Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឦ

Chuon Nath's Khmer-Khmer Dictionary
  1. ឦស ( ន.នាមសព្ទ ) [អ៊ីសៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឦឝ) អ្នក​ធំ អធិប, អធិបតី, អ្នក​ដែល​ជា​ម្ចាស់​លើ​គេ ។
    - ឦស​ភាព ឥស្សរ​ភាព ។ ពាក្យ​កាព្យ​ឬ​ឋានន្តរ​មន្រ្តី, ខ្មែរ​បុរាណ​ច្រើន​រៀង​ ឦស  ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ​ដែល​មាន​ចុង​សព្ទ​ជា​ស្រៈ អ, ផ្លាស់ ឦស  ជា ឯស  តាម​វិធី​សន្ធិ​សំស្រ្កឹត, ប្រើ​ជា គុ. ក៏​មាន, ប្រើ​ជា សកត្ថ  ឬ បទបូរណៈ  គឺ​គ្រាន់​តែ​រៀង​ភ្ចាប់​មក​សម្រួល​ពាក្យ​មិន​សំដៅ​សេចក្ដី​របស់​សព្ទ ឦស  ក៏​មាន, ដូច​ជា នគរេស  “ក្រុង​ធំ” ឬ “ក្រុង”; នរេស  “អ្នក​ដែល​ជា​ម្ចាស់​នៃ​នរជន” (ព្រះ​រាជា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ព្រះ​បាទ​សម្តេច​ព្រះ​នរេស ជ័យ​ជេស្ឋ​គ្រប់គ្រង​រាជ​រដ្ឋា មាន​ព្រះ​តម្រាស់​ឲ្យ​សេនា ចូល​មក​គ្រប់​គ្នា​ក្នុង​វាំង​ជ័យ ។ ពាន​រេស  “ស្តេច​ពានរ”; ភូបេស  “ព្រះ​រាជា”; ភូមេន្រ្ទេស  “រាជាធិរាជ” ឬ “ព្រះ​រាជា”; រាជាធិបេស  “អធិបតី​តាង​ព្រះ​នេត្រ​ព្រះ​កាណ៌​នៃ​ព្រះ​រាជា”; វង្សាធិបេស  “អធិបតី​រាជ​វង្ស” ឬ “អធិបតី​រក្សា​ព្រះ​រាជ​វង្សានុវង្ស” ។ល។ (លោក-អ្នក​ខ្លះ​ដែល​ពេញ​ចិត្ត​ប្រើ​តាម​សំនៀង​លាវ-សៀម, ក៏​សរសេរ​ជា នគរេត, នរេត, ភូបេត, ភូមេន្រ្ទេត, រាជាធិបេត, វង្សាធិបេត  ទៅ​អស់ ព្រោះ​លាវ-សៀម​អាន​តួ​ស ប្រកប​មាន​សំឡេង​ជា ដ  ឬ ត  ប្រកប​ទៅ​វិញ; តាម​ការណ៍​ពិត, គួរ​អាន​តាម​សំឡេង​អក្សរ​ជា សំនៀង​ភាសា​ជាតិ​រៀង​ខ្លួន​ជា​ការ​ត្រឹមត្រូវ​ល្អ) ។
  2. ឦសធរ ( ន.នាមសព្ទ ) [អ៊ីសៈធ]   ( បា.បាលី​ ( បាលីភាសា ) )
    (សំ. ឦឝាធរ) ឈ្មោះ​ភ្នំ​មួយ​ក្នុង​ពួក​ភ្នំ​សត្តបរិភណ្ឌ (ហៅ ឥសិន្ធរ  ក៏​បាន, ខ្មែរ​ប្រើ​ពាក្យ​នេះ​ជាង​ថា ភ្នំ​ឥសិន្ធរ) ។
  3. ឦសាន ( ន.នាមសព្ទ ) [អ៊ី--]   ( បា.បាលី​ ( បាលីភាសា ) )
    (សំ. ឦឝាន) ព្រះ​ឥសូរ; ពន្លឺ; លម្អ ។ ទិស​ព្រះ​ឥសូរ គឺ​ទិស​តូច​ឬ​ទិស​ជ្រុង​ត្រង់​ចន្លោះ​ទិស​ឧត្ដរ​និង​ទិស​បូព៌ : ទិស​ឦសាន ។
  4. ឦសូរ [អ៊ី ឬ អី--]
    ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥសូរ ។
  5. ឦស្វរៈ [អ៊ីស្វៈរ៉ៈ]
    ដូច​គ្នា​នឹង ឥស្សរៈ, ឥសូរ ។
Headley's Khmer-English Dictionary
  1. ឦ [ʔeʔ, ʔii, ʔəy]   - detail »
    independent vowel representing the Sanskrit and Pali vowel: ī (words with ឦ may also be written with អី, អ៊ី, or ឥ )
  2. ឦតិហាស [ʔeʔteʔhaah]   - detail »
    See: ឥតិហាស
  3. ឦទិសនាម ( n ) [ʔeʔtiʔsaʔniem]   - detail »
    paronym
    See: ឦទិសស័ព្ទ
  4. ឦស ( n ) [ʔiisaʔ]   - detail »
    important person, boss, chief, lord, master.
  5. ឦស ( adj ) [ʔiisaʔ]   - detail »
    to have power; to be superior; important
  6. ឦសាន ( n ) [ʔəysaan, ʔiisaan]   - detail »
    northeast
  7. ឦសាន ( n ) [ʔəysaan, ʔiisaan]   - detail »
    radiance; beauty, charm
  8. ឦសាន ( n ) [ʔəysaan, ʔiisaan]   - detail »
    epithet of Shiva
  9. ឦសូរ   - detail »
    See: ឥសូរ
  10. ឦស្វរៈ   - detail »
    See: ឥស្សរៈ


Prohok Solutions @2017 : Learn Khmer | Khmer Calendar