Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. ប
    ព្យញ្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ៥ ជា​ឱដ្ឋជៈ មាន​សំឡេង​កើត​ត្រង់​រឹម​បបូរ​មាត់ ។ ព្យញ្ជនៈ ប នេះ​មាន​សំឡេង​ជា ៣ យ៉ាង​គឺ ប ប៉ ប៊ ។ តួ ប៉ បើ​ជា​ភាសា​សំស្ក្រឹត-ភាសា​បាលី និង​តួ​ផ្ញើ​ជើង-គ្រវាត់ មិន​បាច់​ប្រើ​មូសិកទន្ត (  ៉) ពី​លើ​ទេ ។ តួ ប៉ កាល​បើ​មាន​ស្រៈ  ិ  ី  ឹ  ឺ ើ នៅ​ពី​ខាង​លើ​ត្រូវ​យក​មូសិកទន្ត​តែ​ម្ខាង​មក​ភ្ជាប់​ពី​ខាង​ក្រោម​វិញ ដូច​ជា ប៉ិន, ប៉ី, ប៉ឹង, ប៉ឺង ប៉ើង ជាដើម ។ ឯតួ ប៊ ទោះ​បី​មាន​ស្រៈ​ទាំង​ប៉ុន្មាន​នេះ​នៅ​ពី​ខាង​លើ ក៏​ត្រូវតែ​ប្រើ​ត្រី​សព្ទ (   ៊) នេះ​ពី​ខាង​លើ​ជា​ដរាប ដូច​ជា​ឈ្មោះ ប៊ិន, ប៊ី ជាដើម កុំ​សរសេរ​ជា ប៉ិន, ប៉ី ដូច្នេះ​ឡើយ ។ ប, ប៉ ជា​សិថិល-អឃោសៈ, ឯ ប៊ ជា​សិថិល-ឃោសៈ; ប៉ សំ. បា. អ. ថ. ប៉ៈ ។
  2. បក ( កិ.កិរិយាសព្ទ )
    ត្រឡប់​វិញ, វិល​វិញ; ផ្ញើ​ត្រឡប់​វិញ : បក​មក​តាម​ផ្លូវ​ដើម​វិញ, បក​សំបុត្រ​ទៅ​វិញ ។ គុ. ដែល​ត្រឡប់​វិញ : សំបុត្រ​បក ។ ន. សា, ដង, គ្រា, ត្រឡប់ : ដើរ​មួយ​បក, ដើរ​ពីរ​បក ។
  3. បក ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ប្ចក អ. ថ. បក “ប្រាប់”) ប្រាប់​បទ​គ្វាម, ប្រាប់​ទំនង, ប្រាប់​ពំនោល ឲ្យ​គេ​ថា​តាម : បក​សកវាទ៍, បក​ពំនោល, បក​ទំនុក ។
    - បក​កេរ្តិ៍ និយាយ​ស​កេរ្តិ៍​គេ, ហែក​កេរ្តិ៍​គេ គឺ​និយាយ​អាក្រក់​ពី​គេ​ឲ្យ​ឃើញ​ច្បាស់​លាស់​ជាក់​ស្ដែង ។
    - បក​រឿង និយាយ​ស​រឿង​ស​ហេតុ​កំបាំង​ឲ្យ​គេ​ដឹង​មិន​សល់ ។
    - បក​វត្ត (--វ័ត) ប្រាប់​វត្ត​ប្រតិបត្តិ ។ ន. ឈ្មោះ​ធម៌​ក្នុង​ពួក​ភាណវារៈ សម្រាប់​សូត្រ​ប្រាប់​វត្ត​ប្រតិបត្តិ​តាម​គន្លង​លំអាន​ព្រះ​ពុទ្ធ​សាសនា : ធម៌​បក​វត្ត ។ល។
  4. បក ( កិ.កិរិយាសព្ទ )
    យក​សំបក, យក​ស្រោម ឬ​យក​អ្វី​ៗ​ដែល​រុំ​ដោយ​ស្រោប​ចេញ ដើម្បី​នឹង​សម្ដែង​អាការ​ខាង​ក្នុង​ឲ្យ​ឃើញ​ច្បាស់ ឬ​ដើម្បី​នឹង​យក​ស្រោម, យក​សំបក​ជាដើម​នោះ : បក​សំបក, បក​ស្រោប ។
    - បក​ស្បែក ឈ្មោះ​ពិធី​បុណ្យ​មួយ​បែប ដោយ​គេ​និមន្ត​ព្រះ​ថេរៈ​រូប​ណា​មួយ​មក​ទាញ​យក​សំពត់​ដែល​គេ​ក្រាប​ទទូរ​អស់​ទាំង​ខ្លួន ឲ្យ​លោក​សូត្រ​ធម៌​បណ្ដើរ​ទាញ​សំពត់​នោះ​បណ្ដើរ ទាញ​សន្សឹម​ៗ លៃ​ឲ្យ​ល្មម​តែ​សូត្រ​ធម៌​ចប់​សំពត់​នោះ​ក៏​ផុត​ចេញ​អស់​ពី​លើ​ខ្លួន​ទាយក​ដែរ គេ​ហៅ​ពិធី​បុណ្យ​នេះ​ថា បក​ស្បែក ឬ​ឆាក​កប​ស្បែក, គេ​ជឿ​តាម​ទម្លាប់​ជា​បរម្បរា​ត​ៗ​គ្នា​មក​ថា នឹង​អស់​មាន​ឧបទ្រព​អពមង្គល​អ្វី​ត​ទៅ​ទៀត​ហើយ ។ល។ ពីធី​បុណ្យ​នេះ​ជា​ប្រពៃណី​និយម ពុំ​មែន​ជា​ពុទ្ធ​សាសនា​និយម​ទេ, សម័យ​សព្វ​ថ្ងៃ​នេះ អ្នក​ជឿ​ពិធី​នោះ​នៅ​ខ្លះ​ដែរ ប៉ុន្តែ​មាន​ចំនួន​តិច ។ បក​អណ្ដើក កាត់​លាក់​ឈើ​ជា​ផ្ទាំង​ៗ បក​យក​ស្រាយ​ចេញ ។ល។
  5. បកតិ ( ន.នាមសព្ទ ) [ប៉ៈកៈតិ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ប្រក្ឫតិ) ដូច​គ្នា​នឹង ប្រក្រតី ដែរ, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ ។
  6. បកតិ​ទិន ( ន.នាមសព្ទ ) [ប៉ៈកៈតិ-ទិន]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ប្រក្ឫត + ទិន) ដូច​គ្នា​នឹង ប្រក្រតីទិន ដែរ, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ ។
  7. បកតិ​នាម ( ន.នាមសព្ទ ) [ប៉ៈកៈតិ-នាម]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ប្រក្ឫតិ + នាមន៑) នាម​ប្រក្រតី គឺ​ឈ្មោះ​កំណើត, ដូច​ជា​ បកតិ​នាម ប្រាជ្ញ, គោត្ត​នាម ព្រហ្ម (ព្រហ្ម-ប្រាជ្ញ ឬ ប្រាជ្ញ-ព្រហ្ម)...។
  8. បកតិ​ភាព ( ន.នាមសព្ទ ) [ប៉ៈកៈតិ-ភាប ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បកតិភាវ; ប្រក្ឫតិ--) ភាព​ជា​ប្រក្រតី, ភាព​ធម្មតា : ប្រតិបត្តិ​ការ​តាម​បកតិ​ភាព ។
  9. បកតិ​សំខ្យា ( ន.នាមសព្ទ ) [ប៉ៈកៈតិ-ស័ង-ខ្យា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ប្រក្ឫតិ) សំខ្យា​ប្រក្រតី គឺ​ការ​រាប់​ចំនួន​រាយ (លេខ​រាយ) : ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩, ១០ ។ល។ ជា បកតិ​សំខ្យា ។ សរសេរ​ជា បកតិ​សង្ខ្យា (ប៉ៈកៈតិ-សង់-ខ្យា) វិញ​ក៏​បាន ។ ព. ផ្ទ. បូរណ​សំខ្យា គឺ ការ​រាប់​ជា​ថ្នាក់, ជា​ជាន់​ថា ទី ១, ទី ២, ទី ៣, ទី ៤, ទី ៥, ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បូរណ​សំខ្យា ទៀត​ផង) ។
  10. បការៈ ( ន.នាមសព្ទ ) [ប៉ៈការ៉ៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បការ; ប្រការ) ប្រភេទ, វិធី, បែប, បែប​យ៉ាង; ទំនង; សេចក្ដី​ដោយ​ឡែក : សូម​អ្នក​បាន​ប្រកប​ដោយ​សុខ​សួស្ដី កុំ​បី​ឃ្លាត​ក្លាយ​ទៅ​ជា​បការៈ​ដទៃ​ឡើយ ! ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រការ ផង ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ប [bɑɑ]   - detail »
    twenty-first letter of the Cambodian alphabet
  2. បក ( v ) [bɑɑk]   - detail »
    to pare, peel, strip off (bark or skin); to remove, take off
  3. បក ( v ) [bɑɑk]   - detail »
    to translate; to talk about, narrate; to reveal, tell how, explain
  4. បក ( v ) [bɑɑk]   - detail »
    to return, come back, retrace one's steps; to reply (by letter).
  5. បក ( adj ) [bɑɑk]   - detail »
    to be returned (of a letter)
  6. បក ( n ) [bɑɑk]   - detail »
    a single round trip, occurrence, time eg. ដើរ មួយបក to walk somewhere and return
  7. បក ( n ) [bɑɑk]   - detail »
    police station (in written Cambodian the French word `poste' is used)
  8. បក ( v ) [bɑɑk]   - detail »
    to reserve
  9. បកតិ ( n ) [paʔkaʔteʔ]   - detail »
    the usual, ordinary
  10. បការៈ ( n ) [paʔkaaraʔ]   - detail »
    aspect, nature; kind, type, manner

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar