Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អ

Chuon Nath's Khmer-Khmer Dictionary
  1. អ
    សម្រាប់​ភាសា​សំស្រ្កឹត​និង​បាលី​ប្រើ​អក្សរ​នេះ​ជា​ស្រៈ អាន​ថា អៈ ជា​គូ​គ្នា​នឹង​ស្រៈ អា (អ អា មួយ​គូ​នេះ​ហៅ អវណ្ណៈ) ជា​កណ្ឋជៈ មាន​សំឡេង​កើត​ក្នុង​ក ។ សម្រាប់​ភាសា​ខ្មែរ ប្រើ​ជា​ស្រៈ​ក៏​មាន ជា​ព្យញ្ជនៈ​សំឡេង​ស្រៈ​ក៏​មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រៈ និង ព្យញ្ជនៈ ផង) ។ តាម​របៀប​រៀង​ព្យញ្ជនៈ ៣៣ តួ, បុរាណ​ផ្សំ​ជាមួយ​នឹង​និគ្គហិត (o) ជា អំ (ដើម្បី​ឲ្យ​ឮ​សំឡេង​ថា អ័ង) រៀង​ខាង​ចុង​បំផុត ជា​ព្យញ្ជនៈ​ទី​៣៣ (ជា​ទី ៨ ក្នុង​សេស​វគ្គ​ឬ​អវគ្គ), បើ​ប្រើ ឝ​ឞ ផង តែ​មិន​ប្រើ ឡ ផង​ទេ អំ ជា​ព្យញ្ជនៈ ទី ៣៤ (ជា​ទី ៩ ក្នុង​សេស​វគ្គ), បើ​ប្រើ ឡ ផង ចាត់​ជា​ព្យញ្ជនៈ ទី ៣៥ (ជា​ទី ១០ ក្នុង​សេស​វគ្គ) ។ សម្រាប់​ភាសា​ខ្មែរ, (ប្រើ​ដាក់​ត្រី​សព្ទ ( ៊ ) នេះ​ពី​លើ​ឲ្យ​មាន​សំឡេង​ជា អ៊ំ ក៏​បាន, ប៉ុន្តែ​បើ​ផ្សំ​ជាមួយ​នឹង​ស្រៈ ិ ី ឹ ឺ ើ អាច​ប្រើ​ជា អ៊ិ អ៊ី អ៊ឹ អ៊ឺ អ៊ើ ក៏​បាន​ដូច ស៊ និង ហ៊ ដែរ ។ ប្រើ​ផ្សំ​ពី​លើ ហ ឲ្យ​មាន​សំឡេង​ជា អ្ហ អ្ហ៊ ក៏​បាន​ដូច​ជា នៃ​អ្ហឺ, អា​អ្ហែង, ទេ​អ្ហ៊ៃ ជាដើម ។ ប្រើ​ផ្សំ​លើ ង ជា អ្ង ក៏​បាន ចំពោះ​ពាក្យ អ្ងែង (ហង​ឯង) ។ល។
  2. អ ( និ.និបាតសព្ទ ) [អៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ពាក្យ​បដិសេធ (ផ្លាស់​មក​ពី ន គឺ ន > អ) សម្រាប់​ភាសា​សំស្រ្កឹត​និង​បាលី​មាន​សេចក្ដី​ថា “មិន, មិន​មែន, ពុំ, ឥត” សម្រាប់​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ, ដូច​ជា អកតញ្ញូ (< ន > អ + កតញ្ញូ) “អ្នក​មិន​ដឹង​ឧបការ​គុណ​ដែល​គេ​បាន​ធ្វើ​ហើយ (ចំពោះ​ខ្លួន)”; អភ័ព្វ (< ន > អ + ភព្វ) “ដែល​មិន​គួរ (ដល់​ការ)”; អសុភ (< ន > អ + សុភ) “ដែល​មិន​ល្អ” ជាដើម ។ បើ​សព្ទ​ដែល​រៀង អ ភ្ជាប់​ជាមួយ​នោះ​មាន​ស្រៈ​នៅ​ខាង​ដើម ត្រូវ​ផ្លាស់ ន ឬ អ ជា អន៑, ដូច​ជា អនន្ត (< ន ឬ អ > អន៑ + អន្ត) “ដែល​ឥត​ទី​បំផុត”; អនាគត (< ន ឬ អ > អន៑ + អាគត) “ដែល​មិន​ទាន់​មក​ដល់ (ដែល​នៅ​ឯ​មុខ)”; អនេក (< ន ឬ អ > អន៑ + ឯក) “ដែល​មិន​មែន​តែ​មួយ (ច្រើន)” ជាដើម (មើល​ពាក្យ​ដែល​មាន អ ឬ អន៑ នៅ​ខាង​ដើម​តាម​លំដាប់​អក្សរ​រៀង​ទៅ) ។
  3. អ ( ន.នាមសព្ទ ) [អ ]   ( ស.សៀម ( ភាសាសៀម ) )
    ឈ្មោះ​ប៉ី​មួយ​ប្រភេទ​ធ្វើ​ដោយ​ដើម​បបុស​ទាំង​តួ​ទាំង​អណ្ដាត ឬ​យក​ដើម​បបុស​ធ្វើ​តែ​អណ្ដាត ឯ​តួ​ធ្វើ​ដោយ​ដើម​ពក​ជាដើម : ផ្លុំ​ប៉ី​អ ។ តាម​ដោយ​ធ្លាប់​បាន​សង្កេត​រូប​គំនូរ​នៅ​ជញ្ជាំង​ឧបោសថាគារ គឺ​វិហារ​នៅ​ខែត្រ​ក្រៅ​ក្នុង​ប្រទេស​សៀម​ដែល​ជាង​សៀម​គូរ​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ ឃើញ​មាន​រូប​អ្នក​ភ្លេង​លេង​ភ្លេង​ខ្មែរ មាន​អ្នក​ផ្លុំ ប៉ី​បបុស, ប្រហែល​ជា​សៀម​ហៅ​ថា ប៉ី​អ ខ្មែរ​ក៏​ហៅ​តាម​សៀម​ដែរ​ទៅ​ទេ​ដឹង ? (គួរ​ហៅ ប៉ី​បបុស តាម​ខ្មែរ​វិញ) ។
  4. អ ! ( ឧ.ឧទានសព្ទ ) or អ៎ !
    សូរ​លាន់​មាត់​ដោយ​បញ្ជាក់​សេចក្ដី ឬ​ដោយ​បាត់​ងឿង​ឆ្ងល់​ជាដើម : អ ! ដូច្នោះ​ទេ​ឬ ?; អ៎ ! ឯណោះ​ទេ​ហៈ ? អ៎ ! អញ្ជើញ​មក !
  5. អក ( កិ.កិរិយាសព្ទ )
    ចាប់​ចំណី​អាហារ​ក្រៀម, ផង់ ឬ​ភេសជ្ជៈ​ស្ងួត​ផង់​ជាដើម ពេញ​ទូក​ដៃ ហា​មាត់​ធំ​ងើយ​ពម : អក​ប្រអួល, អក​អំបុក, អក​ថ្នាំ​ផង់ ។
  6. អក ( ន.នាមសព្ទ )
    អជ្ឈុបាតក​សត្ត​មួយ​ប្រភេទ សម្បុរ​ខ្លួន​ខ្មៅ​ស្រអាប់ មាឌ​ធំ​កន្តុល​បន្តិច​ជាង​កុក​ខ្មៅ, ឆាប​ចាប់​មច្ឆ​ជាតិ​ជា​ចំណី; កាល​ណា​ព្រាត់​គូ​ឬ​ព្រាត់​កូន ស្រែក​យំ​គ្រលួច​សង្រេងសង្រៃ​ហើរ​ឆ្វៀលឆ្វាត់​ខ្ពស់​ៗ ទាប​ៗ ប្រះ​ប្រាណ គួរ​ឲ្យ​ស្រងេះស្រងោច​អាណោចអាធម្ម (ហៅ អក តាម​សូរ​វា​យំ) ។ គេ​តែង​និយាយ​ប្រៀប​ថា កើត​ទុក្ខ​ធំ​យំ​បោក​ខ្លួន ឬ​យំ​ប្រះ​ប្រាណ​ដូច​ជា​អក ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សត្វ​អក​ជា​សត្វ​មាន​ចិត្ត​ស្មោះ អាឡោះអាល័យ​ហួស​ទំនង នៅ​ពេល​ដែល​ព្រាត់​បាត់​គូ​គ្រង ទោះ​ព្រាត់​រំលង​កាល​យូរ​ថ្ងៃ ។ ស្រែក​យំ​រង្គំ​មិន​សូវ​ស្រាក ក្រៀមក្រំ​លំបាក​ពន់​ពេក​ក្រៃ ជួន​កាល​បោក​ខ្លួន​ឲ្យ​ក្សិណក្ស័យ​សង្រេងសង្រៃ​ដល់​ស្គាំងស្គម ។ មនុស្ស​ខ្លះ​កើត​ទុក្ខ​ដូច​ជា​អក​ ច្រើន​ខក​ខូច​ចិត្ត​ដល់​ខ្លួន​ទ្រម ទោះ​គេ​ពន្យល់​ក៏​ពុំ​ព្រម រញម​ត្រាតែ​មាន​ជំងឺ ។
  7. អក
    (មើល​ក្នុង​ពាក្យ អករ៍ និង ឧកញ៉ា, ឧកហ្លួង) ។
  8. អក ( ន.នាមសព្ទ ) or អកកំបោរ
    ប្រដាប់​ធ្វើ​ដោយ​លោហ​ជាតិ​ផ្សេង​ៗ​ឬ​ធ្វើ​ដោយ​ប្រាក់, មាស​ជាដើម​មាន​រាង​ច្រឡោ​ឬ​មាន​សណ្ឋាន​ដូច​បំពង់​តូច មាន​មេ​មាន​គម្រប សម្រាប់​ដាក់​កំបោរ​បៀក​ម្លូ : កំបោរ​កន្លះ​អក, អក​កំបោរ​លង់ហិន, អក​កំបោរ​ប្រាក់ ។
  9. អកតញ្ញុតា ( ន.នាមសព្ទ ) [អៈកៈត័ញ-ញុ-តា ]   ( បា.បាលី​ ( បាលីភាសា ) )
    ភាវៈ, ភាព​ឬ​ដំណើរ ជា​អ្នក​មិន​ដឹង​ឧបការ​គុណ​ដែល​គេ​ធ្វើ​ហើយ (ចំពោះ​ខ្លួន) ។ ព. ផ្ទ. កតញ្ញុតា ។
  10. អកតញ្ញូ ( ន.នាមសព្ទ ) [អៈកៈត័ញ-ញូ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្ឫតជ្ញ) អ្នក​មិន​ដឹង​ឧបការ​គុណ​ដែល​គេ​បាន​ធ្វើ​ហើយ (ចំពោះ​ខ្លួន) ។ ប្រើ​ជា គុ. ក៏​បាន : មនុស្ស​អកតញ្ញូ, ចិត្ត​អកតញ្ញូ (ប្រើ​បាន​ទាំង​បុរស​ទាំង​ស្ត្រី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អកតញ្ញូ ព្រះ​ពុទ្ធ​ជា​គ្រូ ទ្រង់​ត្រាស់​ប្រាប់​ថា ទោះ​លើក​ផែន​ដី ទាំង​មូល​ឲ្យ​វា ពុំ​ស្កប់​ចិន្តា នៅ​តែ​រក​រឿង ។ ឬ​មួយ​បែប​ទៀត​ថា : អកតញ្ញូ បំភ្លេច​គុណូ-បការៈ​ចោល ទោះ​អ្នក​ផ្គត់ផ្គង់ មាន​គុណ​ជា​គោល វា​តែង​តែ​ថ្កោល​ទោស​ជា​និរន្តរ៍ ។ ព្រះ​ពុទ្ធ​ត្រាស់​ថា ទោះ​លើក​ពសុធា ឲ្យ​វា​គ្រប់​គ្រាន់ វា​ឥត​ត្រេកអរ នៅ​តែ​បំភ័ន្ត បង្អាប់បង្អន់ បំភ្លេច​គុណ​គាប់ ។ ព. ផ្ទ. កតញ្ញូ ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. អ [ʔɑɑ]   - detail »
  2. អ [ʔɑɑ]   - detail »
    33rd and last letter of the Cambodian alphabet
  3. អ [ʔɑɑ]   - detail »
    ʔaʔ, negative prefix in Sanskrit and Pali words corresponding to English `a-, in-, un-' etc.
  4. អក ( n ) [ʔɑɑk]   - detail »
    small silver / copper box with a conical top used to hold lime for mixing with betel and areca

    Reference: អកកំបោរ
  5. អក ( n ) [ʔɑɑk]   - detail »
    sad melody used in classical Cambodian music

    Reference: អកយំ
  6. អក ( n ) [ʔɑɑk]   - detail »
    name of a ceremony, the purpose of which is to predict the rain-fall for the following year, traditionally held during the full moon of the month of កត្តិក​
    See: ពិធីសំពះព្រះខែ
    Reference: អកអំបុក
  7. អក [ʔɑɑk]   - detail »
    See: អករ៍
  8. អក ( v ) [ʔɑɑk]   - detail »
    to pour something (e.g. a powder) into the mouth; to eat / drink by tipping the head back and pouring the food into the mouth, to gulp
  9. អក ( n ) [ʔɑɑk]   - detail »
    kind of black sea eagle (Haliaetus leucogaster)

    Reference: សត្វអក
  10. អកតញ្ញុតា ( n ) [ʔaʔkaʔtaɲɲuʔtaa]   - detail »
    ingratitude; ungrateful person, ingrate

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar