Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. ស ( គុ.គុនសព្ទ )
    ដែល​មាន​សម្បុរ​ដូច​សំឡី​កប្បាស : ព័ណ៌​ស, សំពត់​ស ។
    - ស​ក្បុស ស​ណាស់ ។
    - ស​ត្រសុស ស​ម៉ដ្ឋ​ប៉ផូរ, ស​ផូរផង់ ។
    - ស​ភ្លឺ ស​ស្អាត ។
    - ស​ស្គុស ស​ត្រសោល, ស​បរិសុទ្ធ ។
    - ស​ស្ងាច ស​ភ្លឺ​មើល​ទៅ​ឃើញ​ស្ងាច ។ល។
  2. ស ( កិ.កិរិយាសព្ទ )
    ចាក់​បុះ​ព្រាវ​ដោយ​ស្ន :
    - ស​ត្រី ។ ព. ប្រ. ស​រក​ឲ្យ​ឃើញ សង្កេត​រក​ព្រាវ​ៗ ដោយ​ស្មាន​ៗ ឲ្យ​ឃើញ ។
  3. ស ( កិ.កិរិយាសព្ទ )
    សម្ដែង​អាការ​ឲ្យ​ឃើញ​ច្បាស់, បញ្ចេញ​បែប​ឲ្យ​ឃើញ​ជាក់ : ស​សេចក្ដី, ស​ហេតុ ។
    - ហែក​កេរ្តិ៍ : ស​កេរ្តិ៍  ឬ ស​កេរ្តិ៍​ស​គល់ ។ ព. ទ. បុ. សម្ដី​ស​ជាតិ មារយាទ​ស​ត្រកូល  សំនៀង​ភាសា ស​ប្រាប់​ឲ្យ​គេ​ស្គាល់​ជាតិ​ឫកពា​មារយាទ សម្រាប់​ឲ្យ​គេ​ស្គាល់​ពូជ​ត្រកូល ។
  4. ស
    ព្យញ្ជនៈ ទី ៣០ តាម​លំដាប់​ពួក​ព្យញ្ជនៈ​ទាំង ៣៣ តួ, ជា​ព្យញ្ជនៈ​ទី ៥ ក្នុង​សេសវគ្គ ឬ​អវគ្គ សម្រាប់​ប្រើ​ក្នុង​ភាសា​បាលី​និង​ភាសា​ខ្មែរ, ជា​ទន្តជៈ មាន​សំឡេង​កើត​ត្រង់​ប្រទល់​ធ្មេញ។ តាម​របៀប​ព្យញ្ជនៈ​សម្រាប់​ប្រើ​ក្នុង​ភាសា​សំស្រ្កឹត​ក្នុង​សេសវគ្គ រៀង​អក្សរ ឝ (ស-គ) ជា​តាលុជៈ ត្រង់​ទី ៥, ឞ (ស-ប) ជា​មុទ្ធជៈ​ត្រង់​ទី ៦, ស (ស-ល) ជា​ទន្តជៈ​ត្រង់​ទី ៧ (រៀង​ជា យ រ ល វ ឝ ឞ ស) តួ ស នេះ​មាន​សំឡេង​ជា​ពីរ​គឺ ស និង ស៊ ។ សំ. បា. អ. ថ. សៈ ជា​អឃោសៈ ។
  5. ស-ក ( ន.នាមសព្ទ ) [ស-ក ]
    ឈ្មោះ​កុក​មួយ​ប្រភេទ មាន​ក​សម្បុរ-ស : កុក​ស-ក ។ អ្នក​ស្រុក​ខ្លះ​ហៅ កុក​គ្រោង, ខ្លះ​ហៅ កុក​កន្រ្តុំ, ខ្លះ​ហៅ​ត្រឹម​តែ កន្រ្តុំ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាក្យ​កំព្រា ទៀត​ផង ។
  6. សក ( កិ.កិរិយាសព្ទ )
    បក​សំបក, យក​សំបក​ចេញ, ធ្វើ​ឲ្យ​រសក : សក​សំបក; សក​អំពៅ ។ ធ្វើ​ឲ្យ​ស្បែក​ចាស់​ឬ​សំបក​ចាស់​របូត​ចេញ​ឯង តាម​កាល​កំណត់ គឺ​ផ្លាស់​ស្បែក​ឬ​សំបក​ចាស់​ចេញ : ពស់​សក​សំណក, ក្តាម​សក; ពស់, ក្តាម, ម្រើម​ព្រះ, បង្កួយ... ហៅ​ថា សត្វ​ចាស់​សក។
  7. សកកាល ( ន.នាមសព្ទ ) [សៈកៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝក--) សករាជ (ម. ប្រ., ច្រ. ប្រ. សករាជ ជាង) ។
  8. សកញ៉ក ( គុ.គុនសព្ទ ) or សកម៉្ញក
    ដែល​ស្គម​ប្រដក់​ទាំង​មាន​ឫកពា​មើក​ៗ​ផង : ស្គម​សកញ៉ក, រាង​សកម៉្ញក, ដំណើរ​សកញ៉ក ។
  9. សកដមគ្គ ( ន.នាមសព្ទ ) [សៈកៈដៈម័ក]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--មាគ៌) ផ្លូវ​រទេះ, ផ្លូវ​ធ្លា ។ ហៅ សកដ​មាគ៌ា ក៏​បាន ។
  10. សកដមាគ៌ា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកដ​មគ្គ) ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ស [sɑɑ]   - detail »
    30th letter of the Cambodian alphabet
  2. ស ( adj ) [sɑɑ]   - detail »
    to be white, silver-colored (as polished metal); bright; clear / fair (of the complexion); pure, innocent; colorless
  3. ស ( v ) [sɑɑ]   - detail »
    to prove, confirm, corroborate; to testify, give evidence; to show, reveal, bring out, expose; to probe, examine, determine
  4. ស ( v ) [sɑɑ]   - detail »
    to harpoon, spear (using a ស្ន )
  5. សក ( n ) [sɑɑ kɑɑ]   - detail »
    kind of white heron
  6. សក ( v ) [sɑɑk]   - detail »
    to peel (off), remove / strip off (the outer covering of something, e.g. bark, peel, or husk); to shed the skin (of a reptile), moult
  7. សកកាល ( n ) [saʔkaʔkaal]   - detail »
    era, epoch; date
  8. សកញ៉ក ( adj ) [sɑɑk - ɲɑɑk]   - detail »
    to be cowardly, fearful (esp. referring to chickens)
  9. សកញ៉ក ( adj ) [sɑɑk - ɲɑɑk]   - detail »
    to be lean, skinny; to be weak, sick; to be contorted, crumpled
  10. សកដមគ្គ ( n ) [saʔkaʔdaʔmeak]   - detail »
    road, small road or pathway

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar