Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ត

Chuon Nath's Khmer-Khmer Dictionary
  1. ត
    ព្យញ្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ៤ ជា​ទន្តជៈ មាន​សំឡេង​កើត​ត្រង់​ប្រទល់​ធ្មេញ, ជា​សិថិល-អឃោសៈ សំ. បា. ថា តៈ, មាន​សំឡេង​ផ្សេង​គ្នា​អំពី ដ៎ៈ ឬ ត៎ៈ មុទ្ធជៈ ភាសា​ខ្មែរ​ថា ត ...។
  2. ត ( កិ.កិរិយាសព្ទ )
    ភ្ជាប់, ភ្ជាប់​គ្នា​ឲ្យ​វែង​ត​ទៅ​ទៀត : ត​ដៃ​ដែល​បាក់, ត​ខ្សែ​ដែល​ដាច់, ត​ខ្សែ​ឲ្យ​វែង, ត​ហប់​ផ្ទះ...។ កិ. វិ. ឬ គុ. ដែល​ជា​លំដាប់​ៗ​គ្នា, ដែល​មាន​ពី មួយ​ទៅ​មួយ, ពី​នេះ ទៅ​នោះ : ឮ​ត​ពី​គេ​មក, ឮ​ត​ៗ​គ្នា, នាំ​ត​ៗ​គ្នា​មក; ផ្លូវ​ត​គ្នា...។
    - ត​ដៃ កិ. ប្រយុទ្ធ​ត​វិញ, តស៊ូ​មក​វិញ​ដោយ​ដៃ ឬ​ដោយ​គ្រឿង​ប្រហារ ។
    - ត​តប កិ. ឆ្លើយ​ឆ្លង​សង​សម្ដី, ជជែក​សង​ពាក្យ​សម្ដី​រក​ខុស​ត្រូវ ។
    - តតាំង កិ. ប្រណាំង​ប្រជែង​សម្ដី​ដោយ​អាង​ភ័ស្ដុតាង, ត​ពាក្យ​សម្ដី ឬ ត​ដំណើរ​សេចក្ដី​ដោយ​មាន​ក្រយា​តំណាង ។
    - តតួ កិ. វិ. ដែល​តស៊ូ​គ្នា​តែ​មួយ​និង​មួយ : វាយ​តតួ, ចំបាប់​តតួ; តែ​មួយ​និង​មួយ​ឥត​មាន​ថែម : ដូរ​គោ​តតួ ។
    - ត​ទល់ កិ. និយាយ​សើ​រើ​រក​ខុស​រក​ត្រូវ​ទល់​មុខ​គ្នា, លើក​ទ័ព​ឬ​ពួក​កង​ទៅ​មក​ប្រឈម​ទល់​គ្នា ។
    - ត​ទៅ និ. រៀង​ទៅ, ដរាប​ទៅ ។
    - ត​ពី​នេះ​ទៅ និ. រៀង​ពី​នេះ​ទៅ, តាំង​ពី​នេះ​ដរាប​ទៅ ។ ត​ពី​នោះ​មក និ. តាំង​ពី​នោះ​រៀង​មក ។
    - ត​មក និ. រៀង​មក, ដរាប​មក ។
    - ត​មាត់ ឬ - ត​មាត់​ពាក្យ កិ. ឆ្លើយ​ឆ្លង​សង​សម្ដី​មួយ​ម៉ាត់​ទៅ​មួយ​ម៉ាត់​មក. សង​សម្ដី​ទៅ​វិញ​ទៅ​មក ។
    - ត​យុទ្ធ កិ. ប្រយុទ្ធ​គ្នា, ច្បាំង​គ្នា ចូល​ប្រឡូក​គ្នា ។
    - តវ៉ា កិ. ជជែក​ប្រកែក​សើ​រើ​រក​ឲ្យ​ឃើញ​ពិត​ដោយ​មិន​ទាន់​សុខ​ចិត្ត, សើ​រើ​ថែម​ទៀត​ឲ្យ​អស់​ផ្លូវ​សេចក្ដី ។
    - តស៊ូ កិ. តទល់​ស៊ូ​នឹង​គ្នា​ចំពោះ​មុខ, ស៊ូ​ប្ដូរ​ផ្ដាច់​មិន​ទាន់​ព្រម​ចាញ់ ... ។
  3. តក់ ( គុ.គុនសព្ទ )
    ដែល​មិន​សូវ​រាបសា, ខ្ចក, ខ្ចោះ, ទាស់, ឆ្គង; ច្រើន​ភ្លាត់, ច្រើន​ខុស : ពាក្យ​តក់, អក្សរ​តក់, សាស្ត្រា​តក់ ។ ក្ដៀប : ដូង​តក់ ។ ន. រលា​
    - ដូង​តក់ គឺ​រលា​ដូង​ក្ដៀប​ដែល​គេ​យក​មក​ប្រើ​ធ្វើ​ជា​នាឡិ​តូច​សម្រាប់​វាល់​អង្ករ​ជាដើម បន្ថែម​លើ​នាឡិ​ធំ​ឲ្យ​មាន​កំណត់ : អង្ករ ២ នាឡិ ១ តក់ ។ ព. ទ. បុ.
    - មាន​តក់​មាន​នាឡិ គឺ​និយាយ​អំពី​មនុស្ស​យើង​ដែល​រមែង​តែ​មាន​ធំ​មាន​តូច, មាន​ចេះ​មាន​ល្ងង់, មាន​ជា​មាន​ខូច ប្រៀប​ដូច​ជា​រង្វាស់​ដែល​មាន​នាឡិ ក៏​រមែង​តែ​មាន​តក់​ជា​បន្ទាប់​គ្នា​មក​ដូច្នោះ​ឯង; ចួន​កាល​គេ​និយាយ​ថា ដូង​មួយ​ធ្លាយ​លែង​អី​នឹង​មាន​តក់​មាន​នាឡិ បង​ប្អូន​កូន​ចៅ​ក្នុង​ក្រុម​គ្រួសារ​តែ​មួយ​រមែង​តែង​តែ​មាន​ល្អ មាន​អាក្រក់, មាន​ចេះ​មាន​ល្ងង់...។
  4. តក់ ( ឧ.ឧទានសព្ទ ) or តក់​ៗ
    សូរ​ឮ​ដោយ​តំណក់​ទឹក​ស្រក់ ។ ព. ទ. បុ. រក​ស៊ី​តក់​ៗ​ទៅ ! ឬ​ថា តក់​ៗ​ពេញ​បំពង់ គឺ​និយាយ​ថា រក​ស៊ី​អំប៉េះអំប៉ោះ​បន្តិច​ៗ​ទៅ កុំ​តែ​ឈប់​ខាន, ឬ​ថា សន្សំ​បន្តិច​ៗ​រាល់​ថ្ងៃ​យូរ​ៗ​ទៅ​គង់​នឹង​បាន​បរិបូណ៌ ដូច​ជា​ទឹក​ត្នោត​ដែល​ស្រក់​តក់​ៗ​ច្រើន​ដង ក៏​ពេញ​បំពង់​ ដូច្នោះ​ឯង ។
  5. តក់ក្រហល់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ប្រញាប់​រួសរាន់​ពេក, ដែល​អន្ទះអន្ទែង​ស្ទុះស្ទា​ឡេះឡះ​ដូច​ជា​ក្រហល់​ក្រហាយ​ខ្លាំង : ដំណើរ​តក់​ក្រហល់; ត្រូវ​ធ្វើ​ការ​នេះ​សន្សឹម​ៗ តាម​សម្រួល កុំ​ឲ្យ​តក់​ក្រហល់​ពេក ។
  6. តក់ប្រមា ( កិ.កិរិយាសព្ទ ) [តក់ប្រម៉ា ]   ( ស.សៀម ( ភាសាសៀម ) )
    (តកប្រះហ្មា់ អ. ថ. តុកប្រះហ្មា “តក់​ស្លុត, ស្លុត​ស្លន់”)
    - តក់​ប្រាជ្ញា គឺ​តក់​ស្លុត​ស្លន់​ញ័រ​ទទ្រាក់ទទ្រើក​ស្ទើរ​ភ័ន្ត​បាត់​ប្រាជ្ញា​ស្មារតី; ច្រើន​ប្រើ​ជា​មួយ​នឹង​ពាក្យ ភ័យ ថែម​ទៀត​ផង : ភ័យ​តក់​ក្រមា (និយាយ​ក្លាយ​មក​ជា តក្កមា) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រមា ១ ផង) ។
  7. តក់ស្លុត ( កិ.កិរិយាសព្ទ )
    ស្លុត​រន្ធត់​ខ្លាំង, ស្លុត​ស្លន់​ខ្លាំង : យោធា​អង់អាច រមែង​មិន​តក់​ស្លុត​ក្នុង​សង្គ្រាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្លុត ផង) ។
  8. តក្ក ( ន.នាមសព្ទ ) [ត័កកៈ ] or តក្កៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (តក្ក; តក្រ) ទឹក​ដោះ​ជូរ​ឡើង​ពពុះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
  9. តក្កមា ( កិ.កិរិយាសព្ទ ) [តក់-កៈ-ម៉ា]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តក់​ក្រមា) ។
  10. តក្កវិជ្ជា ( ន.នាមសព្ទ ) [ត័កកៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (តក៌វិទ្យា) វិជ្ជា​ត្រិះរិះ គឺ​ចំណេះ​ខាង​ពិចារណា​រិះ​រក​ហេតុ​ផល​ដែល​ប្លែក​ឲ្យ​ឃើញ​ប្រាដក​ដោយ​គំនិត​ខ្លួន​ឯង, វិជ្ជា​សម្រាប់​ត្រិះរិះ​រាវ​រក​ខាង​របៀប​បែប​បទ​ក្នុង​ការ​និយាយ​ស្ដី ឬ​ក្នុង​កិច្ចការ​ផ្សេង​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ​សមរម្យ​ទៅ​តាម​លក្ខណៈ​នៃ​ហេតុ​ផល... : មនុស្ស​គ្មាន​តក្កវិជ្ជា និយាយ​ចាប​ចុង​ប្រយុង​ដើម​ស្ដាប់​មិន​បាន ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ត [tɑɑ]   - detail »
    sixteenth letter of the Cambodian alphabet
  2. ត ( v ) [tɑɑ]   - detail »
    to continue, follow (one after the other or in a definite sequence); to adjoin, be adjacent to; to connect, join, fit / fasten together; to place end to end, add on, extend
  3. ត ( v ) [tɑɑ]   - detail »
    to struggle, react against, resist, fight, wage war.
  4. ត ( n ) [tɑɑ]   - detail »
    resistance, struggle
  5. ត ( v ) [tɑɑ]   - detail »
    to argue, debate; to bargain, haggle, dicker
  6. ត ( n ) [tɑɑ]   - detail »
    continuation, sequence; succession, generation; step; (recurrent) time
  7. តក់ ( adj ) [tɑk]   - detail »
    to be incorrect (esp. of spelling or pronunciation), erroneous, imperfect; improper, indecent
  8. តក់ ( adj ) [tɑk]   - detail »
    (of fruit) to be stunted / not fully developed, undersized
  9. តក់ ( n ) [tɑk]   - detail »
    scoop made from an undersized coconut shell used for measuring grain
  10. តក់ ( v ) [tɑk]   - detail »
    to drip.

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar