Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឩ

Chuon Nath's Khmer-Khmer Dictionary
  1. ឩកា ( ន.នាមសព្ទ ) [អ៊ូ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (សំ. យូក) ចៃ ។ ឈ្មោះ​រង្វាស់​បុរាណ​មួយ​ប្រភេទ ទំហំ​មួយ​ខ្លួន​ចៃ គឺ​ទំហំ ៧ លិក្ខា : ប្រាំ​ពីរ​ឩកា​ជាមួយ​ធញ្ញ​មាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា ទៀត​ផង) ។
  2. ឩដ្ឋ ( ន.នាមសព្ទ ) [អូត ] or អូដ្ឋ   ( បា.បាលី​ ( បាលីភាសា ) )
    (ឱដ្ឋ; សំ. ឧឞ្រ្ត) សត្វ​ចតុប្បាទ​ពួក​សត្វ​រើអៀង, មាន​ពីរ​ប្រភេទ​គឺ អូដ្ឋ​បូគ​ពីរ អូដ្ឋ​មាន​កំពូក​ខ្ពស់​សណ្ឋាន​ជា​បូគ​មួយ​គូ​មុខ​ក្រោយ នៅ​លើ​ខ្នង​មាន​រោម​ក្រាស់​សំកុល; អូដ្ឋ​បូគ​មួយ អូដ្ឋ​មាន​កំពូក​ខ្ពស់​តែ​មួយ​ត្រង់​កណ្តាល​ខ្នង មាន​រោម​បន្តិចបន្តួច ស្ទើរ​តែ​ស្បែក​ទទេ ។ អូដ្ឋ​ទាំង​ពីរ​ប្រភេទ​នេះ ជា​សត្វ​មាន​កម្លាំង​រឹងប៉ឹង មាន​អំណត់​ប៉ិន​ធន់​ទ្រាំ​អត់​សម្រេក​គម្លាន​និង​កម្ដៅ​ថ្ងៃ​ជាដើម, មាន​ប្រយោជន៍​ប្រើ​ជា​យាន​ជំនិះ ឬ​ប្រើ​ជា​ពាហនៈ​ដឹក​នាំ​ភណ្ឌៈ​ក្នុង​ប្រទេស​ដែល​មាន​ផ្លូវ​លំបាក ដូច​យ៉ាង​ផ្លូវ​កាត់​ឆ្លង​វាល​ខ្សាច់​ធំ​ៗ​ឬ​សមុទ្រ​ខ្សាច់​ជាដើម : នៅ​ប្រទេស​អាស៊ី​ភាគ​កណ្តាល, តួក៌េស្តង់  និង អាហ្រ្វិគ គេ​ច្រើន​ប្រើ​អូដ្ឋ​ជាង​សត្វ​ពាហនៈ​ឯ​ទៀត ។
  3. ឩន ( គុ.គុនសព្ទ ) [អ៊ូន ឬ អូន ] or អូន   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឩន) ដែល​ខ្វះ, មិន​គ្រប់, ថយ​ចំនួន, អន់​ជាង; ថោក​ថយ​ឬ​ថយ​ថោក, ទន់​ទាប : ឩន​មួយ  ខ្វះ​មួយ ។
    - អូន​ជាង​គេ អន់​ឬ​ទន់​ទាប​ជាង​គេ ។
    - អូន​ថយ ឬ - ឱន​ថយ ថយ​ខ្សោយ​ជាង, ទន់​ទាប ។
    - ឩន​ភាព (អូន៉ៈ--) ភាព​ដែល​ខ្វះ, មិន​គ្រប់ ។ ដំណើរ​ប្រាក់​ចំណូល​ដែល​ថយ​ចំនួន មិន​ធួន​ល្មម​នឹង​ទប់​ទល់​ប្រាក់​ចំណាយ​បាន ។
    - ឩនវីសតិ (អ៊ូន៉ៈវីសៈ--) ម្ភៃ​ខ្វះ​មួយ (១៩) ។
    - អាប់អូន ឬ - អាប់ឱន អាប់​អន់​ទន់​ទាប, ដែល​ខ្វះ​លម្អ, ឥត​ស្រី​សួស្ដី, ថយ​ថោក ។
  4. ឩម ! ( និ.និបាតសព្ទ ) [អូម ឬ អូម៉ៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ជា ឧ.) ពាក្យ​លាន់​មាត់ ដោយ​មាន​សេចក្ដី​ក្រោធ​ខ្លាំង, ដោយ​គំរាម​ដាក់​ជាដើម ។ ខ្មែរ​ប្រើ​ជា​ពាក្យ​ផ្តើម​មន្ត​អាគម (អ. ថ. អូម ឬ អូម៉ៈ), ក្លាយ​មក​ពី ឱម ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
    - ឱមអាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាម)។ បុរាណ​សរសេរ ឱ្ម គឺ អ-ឧ ម > ឱម ឬ ឱ្ម មាន​អត្ថ​ន័យ​ថា “ព្រះ​ឥសូរ, ព្រះ​នារាយណ៍, ព្រះ​ព្រហ្ម ”លុះ​ចំណេរ​កាល​ត​មក, ពួក​ពុទ្ធ​សាសនិក​ខាង​លទ្ធិ​អាចរិយ​វាទ​ខ្លះ​ក៏​មក ឱម ឬ ឱ្ម នេះ​មក​ប្រើ​ផង​ដែរ​ថា ឱម​នមស្ករ៍ ! ឬ ឱម នមោ ! “សូម​នមស្ការ​ចំពោះ ឱម គឺ អ = អរហន្ត​សម្មាសម្ពុទ្ធ !; ឧ = ព្រះ​ឧត្ដម​ធម៌; ! ម = មហា​សង្ឃ​គណៈ !”; (គេ​ប្រតិបត្តិ​បែប​នេះ ដើម្បី​កុំ​ឲ្យ​ចាញ់​លទ្ធិ​ព្រាហ្មណិក​ដែល​មាន​ពាក្យ ឱម ឬ ឱ្ម ជា​បែប នមស្ការ គឺ​ឲ្យ​ពុទ្ធ​សាសនិក​ជន​ដឹង​ថា ខាង​លទ្ធិ​ពុទ្ធ​សាសនិក​ក៏​មាន ឱម ឬ ឱ្ម ដូច​លទ្ធិ​ព្រាហ្មណិក​ដែរ មិន​ចាញ់​ប្រៀប​គ្នា​ទេ) ។ល។
  5. ឩរព្យ ( ន.នាមសព្ទ ) [អ៊ូរ៉ាប់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឩរវ្យ “អ្នក​កើត​ពី​ឧរុ​ព្រហ្ម”, វ > ព) វេស្សៈ ឬ វៃស្យៈ, ព្រៃ​ងារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណ ឬ វណ្ណៈ ២ ន. ទៀត​ផង) ។
  6. ឩរុ ( ន.នាមសព្ទ ) [អ៊ូ-- ] or ឩរូ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឩរុ) ភ្លៅ ។ រ. ស. ព្រះ​ឩរូ ។
    - ស្នាប់​ព្រះ​ឩរូ ខោ​ស្នាប់​ភ្លៅ, ខាង​ក្នុង ។
    - ឩរុជ ឬ - ឩរុជៈ អ្នក​កើត​ពី​ឧរុ​ព្រហ្ម (ឩរព្យ, វៃស្យៈ) ។
  7. ឩសវ័ត ( គុ.គុនសព្ទ, ន.នាមសព្ទ ) [អ៊ូសៈវាត់ ] or ឩសវន្ត (អ៊ូសៈវាន់)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឩឞវត៑; បា. ឩសវន្តុ) ដែល​មាន​ដី​ប្រៃ; ប្រទេស, ទី, តំបន់ ដែល​មាន​ដី​ប្រៃ ។
Headley's Khmer-English Dictionary
  1. ឩ [ʔuu, ʔoo]   - detail »
    independent vowel representing the Sanskrit and Pali vowel ū (words with ឩ may also be spelled with អូ​ or អ៊ូ )
  2. ឩកា ( n ) [ʔuukaa]   - detail »
    louse; an ancient unit of linear measurement (one ឩកា equals seven លិក្ខា and seven ឩកា equals ធញ្ញមាស )
  3. ឩដ្ឋ ( n ) [ʔoot]   - detail »
    camel
  4. ឩន ( adj ) [ʔoon, ʔuun, ʔuuneaʔ]   - detail »
    to be lacking, deficient; less than; low, cheap; weakened, enfeebled; decrepit
  5. ឩនាភិវឌ្ឍន៍ ( adj ) [ʔuunaapʰiʔvoat]   - detail »
    to be underdeveloped
  6. ឩនារូបត្ថម្ភ ( n ) [ʔuunaaruupattʰam]   - detail »
    malnutrition
  7. ឩម [ʔoom, ʔoomaʔ]   - detail »
  8. ឩរព្យ ( n ) [ʔuurap]   - detail »
    third Hindu caste which includes merchants and businessmen
  9. ឩរុ ( n ) [ʔuuruʔ]   - detail »
    thigh / femur
  10. ឩរុជ   - detail »
    See: ឩរព្យ

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar