Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ព

Chuon Nath's Khmer-Khmer Dictionary
  1. ព
    ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ៥ ជា​ឱដ្ឋជៈ មាន​សំឡេង​កើត​ត្រង់​រឹម​បបូរ​មាត់, ជា​សិថិល-ឃោសៈ, សំស្ក្រឹត​និង​បាលី​មាន​សំឡេង​ជា ពៈ ។
  2. ព ( កិ.កិរិយាសព្ទ )
    លើក​ដាក់​ចង្កេះ​កៀក​នឹង​ដៃ ឈរ​ឬ​ដើរ : ព​កូន ។ ព. ប្រ. ព​ផែន​ដី រក្សា​ផែន​ដី គឺ​គ្រប់គ្រង​រក្សា​អាណាចក្រ​នីមួយ​ៗ ។
    - ព​ពោះ មាន​ផ្ទៃ​ពោះ (ផើម) ។ ទទួល​រង​ធ្វើ​កិច្ចការ​របស់​អ្នក​ដទៃ​ឲ្យ​នៅ​លើ​ខ្លួន​ទាំងអស់; ទទួល​រ៉ាប់រង​ទុក្ខ​លំបាក​ជាង​គេ​​ឬ​ជា​ជំនួស​អ្នក​ដទៃ : ព​កិច្ចការ, ព​គំនរ​ទុក្ខ, ព​ការ​នឿយ​ហត់, ព​រវល់ ។
  3. ពក ( ន.នាមសព្ទ )
    សាច់​ដែល​ដុះ​ជា​ដុំ​ខ្ពស់​ជាង​សាច់​ប្រក្រតី : ពក​ដៃ, ពក​ជើង, ពក​ថ្ងាស, ពក-ក ។ សាច់​រុក្ខ​ជាតិ ឬ លតា​ជាតិ​ដែល​ដុះ​ជា​កំពូក​ខ្ពស់​ជាង​សាច់​ប្រក្រតី : ពក​ធ្នង់, ពក​បេង, ពក​ស្រឡៅ; ពក​ខ្ញែ (ពក​វល្លិ​ខ្ញែ) ។ សាច់​ដែល​ពក​រម៉ិងរម៉ង់​រឹង​ៗ នៅ​កែង​ដៃ​ឬ​កែង​ជើង មាន​សណ្ឋាន​និង​ទំហំ​ស្រដៀង​នឹង​ផ្លែ​ស្លា​ហៅ​ថា ពក​ស្លា ។ ឈ្មោះ​ដំបៅ​មួយ​ប្រភេទ​ចេញ​ជា​ពក​បែក​គគុះគគុល មិន​ងាយ​នឹង​ថែរក្សា​ឲ្យ​សះ​ជា : ដំបៅ​ពក ។ ឈ្មោះ​ឫស្សី​ពួក​មួយ មាន​ប្រហោង​សាច់​ស្ដើង​រឹង​ស្រួយ សម្បុរ​ខាង​ក្រៅ​រលោង សម្រាប់​ប្រើ​ការ​ផ្សេង​ៗ​មាន​ធ្វើ​ត្រល់, ប៉ី, ខ្លុយ​ជាដើម : ត្រល់​ពក, ប៉ី​ពក, ក្លាក់​ពក, បំពង់​ពក ។
  4. ពក ( កិ.កិរិយាសព្ទ )
    កកើត​ជា​ពក (ជា​នាម​កិរិយា) ។
  5. ពង ( កិ.កិរិយាសព្ទ )
    (ជា​នាម​កិរិយា) ដោរ​ពង់​ឡើង, ប៉ោង​ស្តុល​ឡើង ដោយ​ចំហាយ​ក្ដៅ, ដោយ​រលាក​ភ្លើង ឬ​ដោយ​ត្រដុស, ទង្គិច, ប៉ះ, ជល់ : ដើរ​កាត់​វាល​ខ្សាច់​ក្ដៅ​ពង​ជើង​អស់, រលាក​ភ្លើង​ពង​ស្បែក​ស្តុល ។ បង្កើត​ពង, បញ្ចេញ​ស៊ុត : មេ​មាន់​មួយ​ពង​បាន ៨ មេ​មួយ​ទៀត​ពង​បាន ១០ ។
  6. ពង ( ន.នាមសព្ទ )
    ស្បែក​ឬ​សាច់​ដែល​ដោរ​ពង់​ឡើង, ដែល​ប៉ោង​ស្តុល​ឡើង​ដោយ​ចំហាយ​ក្ដៅ, ដោយ​រលាក​ភ្លើង​ឬ​ដោយ​ត្រដុស, ទង្គិច, ប៉ះ, ជល់ ។ អណ្ឌៈ​របស់​សត្វ​ចំពួក​ខ្លះ គឺ​ដុំ​ដែល​កើត​ចេញ​ចាក​ពោះ​សត្វ​ញី​ពួក​ខ្លះ ជា​ដុំ​មាន​សំបក​ស្រោម​ពី​ខាង​ក្រៅ​ដែល​កើត​ជា​កំណើត​ម្តង​សិន ហើយ​ទើប​ញាស់​ចេញ​ជា​កូន : ពង​រុយ, ពង​ចៃ, ពង​បង្កួយ, ពង​មាន់, ពង​អណ្ដើក, ពង​ទន្សង, ពង​ក្រពើ... (ព. សា.; ព. រ. ហៅ ស៊ុត; ព. ខ្ព. ហៅ អណ្ឌៈ) ។ ចំណែក​អង្គជាត​ពីរ​ដុំ​របស់​មនុស្ស​ប្រុស​ឬ​សត្វ​តិរច្ឆាន​ឈ្មោល​ចំពួក​ខ្លះ ស្ថិត​នៅ​ត្រង់​ខាង​ក្រោម​ស្វាស​បើ​មាន​តែ​មួយ​ដុំ ហៅ ពង​ត្មោល (ព. សា.; ព. រ. ហៅ ពង​ល្វា ឬ ពង​ស្វាស; ព. ខ្ព. ហៅ អណ្ឌៈ) ។ ពង​ក្ដ ន. (ព. អា.) ពង​ល្វា, ពង​ស្វាស ។ ពង​ក្ដ ! ពាក្យ​អាស​គ្រាម ទ្រគោះ​ច្រឡោះ​បោះ ជា​អសប្បុរិស​វាចា​ថា បញ្ជោះ​ឲ្យ​គ្នា​ដោយ​ឈ្លានពាន​ប្រមាថ​មើល​ងាយ (ជា​សម្ដី​ពុំ​គួរ​ប្រើ) ។
  7. ពងក្រពើ ( គុ.គុនសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ដែល​មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​ពង​ក្រពើ : ទ្រង់​ពង​ក្រពើ, រាង​ពង​ក្រពើ ។ ន. ឈ្មោះ​ប្រអប់​ឬ​ស្មុគ​ដែល​មាន​រាង​ស្រដៀង​នឹង​ពង​ក្រពើ : ប្រអប់​ពង​ក្រពើ, ស្មុគ​ពង​ក្រពើ ។
  8. ពងក្អុក ( គុ.គុនសព្ទ, ន.នាមសព្ទ ) or ពង​ខ្យង   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ពាក្យ​សម្រាប់​ហៅ​ផ្លែ​ក្រសាំង, ផ្លែ​ខ្វិត, ផ្លែ​ត្របែក, ពោត​ជាដើម​ដែល​នៅ​ខ្ចី​មាន​សាច់​ឬ​គ្រាប់​សណ្ឋាន​ស្រដៀង​នឹង​ពង​ត្រី​ក្អុក​ឬ​ពង​ខ្យង : ក្រសាំង​ពង​ក្អុក ឬ ក្រសាំង​ពង​ខ្យង, ពោត​ពង​ខ្យង ។
  9. ពងចាប ( ន.នាមសព្ទ )
    (សព្ទ​អារក្ស) ពាក្យ​មេមត់​ហៅ​កូន​ខ្ចី​ឬ​កូន​តូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្កា​ឈូក ​និង ប្រាក្រឹត ផង) ។
  10. ពងត្រង ( ន.នាមសព្ទ )
    ឈ្មោះ​ស្វាយ​មួយ​ប្រភេទ ផ្លែ​រាង​ត្រមុល​បន្តិច កាល​នៅ​ខ្ចី​មាន​រស​ជូរ​ខ្លាំង : ស្វាយ​ពង​ត្រង ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ព [pɔɔ]   - detail »
    twenty-third letter of the Cambodian alphabet
  2. ព ( v ) [pɔɔ]   - detail »
    to carry something (esp. a child) in one arm on the hip
  3. ព ( v ) [pɔɔ]   - detail »
    to suffer (more than others), suffer for someone

    Reference: ពទុក្ខ
  4. ព ( v ) [pɔɔ]   - detail »
    to administer / run a country; to take responsibility

    Reference: ពផែនដី
  5. ពក ( n ) [pɔɔk]   - detail »
    bump, lump, protuberance, tumor.
  6. ពក ( v ) [pɔɔk]   - detail »
    to swell; to grow on, form a growth, to bud
  7. ពក ( n ) [pɔɔk]   - detail »
    kind of bamboo (Tacca pinnatifida or Arundo piscatoria, used esp. for making flutes)
  8. ពង ( v ) [pɔɔŋ]   - detail »
    to lay an egg.
  9. ពង ( n ) [pɔɔŋ]   - detail »
    egg; ovum
  10. ពង ( v ) [pɔɔŋ]   - detail »
    to get blisters; to come to a head (of a boil or abscess); to swell up.

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar