិ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឳបក្រមិក + អាពាធ) ជំងឺដែលកើតអំពីអ្នកដទៃប្រហារ (មានវាយ, កាប់, ចាក់ជាដើម), ជំងឺរបួស, ជំងឺត្រូវរបួស ។