Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឋ

Chuon Nath's Khmer-Khmer Dictionary
  1. ឋ
    ព្យញ្ជនៈ​ទី ២ ក្នុង​វគ្គ​ទី ៣ ជា​មុទ្ធជៈ មាន​សំឡេង​កើត​ក្នុង​ក្បាល គឺ​មាន​សំឡេង​លាន់​ឮ​ទៅ​ខាង​ក្បាល ផ្សេង​ពី​សំឡេង ថ ទន្តជៈ ដែល​ឮ​សូរ​ចេញ​ត្រង់​ប្រទល់​ធ្មេញ, សំ. បា. ថា ដ្ហៈ ឬ ត្ហ៎ៈ សូរ​ជា​មុទ្ធជៈ, ផ្សេង​គ្នា​ពី ត្ហៈ ទន្តជៈ, ជា​ធនិត​អឃោសៈ, ខាង សំ. បា. អ. ថ. ដៈ ដ្ហៈ ឬ ត៎ៈ ត្ហ៎ៈ (បើក​មាត់​រលាស់​ចុង​អណ្ដាត​ទៅ​ខាង​លើ, កុំ​ឲ្យ​ដូច តៈ ត្ហៈ ដែល​រលាស់​ចុង​អណ្ដាត​ឲ្យ​រៈ​ត្រង់​ប្រទល់​ធ្មេញ) ។ ប៉ុន្ដែ​ខាង​ភាសា​ខ្មែរ​យើង អាន ឮ ឋ ថ ដូច​ជា​គ្នា ។
  2. ឋបនកម្ម ( ន.នាមសព្ទ ) [ឋៈ-ប៉ៈ-ន៉ៈ-កាំ]   ( បា.បាលី​ ( បាលីភាសា ) )
    កម្ម​គឺ​ការ​តម្កល់​ទុក​នូវ​អ្វី​ៗ; អំពី​ដែល​គេ​រៀប​ចំ​តាក់តែង​ឡើង, ការ​ធ្វើ​អ្វី​មួយ​ឲ្យ​កើត​ឡើង​ហើយ​តម្កល់​តាំង​ទុក​ឲ្យ​បាន​ឋិត​ថេរ​ត​ទៅ : ឋបនកម្ម​នៃ​យន្ដ​តម្បាញ គេ​បាន​ធ្វើ​រួច​ស្រេច​ហើយ ។
  3. ឋបនាការ ( ន.នាមសព្ទ ) [ឋៈប៉ៈន៉ាកា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថបនាការ) ការ​ដែល​ឋិត, ដែល​តាំង, ដែល​តម្កល់​នៅ : ឋបនការ​រោង​ចក្រ​ចម្រាញ់​ប្រេង​កាត​នៅ​ក្រុង​ព្រះ​សីហនុ ។
  4. ឋបនីយភណ្ឌ ( ន.នាមសព្ទ ) [ឋៈ ប៉ៈ ណី យ៉ៈ ភ័ន]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថបនីយកាណ្ឌ) របស់, ទ្រព្យ ដែល​គួរ​តម្កល់​ទុក, គួរ​តាំង​ទុក, ដែល​ត្រូវ​ទុក​ដាក់ : គ្រឿង​ចក្រ​ទាំង​នេះ​ជា​ឋបនីយភណ្ឌ ត្រូវ​ទុក​ដាក់​ឲ្យ​ល្អ ។
  5. ឋបនីយវត្ថុ ( ន.នាមសព្ទ ) [ឋៈ ប៉ៈ ណី យ៉ៈ វ័ត-ថុ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថបនីយវស្តុ) វត្ថុ​ដែល​គួរ​តាំង​ទុក, ដែល​ត្រូវ​តម្កល់​ទុក : ចុះ​ក្នុង​រោង​ចក្រ​យើង​មាន​ឋបនីយវត្ថុ​គ្រប់​គ្រាន់​ទេ ?
  6. ឋបនោកាស ( ន.នាមសព្ទ )
    កន្លែង​ទំនេរ​សម្រាប់​ដាក់, សម្រាប់​ទុក​របស់​ផ្សេង​ៗ : ទី​ចង្អៀត​ណាស់ ឥត​មាន​ឋបនោកាស​ទេ ។
  7. ឋបនោបាយ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ឧបាយ, គំនិត, ចេះ​ទុក ចេះ​ដាក់... : មាន​ឋបនោបាយ​ល្អ ។
  8. ឋាន ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថាន) ទី, កន្លែង, តំបន់, ប្រទេស, ទី​តាំង, ទី​តម្កល់ ។ល។ : ឋាន​មនុស្ស, ឋាន​សួគ៌, ឋាន​ព្រហ្ម; នៅ​ឋាន​ណា ? មក​ពី​ឋាន​ណា ? ។ តួ​ផ្ទៃ​រាប​ដែល​លាប​ថ្នាំ​ឆ្លាស់​ពណ៌ : ឋាន​ស, ឋាន​លឿង...។ តួ​ផ្ទៃ​គ្រឿង​រចនា ត្រង់​ដែល​រាប ដែល​រលីង : ក្រោម​ក្បាច់​ត្របក​ឈូក ត្រូវ​ទុក​ឲ្យ​មាន​ឋាន​ទំហំ ៤ ឆ្នាប់ ។
  9. ឋានន្តរ ( ន.នាមសព្ទ ) [ឋាន៉ន់-តៈ រ៉ៈ ឬ ឋាន៉ន់ - ដ ]   ( បា.បាលី​ ( បាលីភាសា ) )
    លំដាប់​នៃ​ទី, មុខងារ, ងារ, ថ្នាក់​ងារ, ថ្នាក់​ស័ក្តិយស : លោក​មាន​ឋានន្តរ​ជា​អ្វី ? --ឋានន្តរ​ជា​អភិបាល​ស្រុក, ឋានន្តរ​ជា​ព្រះ​ចម្រើន​សម្បត្តិ ។
  10. ឋានន្តរ​សក្តិ ( ន.នាមសព្ទ ) [ឋាន៉ន់តៈ រ៉ៈ-ស័ក ] or ឋានន្តរ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ស្ថានន្តរ + សក្តិ) អំណាច​តាម​មុខងារ, បណ្ដា​ស័ក្តិ​ធំ​តូច​តាម​មុខងារ : អង្គុយ​តាម​ឋានន្តរ​ស័ក្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សក្តិ ឬ ស័ក្តិ ផង) ។

1   2   3   Next >>

Headley's Khmer-English Dictionary
  1. ឋ [tʰɑɑ]   - detail »
    twelfth letter of the Cambodian alphabet (esp. in medial and final position ឋ varies with ដ្ឋ​ in initial position it may also vary with ថ )
  2. ឋបនកម្ម ( n ) [tʰaʔpaʔnaʔkam]   - detail »
    establishment, equipment, installation, installment
  3. ឋបនភណ្ឌ ( n ) [tʰaʔpaʔnaʔpʰoan]   - detail »
    installations, fittings, plant, machinery, something that is installed or used
  4. ឋបនាការ ( n ) [tʰaʔpaʔnaʔkaa]   - detail »
    installation (e.g. of a machine)
  5. ឋបនីយ ( n ) [tʰaʔpaʔnəy, tʰaʔpaʔnəyyaʔ-]   - detail »
    reservation, keeping as a reserve
  6. ឋបនោកាស ( n ) [tʰaʔpaʔnaokaah]   - detail »
    storeroom; storage
  7. ឋបនោបាយ ( n ) [tʰaʔpaʔnaobaay]   - detail »
    scheme, strategy, plan
  8. ឋាន ( n ) [tʰaan, tʰaanaʔ-]   - detail »
    place, location, spot, station; base (e.g. a military base or the base of a statue); region; country
  9. ឋាន ( n ) [tʰaan, tʰaanaʔ-]   - detail »
    background (color or pattern)
  10. ឋានន្តរ ( n ) [tʰaanɑndɑɑ, tʰaanɑntaʔraʔ]   - detail »
    title, rank, position, function, office, appointment (with title and designation of duties)

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar