Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឌ

Chuon Nath's Khmer-Khmer Dictionary
  1. ឌ
    ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ៣ ជា​មុទ្ធជៈ មាន​សំឡេង​កើត​ក្នុង​ក្បាល ផ្សេង​គ្នា​ពី​សំឡេង ទ ទន្តជៈ , ជា​សិថិល​ឃោសៈ (ខាង សំ. បា. អ. ថ. ឌ៎ៈ (ឌ៎ៈ ឌ៎្ហៈ), បើក​មាត់​រលាស់​ចុង​អណ្ដាត​ទៅ​ខាង​លើ, កុំ​ឲ្យ​ដូច ទៈ ទ្ហៈ ដែល​រលាស់​ចុង​អណ្ដាត​ឲ្យ​ប៉ះ​ត្រង់​ប្រទល់​ធ្មេញ) ។ ព្យញ្ជនៈ ឌ នេះ, សម្រាប់​ភាសា សំ. និង បា. ឃើញ​មាន​ប្រើ​ជា ដើម​ពាក្យ ឬ​ជា មេ​ពាក្យ ខ្លះ​បន្ដិចបន្ដួច​ដូច​ជា ឌំស “របោម”; ឌាក “ជ្រក់, ទឹក​ជ្រក់”; ឌាហ “សេចក្ដី​ក្ដៅ​ក្រហាយ, សេចក្ដី​អន្ទះអន្ទែង; ភ្លើង” ជាដើម; បើ​ដាក់​រៀង​ត្រង់​កណ្ដាល​ឬ​ត្រង់​ខាង​ចុង​នៃ​អក្សរ​ឯ​ទៀត​នោះ​ឃើញ​មាន​ប្រើ​ក្រែល ដូច​ជា ចណ្ឌ, ចណ្ឌាល, ប្រចណ្ឌ, បណ្ឌិត, ភណ្ឌៈ, មណ្ឌប, មណ្ឌល, សណ្ឌាស ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នោះ); ឯ​ភាសា​ខ្មែរ​យើង​មិន​មាន​ប្រើ​សោះ​ឡើយ, ដែល​មាន​ខ្លះ​នោះ​ក៏​សុទ្ធ​តែ​យក​ភាសា​ដទៃ​មក​ប្រើ ដូច​ពាក្យ​ដែល​មាន​ត​ទៅ​នេះ ។
  2. ឌមជន ( ន.នាមសព្ទ ) [ឌៈ មៈ ជន់]
    (ឌម + ជន) ជន​អ្នក​ធ្វើ​ការ​ឈ្នួល​យ៉ាង​ទាប មាន​ចាក់​សំរាម, ដង​ទឹក​សម្អុយ​ចោល ជាដើម : ពួក​ឌមជន ។
  3. ឌាកិនី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    បិសាច​ស្រី ឬ​ស្រី​បិសាច ។
  4. ឌាឌិម ( ន.នាមសព្ទ ) or ឌាលិម   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ទទឹម, ផ្លែ​ទទឹម ។
  5. ឌាហរោគ [ឌាហៈ--]
    រោគ​ក្ដៅ​ក្រហាយ, ជំងឺ​ក្ដៅ​អន្ទះអន្ទែង​ក្នុង​កាយ, ជំងឺ​គ្រុន​ក្ដៅ ។
  6. ឌិកតេ ( ន.នាមសព្ទ )   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (Dictée) ការ​សរសេរ​តាម​ពាក្យ​ដែល​គេ​សូត្រ, គេ​អាន គឺ​មាន​អ្នក​អាន​សេចក្ដី​អ្វី​មួយ​ថា​បង្អង់​ៗ តាម​ឃ្លា តាម​សង្កាត់​ឲ្យ​អ្នក​ស្ដាប់​សរសេរ​តាម : ធ្វើ​ឌិកតេ, ហៅ ឌិកតេ, សូត្រ​ឌិកតេ ។ ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា កិ. ក៏​មាន : កំពុង​ឌិកតេ ។ ពាក្យ​នេះ​ហៅ​ជា​ខ្មែរ​ថា សរសេរ​តាម​សូត្រ ឬ សរសេរ​តាម​អាន ។
  7. ឌិន ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ដិន អ. ថ. ឌិន) គ្រឿង​វិចិត្រ​ធ្វើ​ដោយ​ប្រាក់, មាស, ស្ពាន់ ឬ​លាយ​មាស (ធ្វើ​មក​ពី​ប្រទេស​ក្រៅ) សម្រាប់​ប៉ាក់​គ្រឿង​ប្រដាប់​ប្រើ​ជា​លំអ​ផ្សេង​ៗ : ឌិន​ប្រាក់, ឌិន​មាស, ឌិន​ស្ពាន់ ។
  8. ឌឺ ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ផ្គើន​ឲ្យ, និយាយ​ផ្គើន : ស្ដី​ប្រដៅ​ទៅ វា​ឌឺ​ឲ្យ​មក​វិញ; ឌឺ​ឲ្យ​ឈឺ​ចិត្ត ។ កិ. វិ. និយាយ​ឌឺ, ជេរ​ឌឺ ។
  9. ឌឺដង ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    និយាយ​ដៀមដាម, និយាយ​បញ្ចៀស​វាសវាង​ឲ្យ​ដឹង​ខ្លួន, ឲ្យ​ខឹង, ឲ្យ​ឈឺ​ចិត្ត : វា​ចេះ​តែ​ឌឺដង​ឲ្យ​ខ្ញុំ, ស្ទើរ​តែ​នឹង​ទប់​មិន​ឈ្នះ, ព្រឹក​ឌឺដង​ល្ងាច​ឌឺដង, ប្រហែល​ជា​នឹង​ទប់​ពុំ​បាន​ទេ​ដឹង ?
  10. ឌុកដាន់
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឌុដាន់) ។

1   2   Next >>

Headley's Khmer-English Dictionary
  1. ឌ [dɔɔ]   - detail »
    thirteenth letter of the Cambodian alphabet
  2. ឌមជន ( n ) [deaʔmeaʔcʊən]   - detail »
    worker of the lowest class; barbarian
  3. ឌាកិនី ( n ) [diekeʔnii]   - detail »
    female demon
  4. ឌាឌិម ( n ) [diedɨm]   - detail »
    pomegranate
  5. ឌាហរោគ ( n ) [diehaʔrouk]   - detail »
    high fever
  6. ឌាំង ( adj ) [deaŋ]   - detail »
    to be big and strong
  7. ឌិកតេ ( n ) [dɨktee]   - detail »
    dictation.
  8. ឌិកតេ ( v ) [dɨktee]   - detail »
    to dictate
  9. ឌិន ( n ) [dɨn]   - detail »
    metallic thread used for embroidery, tinsel
  10. ឌីត ( adj ) [diit]   - detail »
    to be fashionable, stylish

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar