Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. ល
    ព្យញ្ជនៈ​ទី ២៨ តាម​លំដាប់​ពួក​ព្យញ្ជនៈ​ទាំង​៣៣​តួ, ជា​ព្យញ្ជនៈ​ទី​៣​ក្នុង​សេស​វគ្គ​ឬ​អវគ្គ, ជា​ទន្តជៈ មាន​សំឡេង​កើត​ត្រង់​ប្រទល់​ធ្មេញ ។ សម្រាប់​ភាសា​ខ្មែរ​មាន​សំឡេង ២ យ៉ាង​គឺ ល និង ល៉, ល ជា​ឃោសៈ, ល៉ ជា​អឃោសៈ; សំ. បា. អ. ថ. លៈ ឬ ល៉ៈ ។
  2. ល ( កិ.កិរិយាសព្ទ )
    ល្បង, លង : ល​ឲ្យ​ដឹង; កុំ​អាល ចាំ​ល​មើល​សិន ! ។ ជន្ល​ល្បង​មើល : ល​កាប់ ។
    - ល​លើ​កាប់​ក្រោម កិ. វិ. ឬ គុ. (ព. ប្រ.) ដែល​និយាយ​លូក​ល​រាវ​រក​ផ្លូវ រក​ទំនង ហាក់​ដូច​គេ​លើក​គ្រឿង​សស្រ្តា​ជន្ល​ខាង​លើ​ឲ្យ​ភ័ន្ត​ហើយ​លូក​កាប់​ខាង​ក្រោម : និយាយ​ល​លើ​កាប់​ក្រោម; សម្ដី-- ។
    - ល​លេង ល្បង​លេង, ជន្ល​លេង : និយាយ​ល​លេង; សម្ដី-- ។
    - លលែង​ៗ ល​ហើយ​លែង​ៗ​ហើយ​ល​រឿយ​ៗ ។ល។ ព. ទ. បុ. យក​ក​ទៅ​ល​អន្ទាក់ ហុច​ទំនង​ឲ្យ​ជាប់​កុន​ជាប់​ដំណើរ... ។
  3. លក ( កិ.កិរិយាសព្ទ )
    ជីក, ចូក, ចូរ, ដាប់ ឲ្យ​មាន​ជា​ប្រឡាយ​ជា​ចង្អូរ, ជា​គន្លង, ជា​ហែប, ជា​អណ្តាត : លក​ប្រឡាយ, លក​សាច់​ឈើ ។
    - លក​ញី​ឈ្មោល លក​សាច់​ឈើ​ឲ្យ​មាន​ជា​អណ្តាត​ផ្ទុយ​គ្នា​សម្រាប់​ផ្គុំ​ឬ​បិទ​ឲ្យ​ជិត​មិន​ឲ្យ​មាន​ប្រហោង : លក​ក្តារ​ញី​ឈ្មោល ។
  4. លក ( ន.នាមសព្ទ )
    ឈ្មោះ​ឫស្សី​មួយ​ប្រភេទ : ឫស្សី​លក ។
  5. លក់ ( កិ.កិរិយាសព្ទ )
    ចំណាយ​ទំនិញ, ឲ្យ​របស់​ទៅ​អ្នក​ទិញ​ដោយ​យក​ថ្លៃ : លក់​ទំនិញ ។ ពិន័យ​តាម​ច្បាប់​បញ្ញត្ត : ត្រូវ​គយ​លក់ ៣០ រៀល ។
    - លក់​ខ្លួន ចំណាយ​ខ្លួន ឲ្យ​ជា​អ្នក​នៅ​បម្រើ​គេ ។
    - លក់​ជឿ លក់​ពុំទាន់​យក​ថ្លៃ​ដល់​ដៃ​ភ្លាម​នៅ​ឡើយ​ដោយ​ជឿ​ថា​អ្នក​ទិញ​នឹង​ចេញ​តម្លៃ​ឲ្យ​ពុំ​ខាន ។
    - លក់​ដូរ លក់​ខ្លះ​ដូរ​ខ្លះ គឺ​លក់​របស់​រប៉ិចរប៉ី​រាយ​រង ។
    - លក់​ដុំ លក់​ទាំង​ដុំ​ៗ ទីទៃ​ពី​លក់​រាយ ។
    - លក់​រាយ លក់​រាយ​ៗ តាម​តែ​គេ​ទិញ​អ្វី​ៗ​ប៉ុន្មាន​ៗ​ក៏​ដោយ ទីទៃ​ពី​លក់​ដុំ ។
    - លក់​ព្នៃ ពិន័យ​លក់​ទ្វេ​គុណ​(ក្លាយ​មក​ពី​ពាក្យ​ថា លក់​ពិន័យ ឬ ពិន័យ​លក់; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្នៃ និង​ ពិន័យ ទៀត​ផង)។ ពាក្យ លក់ នេះ​បើ​របស់​ដែល​ទាក់ទង​ខាង​ព្រះ​ពុទ្ធ​សាសនា ត្រូវ​ថា ជាវ, អ្នក​លក់​និង​អ្នក​ទិញ​ត្រូវ​ថា ជាវ ដូច​គ្នា : ជាវ​គម្ពីរ, ជាវ​បាត្រ, ជាវ​ត្រៃ​ចីវរ, ជាវ​សៀវភៅ​ធម៌ ។ល។ បើ​បព្វជិត​និង​អ្នក​លក់​ត្រូវ​ថា ពិចារណា ដូច​ជា​ថា : លោក​គ្រូ​ឲ្យ​គេ​ពិចារណា​តែ​បាត្រ​មួយ​ទេ ឬ​ឲ្យ​គេ​ពិចារណា​គ្រឿង​បរិក្ខារ​អ្វី​ទៀត​ដែរ ?..។ល។
  6. លក់ ( កិ.កិរិយាសព្ទ )
    ដេក​ស៊ប់​ស្ងាត់​អារម្មណ៍​មិន​ដឹង​ខ្លួន : លក់​មួយ​ល្បក់ ។
    - លក់​លង់ លក់​ជ្រុល​ដំណេក ។
    - លក់​លន់ ឬ - លន់​លក់ លក់​ហួស​ប្រមាណ, លក់​ជ្រៅ​មិន​ងាយ​ភ្ញាក់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លក់​លន់​លង់​ជ្រៅ ទោះ​ខ្លួន​ដេក​នៅ ក្នុង​គ្រឹហា​ឋាន មាន​ចោរ​កំណាច អាច​គាស់​ទ្វារ​បាន លួច​ទ្រព្យ​ហើយ​ច្រាន ទ្វារ​បិទ​ដូច​ដើម ។
    - លក់​ស្វា លក់​ពភ្លឹម​ពភ្លែត គឺ​ស្ទើរ​លក់​ស្ទើរ​ភ្ញាក់ (បាលី​ហៅ កបិ​មិទ្ធ “លក់​ស្វា”, ការ​យល់​សប្ន​ឃើញ​អ្វី​ៗ ទោះ​ពិត​ក្តី​មិន​ពិត​ក្តី ឃើញ​ត្រង់​ស្របក់​នេះ​ឯង ពុំ​មែន​ពេញ​ជា​លក់​ពុំ​មែន​ពេញ​ជា​ភ្ញាក់​គឺ​ត្រង់​ចន្លោះ​លក់​និង​ភ្ញាក់; ព. វិ. ពុ.) ។ ព. ប្រ.
    - ដេក​លក់ ឬ - លក់​ជានិច្ច ត្រាំ​គំនិត​នៅ​ក្នុង​ដំណើរ​មិន​យល់​ការ​ខុស​ត្រូវ​ឬ​ប្រហែស​ធ្វេស​ជានិច្ច ។
  7. លក្ខ ( ន.នាមសព្ទ ) [ល័ក-ខៈ ] or លក្ស   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    កំណត់; ទី​សម្គាល់, គ្រឿង​ចំណាំ; ចន្លោង; គ្រឿង​កំណត់​រាប់, ខ្នាត, ទីវ; បុណ្យ, បុណ្យ​ភ័ព្វ, សំណាង ។ សំខ្យា . ចំនួន​សែន, មួយ​សែន (១០០,០០០) ។ លក្ខ​មូល តម្លៃ​មួយ​សែន (ហៅ អនេកត្ថ​សំខ្យា ប្រើ​ជា ន.) ។
  8. លក្ខខណ្ឌ ( ន.នាមសព្ទ ) [លាក់ខាន់ ] or ល័ក្ខខ័ណ្ឌ   ( បា.បាលី​ ( បាលីភាសា ) )
    (លក្ខ + ខណ្ឌ) កម្រិត; សង្កាត់, ប៉ែក​ដោយ​ឡែក; កំណត់​គោល; ព្រំ : ទី​មាន​ល័ក្ខ​ខ័ណ្ឌ, សម្ដី​មាន​ល័ក្ខ​ខ័ណ្ឌ, ត្រូវ​ធ្វើ​លក្ខខណ្ឌ​ឲ្យ​ទៀង​ទាត់ ។
  9. លក្ខណ ( ន.នាមសព្ទ ) [ល័ក-ខៈ ណៈ ] or លក្ខណៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លក្ខណ; លក្សណ) គ្រឿង​សម្គាល់, គ្រឿង​ចំណាំ; គ្រឿង​សង្កេត​នា​ខ្លួន​ប្រាណ ចង្អុល​ឲ្យ​ឃើញ​ច្បាស់​ថា​មាន​ភ័ព្វ​ឬ​ឥត​ភ័ព្វ; គុណ​សម្បត្តិ : លក្ខណៈ​មាន​បុណ្យ, --ឥត​បុណ្យ; ហោរ​ទាយ​លក្ខណៈ ។
    - លក្ខណញ្ញូ,
    - លក្ខណ​វិទូ ឬ - លក្ខណ​វិទ អ្នក​ស្គាល់​លក្ខណៈ; ហោរ​ ។
    - លក្ខណប្បញ្ញត្តិ បញ្ញត្តិ​តាម​លក្ខណៈ​ច្បាប់ ។
    - លក្ខណ​មន្ត ឬ
    - --វិជ្ជា មន្ត​ឬ​ចំណេះ​សម្រាប់​ទាយ​លក្ខណៈ​ខ្លួន​ប្រាណ ។
    - លក្ខណ​ហេតុ ឬ​
    - លក្ខណ​ការណ៍ ហេតុ​ឬ​ការណ៍ ដែល​ប្រកប​ដោយ​លក្ខណៈ, ដែល​ត្រូវ​លក្ខណៈ ។
    - លក្ខណ​វិបត្តិ វិបត្តិ​លក្ខណៈ, ការ​ខូច​លក្ខណៈ, ទាស់​លក្ខណៈ ។
    - លក្ខណ​សម្បត្តិ ការ​គ្រប់​ព្រម​ដោយ​លក្ខណៈ ។
    - លក្ខណាការ អាការ​នៃ​លក្ខណៈ ។ល។
  10. លក្ខណវិនយប្បញ្ញត្តិ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ការ​បញ្ញត្តិ​វិន័យ, បែប​បទ​នៃ​ការ​បញ្ញត្តិ​របស់​វិន័យ

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ល [lɔɔ]   - detail »
    The 28th letter of the Cambodian alphabet
  2. ល ( v ) [lɔɔ]   - detail »
    to try, sample; try on; to test, measure, probe, experiment.
  3. ល ( initverb ) [lɔɔ]   - detail »
    to attempt / try to
  4. ល ( v ) [lɔɔ]   - detail »
    to feign, pretend; to tempt
  5. លក ( v ) [lɔɔk]   - detail »
    to dig a canal / ditch / trench, hollow out something, groove / tongue / farrow (a board); to slot
  6. លក [lɔɔk]   - detail »
  7. លក ( v ) [lɔɔk]   - detail »
    to consider carefully

    Reference: លកលៃ
  8. លក់ ( v ) [lʊək]   - detail »
    to sell
  9. លក់ ( v ) [lʊək]   - detail »
    to fine
  10. លក់ [lʊək]   - detail »

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar