Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្កិន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកិន, ប្រមៀលឲ្យកិន ។
-
បង្កិល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកិល, ឲ្យខិតឃ្លាតចេញ ។
-
បង្កុង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកោងដូចជាកុង : បង្កុងរនាប, បង្កុងផ្ដៅ, បង្កុងឫស្សី ។
-
បង្កូក
( កិ.កិរិយាសព្ទ )
ស្រែកហៅឬឆ្លើយពីចម្ងាយដោយសំឡេងឮខ្លាំងសូរវែងខ្ពស់ថា កូ៎ក ជាមុន : ពួកថ្មើរព្រៃបង្កូកហៅគ្នា ។
- បង្កូកប្រកាស ស្រែកឮខ្លាំងថា កូ៎ក រួចទើបប្រកាសសេចក្ដី (កុំប្រើពាក្យថា ប្រកូកប្រកាស ឡើយ) ។
-
បង្កួយ
( ន.នាមសព្ទ )
សត្វតូចពួកថ្លែន តែមានទ្រនុងលើ-ក ។
-
បង្កួយត្រង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រង ១ ន.) ។
-
បង្កើច
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកើច, ឲ្យមានទ្រង់ទ្រាយដូចជាក្បាំង : បង្កើចសក់, សិតសក់បង្កើច ។
-
បង្កើត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកើត : បង្កើតកូន, បង្កើតពាក្យវប្បធម៌, បង្កើតសមាគម ។
-
បង្កើត
( គុ.គុនសព្ទ )
ដែលកើតពីខ្លួន : កូនបង្កើត ។ ដែលកើតពីផ្ទៃជាមួយគ្នា ឬដែលកើតពីពូជវង្សជាមួយគ្នា : បងបង្កើត, ម្ដាយមីងបង្កើត...។
-
បង្កើន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកើន, ឲ្យលើសច្រើនឡើង : បង្កើនចំនួនសិស្ស, បង្កើនថ្នាក់រៀន ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>