Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ

Chuon Nath's Khmer-Khmer Dictionary
  1. គ
    ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​បំពង់ក ជា​សិថិល ឃោសៈ, សម្រាប់​ភាសា​ខ្មែរ, ផ្សំ​នឹង​ស្រៈ អ អា អិ អី ។ល។ អុំ អំ អាំ អះ សំឡេង អ៊ អ៊ា អ៊‌ិ អ៊‌ី ។ល។ អ៊ុំ អ៊ំ អ៊‌ាំ អ៊ះ ជា គ គា គិ គី ។ល។ គុំ គំ គាំ គះ ។ (ស្រៈ​សំឡេង​ធំ​ទាំង​នេះ មិន​បាច់​ប្រើ​ត្រី​សព្ទ  (   ៊) ទេ គ្រាន់​តែ​អាន​ឲ្យ​មាន​សំឡេង​ធំ ផ្សំ​នឹង​ព្យញ្ជនៈ​សំឡេង​ធំ ឲ្យ​ងាយ​យល់​សំឡេង​ប៉ុណ្ណោះ) ។
  2. គ ( គុ.គុនសព្ទ )
    ឥត​សំដី : មនុស្ស​គ ។ បើ​លោហ​ជាតិ​វិញ​ថា ឥត​សូរ : ប្រាក់​គ ។
  3. គ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​ជា​ដំណាំ ផ្លែ​មាន​សរសៃ​ជា​ប៉ុយ​សំឡី​សម្រាប់​ច្រក​ញាត់​ខ្នើយ, កែប, ពូក ជាដើម : ព្រះ​សម្ពុទ្ធ​ទ្រង់​បញ្ញត្ត​ហាម មិន​ឲ្យ​ភិក្ខុ​សាមណេរ ប្រើប្រាស់​ពូក​ញាត់​សំឡី​គ, ទ្រង់​អនុញ្ញាត​ឲ្យ​ប្រើ​ពូក​ញាត់​ស្មៅ, ញាត់​ជក់​ដូង​ជាដើម​បាន, ឯ​កែប, ខ្នើយ​ឲ្យ​ញាត់​សំឡី​គ​បាន ។
  4. គក ( ន.នាមសព្ទ )
    ឈ្មោះ​​មាន់​មួយ​ពួក​រូប​ធំ​ៗ ច្រើន​មិន​សូវ​មាន​រោម, សាច់​ត្រង់​ណា​ដែល​គ្មាន​រោម​នោះ មាន​សម្បុរ​ក្រហម​រងាល :
    - មាន់​គក។
  5. គក់ ( កិ.កិរិយាសព្ទ )
    តប់​ដោយ​ដៃ​ក្ដាប់ : គក់​ខ្នង​ឲ្យ​ខ្ញុំ​បន្តិច ! បោក​សម្អាត​ខោ​អាវ​ជាដើម ដោយ​អាការ​ជ្រំ​ៗ ដូច​គេ​គក់ ដើម្បី​ឲ្យ​ជ្រះ​ក្អែល : គក់​សំពត់, គក់​ខោ​អាវ ។
  6. គក់ ( ន.នាមសព្ទ )
    ហត្ថ​ក្រពុំ គឺ​ខ្នាត​រង្វាស់​ប្រវែង​ពី​ត្រឹម​កែង​ដៃ ទៅ​ដល់​ចុង​ម្រាម​ដៃ​ដែល​ក្ដាប់​ក្ដោប​ចូល : ប្រវែង​មួយ​គក់ ។
  7. គគាច ( គុ.គុនសព្ទ )
    ច្បាស់, ក្បោះក្បាយ, ក្រឡាញ : ដាន​គគាច, ផ្លូវ​គគាច, លំអាន​គគាច ។
  8. គគាត ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    អង់អាច, ឥត​ក្រែង, ឥត​ញញើត, ឥត​ភ្លឹក : ដើរ​គគាត, ដំណើរ​គគាត, ដំណើរ​នរនាទ​គគាត​ឥត​ភ្លឹក ។
  9. គគីរ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ សាច់​រឹង​ជាប់​សម្រាប់​ប្រើ​ធ្វើ​ទូក​និង​ការ​ឯ​ទៀត​ផ្សេង​ៗ ។ គគីរ​មាន​ឈ្មោះ​ច្រើន​យ៉ាង មាន គគីរ​ថ្ម, គគីរ​ខ្សាច់ ជាដើម ។
  10. គគឹក ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​ខ្យល់, ដោយ​ទឹក :
    - ខ្យល់​បក់​គគឹក គឺ​ខ្យល់​បក់​ឮ​សូរ​គឹក​ៗ ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. គ [kɔɔ]   - detail »
    third letter of the Cambodian alphabet
  2. គ ( adj ) [kɔɔ]   - detail »
    to be mute, dumb, silent; (of a sound) muffled / hollow
  3. គ ( n ) [kɔɔ]   - detail »
    kapok tree (Ceiba pentandra)
  4. គក ( n ) [kɔɔk]   - detail »
    large rooster (esp. used in cock-fighting)
    See: មាន់គក
  5. គក [kɔɔk]   - detail »
    proud / cocky young man (about 18)
  6. គក់ ( n ) [kʊək]   - detail »
    unit of length from elbow tip to knuckles of clenched fist (= about 15 inches), cubit
  7. គក់ ( v ) [kʊək]   - detail »
    to hit with the fist (on the back, hips, chest); to wash clothes; specif. to soak threads overnight in water before dying them
  8. គគាច ( adj ) [kɔkiec]   - detail »
    to be clear, distinct, visible, plain
  9. គគាច ( adj ) [kɔkiec]   - detail »
    to be eloquent, articulate
  10. គគាត ( adj ) [kɔkiet]   - detail »
    to be bold, brave, fearless.

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar