Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឡ

Chuon Nath's Khmer-Khmer Dictionary
  1. ឡ
    ព្យញ្ជនៈ​ទី ៣២ តាម​លំដាប់​ពួក​ព្យញ្ជនៈ ៣៣ តួ, ជា​ព្យញ្ជនៈ​ទី ៧ ក្នុង​សេស​វគ្គ​ឬ​អ​វគ្គ សម្រាប់​ប្រើ​ក្នុង​ភាសា​បាលី​និង​ភាសា​ខ្មែរ, ជា​មុទ្ធជៈ មាន​សំឡេង​កើត​ក្នុង​ក្បាល ។ សម្រាប់​បាលី​ភាសា មិន​ដែល​ប្រើ​ជា​តួ​ដើម​ពាក្យ​ឡើយ មាន​ប្រើ​បន្តិចបន្តួច​តែ​ជា​តួ​ចុង​ពាក្យ ដូច​ជា កីឡា, ចក្កវាឡ, ចូឡា, ចូឡាមណិ ជាដើម ។ សម្រាប់​ភាសា​សំស្រ្កឹត មិន​មាន​ប្រើ​សោះ, ត្រង់​ពាក្យ​ណា​ដែល​បាលី​ភាសា​ប្រើ​តួ ឡ សំស្រ្កឹត​ប្រើ​ជា​តួ ឌ ដូច​ជា បា. គរុឡ, កីឡា, ចូឡា, ចូឡាមណិ; សំ. គរុឌ, ក្រីឌា, ចូឌា, ចូឌាមណិ; ពាក្យ​ខ្លះ​សំស្រ្កឹត​ប្រើ​តួ ល ត្រង់​កន្លែង​ដែល​បាលី​ជា ឡ ក៏​មាន, ដូច​ជា បា. ចក្កវាឡ, កាឡបក្ខ, កាឡ​សីហ; សំ. ចក្រវាល, កាលបក្ស, កាល​សឹហ ជាដើម ។ សម្រាប់​ភាសា​ខ្មែរ​ក្នុង​សម័យ​បុរាណ​ជាន់​ដើម មិន​ប្រើ​សោះ ប្រើ​តែ ល ឬ ល៉, ក្នុង​សម័យ​បុរាណ​ជាន់​បន្ទាប់​ជា​លំដាប់​មក មាន​ប្រើ​ខ្លះ​បន្តិចបន្តួច, លុះ​ចំណេរ​ត​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ ខ្មែរ​ប្រើ​តួ ឡ ច្រើន​ជាង​ពី​ដើម; ពាក្យ​ណា​ដែល​មាន​សំឡេង​ជា ឡ ដូច​ជា ឡក, ឡត, ឡាយ, ឡេះឡោះ, សំឡាញ់, សំឡេង ជាដើម សម័យ​បុរាណ​ប្រើ​ជា ល៉ក, ល៉ត, ល៉ាយ, ល៉េះល៉ោះ, សម្លាញ់, សម្លេង... (ប៉ុន្តែ សម្លាញ់, សម្លេង សម័យ​ឥឡូវ​ក៏​នៅ​ប្រើ​ដែរ)។ល។
  2. ឡ ( ន.នាមសព្ទ )
    គុក​ឬ​ជើង​ក្រាន​គុក​ធំ​ទូលាយ បិទ​ភ្ជិត​ទុក​ឲ្យ​មាន​ប្រហោង​តែ​ត្រង់​កន្លែង​ដែល​ត្រូវ​ទុក សម្រាប់​ដុត​ឥដ្ឋ​ជាដើម​បង្ហប់​កម្តៅ​ឲ្យ​ឆ្អិន : ឡ​ឥដ្ឋ, ឡ​ក្បឿង, ឡ​ធ្យូង ។
  3. ឡ
    សូរ​ស្រែក​ឬ​យំ​ឮ​ខ្លាំង : ស្រែក​ឡ, យំ​ឡ ។
  4. ឡក ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ហ្ល្ចក អ. ថ. ហ្លក “លង; បន្លាច”) ប្រើ​សម្ដី​លូក-ល​ឲ្យ​ដឹង​ខ្លួន​ឬ​ឲ្យ​អន់​ចិត្ត, និយាយ​ចំអក​ឲ្យ : ឡក​ឲ្យ​ឈឺ​ចិត្ត, និយាយ​ឡក ។ សម្តែង​អាការ​ក្រមាច់ក្រមើម​មាន​ញាក់​មុខ​ជាដើម (អាការ​របស់​ត្លុក) : ឡក​មុខ, ឡក​ឆៃយ៉ាំ ។ (ព. ប្រ.) ត្រឡប់​មុខ​ជា​ក្រោយ​ក្រោយ​ជា​មុខ : ឡក​ចុះ​ឡក​ឡើង, ឡក​មុខ​ឡក​ក្រោយ ។
  5. ឡកឡាយ ( កិ.កិរិយាសព្ទ )
    និយាយ​ឡក​ដោយ​ពាក្យ​លែបខាយ​ឬ​និយាយ​ឡក​ឲ្យ​រឿយ​ៗ : ឡកឡាយ​ឲ្យ​ដឹង​ខ្លួន, និយាយ​ឡកឡាយ ។
  6. ឡង់ ( ន.នាមសព្ទ )
    តាំងយូ​ក្រដាស​តូច​សាច់​រឹង​រាង​ខុប​ក្រឡូម សម្រាប់​ថ្វាយ​អ្នកតា (របស់​ចិន​យួន) : បន់​អ្នកតា​ថ្វាយ​ឡង់, រូប​អ្នកតា​បាំងឡង់ ។
  7. ឡងៗ ( ឧ.ឧទានសព្ទ ) or កងៗ   ( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
    ពាក្យ​សម្រាប់​ក្មេង​យក​ដៃ​ស្ទាប​អង្អែល​គូទ​គោ​ឬ​ក្របី​លោម​ឲ្យ​កង​កន្ទុយ​ឡើង : ឡង​ៗ​កង​កន្ទុយ !... ។
  8. ឡត ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ហ្ល្ចត អ. ថ. ហ្លត “លំផូង; បំពង់​តូច;...”) បំពង់​តូច​មាន​ប្រហោង​រហូត សម្រាប់​ដាក់​ប្រហក​ខាង​ក្នុង​ប្រហោង​អ្វី​ៗ : ឡត​ស្ពាន់ ។
  9. ឡប់ ( កិ.កិរិយាសព្ទ )
    ភ័ន្ត​វិល​វល់​ស្មារតី ព្រោះ​ស្លន់​ឬ​ព្រោះ​គេ​និយាយ​បន្លប់​ជាដើម : ឡប់​គំនិត​គិត​មិន​ឃើញ ។
    - ឡប់​ពុទ្ធោ ឡប់​រក​នឹក​ពុទ្ធោ​ពុំ​ឃើញ : ភ័យ​ឡប់​ពុទ្ធោ ។ ព. សា. ត្រឡប់​វិញ, វិល​វិញ : ឡប់​មក​វិញ ។
  10. ឡប់ ( គុ.គុនសព្ទ )
    ដែល​ផ្សាយ​ក្លិន​ធុំ​អាក្រក់​ខ្លាំង : ស្អុយ​ឡប់, ឆ្ងៀម​ឡប់ ។ ព. ប្រ. ដែល​ខូច​កេរ្តិ៍​ឈ្មោះ អាប់​អន់​លេច​ឮ​សាយ​សុស​សព្វ​ទិស​ទី : កេរ្តិ៍​ឈ្មោះ​ស្អុយ​ឡប់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កេរ្តិ៍​ឈ្មោះ​ស្អុយ​ឡប់ ទោះ​លាប​ទឹក​អប់ ក៏​កែ​មិន​ឡើង ទោះ​បី​មាន​បុណ្យ យស​ស័ក្តិ​ធ្លាប់​ថ្កើង ប្រើ​ឫក​ចើងម៉ើង ក៏​ឡើង​មិន​រួច ។

1   2   3   4   5   6   ... 10   Next >>

Headley's Khmer-English Dictionary
  1. ឡ [lɑɑ]   - detail »
    the 32nd letter of the Cambodian alphabet
  2. ឡ ( n ) [lɑɑ]   - detail »
    oven, furnace, kiln
  3. ឡ [lɑɑ]   - detail »
  4. ឡ [lɑɑ]   - detail »
  5. ឡក ( v ) [lɑɑk]   - detail »
    to ridicule, make funny gestures at, tease, make fun of, laugh at; to clown, act like a clown ; to grimace; to mimic
  6. ឡក ( v ) [lɑɑk]   - detail »
    to dance
  7. ឡក ( adj ) [lɑɑk]   - detail »
    to be disorderly, confused
  8. ឡង់ ( n ) [lɑŋ]   - detail »
    kind of small paper umbrella used esp. by Chinese and Vietnamese as an offering to ancestral spirits
  9. ឡង់រ៉ូវែរ ( n ) [lɑŋ roovɛɛ]   - detail »
    Land Rover (jeep-like vehicle)
  10. ឡងៗ ( i ) [lɑɑŋ]   - detail »
    playful term used by children tending livestock to get the animal to raise its tail

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar