Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឍ

Chuon Nath's Khmer-Khmer Dictionary
  1. ឍ
    ព្យញ្ជនៈ​ទី ៤ ក្នុង​វគ្គ​ទី ៣ ជា​មុទ្ធជៈ មាន​សំឡេង​កើត​ក្នុង​ក្បាល​គឺ​មាន​សំឡេង​លាន់​ឮ​ទៅ​ខាង​ក្នុង​ក្បាល​ផ្សេង​ពី​សំឡេង ធ ទន្តជៈ ដែល​មាន​សូរ​ចេញ​ត្រង់​ប្រទល់​ធ្មេញ, សំ. បា. អ. ថ. ឌ្ហៈ ផ្សេង​ពី​សំឡេង ទ្ហៈ ទន្តជៈ, ជា ធនិត​ឃោសៈ របស់ ឌៈ ជា​សិថិល-ឃោសៈ (ត្រូវ​អាន​ថា ឌ៎ៈ ឌ្ហ៎ៈ កុំ​ឲ្យ​ដូច ទៈ ទ្ហៈ) ។ ព្យញ្ជនៈ ឍ នេះ ក្នុង​ភាសា​សំស្រ្កឹត​ឃើញ​មាន​ប្រើ​ជា ដើម​ពាក្យ ឬ មេ​ពាក្យ ខ្លះ តែ​មាន​តិច​ណាស់; ខាង​ភាសា​បាលី មិន​ប្រទះ​ឃើញ​មាន​ប្រើ, បើ​ដាក់​រៀង​ត្រង់​កណ្ដាល​ឬ​ត្រង់​ខាង​ចុង​នៃ​អក្សរ​ឯ​ទៀត​នោះ ឃើញ​មាន​ប្រើ​ក្រែល ដូច​ជា គុណ​វុឌ្ឍិ សេចក្ដី​ចម្រើន​ដោយ​គុណ; ធន​វុឌ្ឍិ សេចក្ដី​ចម្រើន​ដោយ​ទ្រព្យ; យស​វុឌ្ឍិ សេចក្ដី​ចម្រើន​ដោយ​យស; លាភ​វុឌ្ឍិ សេចក្ដី​ចម្រើន​ដោយ​លាភ; សិរី​វុឌ្ឍិ សេចក្ដី​ចម្រើន​ដោយ​សិរី; វឌ្ឍនាការ អាការ​នៃ​សេចក្ដី​ចម្រើន; វុឌ្ឍិ សេចក្ដី​ចម្រើន, ការ​ដុះដាល, លូតលាស់; អឌ្ឍ​ចន្ទ ព្រះ​ចន្ទ​មួយ​ចំហៀង; អឌ្ឍ​ភាគ កន្លះ​ភាគ: អឌ្ឍ​មាស កន្លះ​ខែ; អឌ្ឍ​រត្តិ (សំ. អទ៌្ធរាត្រ ឬ អទ៌្ធរាត្រី) ពាក់​កណ្ដាល​យប់; អាយុ​វឌ្ឍនៈ ឬ អាយុ​វុឌ្ឍិ សេចក្ដី​ចម្រើន​អាយុ ។ល។ ឯ​ភាសា​ខ្មែរ​យើង មិន​មាន​ពាក្យ​ប្រើ​សោះ​ឡើយ; តែ​ក្នុង​ទី​នេះ យើង​យក​ភាសា​សំស្រ្កឹត ៤ ពាក្យ​មក​រៀប​រៀង, បើ​ទោះ​បី​មិន​ត្រូវ​ការ​ប្រើ, ក៏​ជា​ប្រយោជន៍​ឲ្យ​អក្សរ ឍ មាន​ពាក្យ​ខ្លះ កុំ​ឲ្យ​ទទេ​សោះ ។
  2. ឍាមរា ( ន.នាមសព្ទ ) [ឍាមៈរា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ក្ងាន, ហង្ស ។
  3. ឍាល ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ស្គរ​ធំ; ខែល ។
  4. ឍាលិន ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឍាលិន៑) អ្នក​មាន​ខែល, អ្នក​កាន់​ខែល, ទាហាន​ខែល គឺ​អ្នក​ចម្បាំង​ខែល​ដែល​វេលា​ចូល​ច្បាំង​កាន់​ខែល​សម្រាប់​រារាំង​គ្រឿង​សស្រ្តាវុធ​​នៃ​បច្ចាមិត្រ មិន​ឲ្យ​ប៉ះ​ពាល់​ត្រូវ​ខ្លួន ។
  5. ឍុណ្ឍិ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ព្រះ​គ្នេស ។
Headley's Khmer-English Dictionary
  1. ឍ [tʰɔɔ]   - detail »
    fourteenth letter of the Cambodian alphabet
  2. ឍាមរា ( n ) [tʰiemeaʔrie]   - detail »
    (sacred) goose / swan
  3. ឍាល ( n ) [tʰiel]   - detail »
    shield
  4. ឍាល ( n ) [tʰiel]   - detail »
    tom-tom, large drum
  5. ឍាលិន ( n ) [tʰielin]   - detail »
    person armed with a shield
  6. ឍុណ្ឍិ ( n ) [tʰuntʰiʔ]   - detail »
    Ganesha (son of Shiva)


Prohok Solutions @2017 : Learn Khmer | Khmer Calendar