Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឪ

Chuon Nath's Khmer-Khmer Dictionary
  1. ឪ ( ន.នាមសព្ទ ) [អូវ ]
    ពាក្យ​ប្រើ​កាត់​ខ្លី​ជា​ឧត្ដរ​លោប មក​ពី​ពាក្យ ឪពុក  សម្រាប់​សាធារណ​ជន​ហៅ បិតា  របស់​ខ្លួន​ដោយ​សេចក្ដី​ស្មោះ​ស្មើ : អញ្ជើញ​ឪ​ពិសា​ទៅ ទាន់​ក្ដៅ​ៗ ! ។ ខ្មែរ​សម័យ​ពី​ដើម ហៅ​មា​បង្កើត ឬ​មា​ឆ្ងាយ​ថា ឪ  ដែរ​ក៏​មាន, សម័យ​សព្វ​ថ្ងៃ​ក៏​នៅ​មាន​ប្រើ​ខ្លះ ។ ខ្មែរ​ប្រើ​ក្នុង​សម័យ​បុរាណ ប្រើ​ពាក្យ ឪ  ដោយ​យក​សក់​ឬ​កន្ទុយ វ  មក​ដាក់​ពី​លើ ឧ  មិន​ប្រើ​ជា ឧវ, ទាំង ឧក  និង ឱយ  ក៏​ប្រើ​ជា ឧ៊  ឱ្យ ដែរ, សព្វ​ថ្ងៃ​នេះ​យើង​ក៏​នៅ​តែ​ប្រើ ឪ និង ឱ្យ តាម​បែប​បុរាណ​នោះ​ដែរ​យើង​កែ​តែ ឧ៊  ជា ឧក  ប៉ុណ្ណោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឪ >ឪ  តាម​លំដាប់​ទៅ និង​ពាក្យ​ ឧក, ឱ្យ  ផង) ។
  2. ឪជំ ( ន.នាមសព្ទ ) [អូវ-- ]
    ឈ្មោះ​វល្លិ​មួយ​ប្រភេទ ឡើង​តោង​ដើម​ឈើ​រស់ មាន​ឫស​ចាប់​លើ​សំបក​ឈើ​នោះ (ដូច​ឫស​ម្លូ), ផ្លែ​មាន​សណ្ឋាន​ស្រដៀង​នឹង​ផ្លែ-ញ​ស្រុក : វល្លិ​ឪជំ (អ្នក​ស្រុក​ខ្លះ ហៅ ឪជុំ) ។
  3. ឪជ្រឹង ( ន.នាមសព្ទ ) [អូវ-- ]
    ឈ្មោះ​ឈើ​មួយ​ប្រភេទ សំបក​ក្រាស់​ស្វិត​មាន​សរសៃ (ខ្មែរ​សម័យ​ពី​ដើម ច្រើន​ប្រើ​ធ្វើ​ក្រដាស​ក្រាស់​ៗ) : ដើម​ឪជ្រឹង, ក្រដាស​ឪជ្រឹង ។
  4. ឪណុល ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​មួយ​ប្រភេទ ដើម​រឹង ស្លឹក​ធំ​ៗ ដុះ​បែក​ជា​គុម្ព ផ្លែ​ស្រដៀង​នឹង​ត្រឡាច​ខ្លូត ប៉ុន្តែ​ខ្លី​ៗ​ជាង​មាន​ជ័រ​ស : ផ្លែ​ឪណុល​មាន​រស​ជាតិ​ពុល ។
  5. ឪទឹន ( ន.នាមសព្ទ )
    ក្រឡ​មាត់​តូច​ល្មម​តែ​ក្តោប​ដៃ​ម្ខាង​លូក​បាន​បាត​តូច រាង​រីក​កំប៉េង​ត្រង់​កណ្តាល សម្រាប់​ដាក់​ទឹក​ត្រី​ជាដើម : ទិញ​ស្រា​មួយ​ឪទឹន​និង​ទឹក​ត្រី​បី​ឪទឹន ។
    - មនុស្ស​ឱប​ឪទឹន មនុស្ស​ជាប់​សុរា ខាន​ពុំ​បាន លែង​ពុំ​រួច (ព. ព.) ។
    - ឪទឹន​បំផ្លាញ (ព. ប្រ.) សុរា​បំផ្លាញ គឺ​ផឹក​ស្រា​ស៊ី​បាយ​ត្រាតែ​ហិន​ហោច​ទ្រព្យ​សម្បត្តិ : មនុស្ស​ឪទឹន​បំផ្លាញ, ហិន​ហោច​ព្រោះ​ឪទឹន​បំផ្លាញ, ខូច​កេរ្តិ៍​ឈ្មោះ ព្រោះ​ឪទឹន​បំផ្លាញ (ព. សា.) ។
  6. ឪពុក ( ន.នាមសព្ទ ) [អូវ-- ]
    បិតា : ឪពុក (ប្រើ​ជា អាពុក ក៏​បាន; ឥណ្ឌា​ថា អាវុកៈ, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាពុក ទៀតផង) ។ ប្រើ​ជា​ឧត្ដរ​លោប​ទុក​ត្រឹម​តែ ឪ ក៏​បាន; ប្រើ​ជា​អាទិ​លោប​ទុក​ត្រឹម​តែ ពុក ក៏​បាន (ប្រើ​ជា​ពាក្យ​ទំយើ) ។
    - ឪពុក​ក្មេក ឪពុក​របស់​ប្តី​ឬ​របស់​ប្រពន្ធ ។
    - ឪពុក​ចិញ្ចឹម បុរស​អ្នក​ចិញ្ចឹម​រក្សា​ដោយ​ប្តេជ្ញា​ឬ​សន្មត​ថា​ជា​ឪពុក ។
    - ឪពុក​ចុង ប្តី​ក្រោយ​របស់​ម្ដាយ ។
    - ឪពុក​ធម៌ ដែល​សុំ​ធ្វើ​ឪពុក​ដោយ​សេចក្ដី​ស្រឡាញ់​រាប់​អាន​តាម​គន្លង​ធម៌ ។
    - ឪពុក​ធំ បង​ប្រុស​របស់​ឪពុក​ឬ​របស់​ម្ដាយ ។
    - ឪពុក​មា ប្អូន​ប្រុស​របស់​ឪពុក​ឬ​ម្ដាយ (ច្រើន​ហៅ​ត្រឹម​តែ មា ឬ ពូ) ។
  7. ឪម៉ាល់ [អូវ-- ]
    ឈ្មោះ​ភមរ​ជាតិ​មួយ​ប្រភេទ មាន​ទ្រនិច​មាន​ពិស​ក្លា​ខ្លាំង ធ្វើ​សំបុក​ជា​រន្ធ​តូច​ៗ​នៅ​រួម​គ្នា ។
  8. ឪម៉ៃ ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​សារិកា​មួយ​ប្រភេទ មាត្រ​និង​សម្បុរ​ស្រដៀង​នឹង​ប្រចៀច ចំពុះ​លឿង​ខាង​ចុង ត្រចៀក​សម្បុរ​លឿង : សារិកា​ឪម៉ៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារិកា ទៀត​ផង) ។
  9. ឪឡ ( ន.នាមសព្ទ ) [អូវ-- ]
    ឈ្មោះ​បក្សី​រាត្រី​ចរ ពួក​គូក, មាន ២ ប្រភេទ​គឺ ឪឡ​ស្លឹក, ឪឡ​ធំ ។ ឈ្មោះ​វល្លិ​មួយ​ប្រភេទ​ដើម​តូច សំបក​ស្តើង​រលើប សាច់​ស្វិត ស្លឹក​ឆែក​ៗ ឡើង​ព័ទ្ធដើម​ឈើ​ឫស​ល្អិត​ៗ សម្បុរ​ខ្មៅ : វល្លិ​ឪឡ ចាស់​ទុំ​ខ្មែរ​ច្រើន​យក​វល្លិ​ឪឡ​នេះ ទាំង​ដើម ទាំង​ស្លឹក ទាំង​ឫស ហាល​ឲ្យ​ស្ងួត​ហើយ​ស្ងោរ​ផឹក ជា​ថ្នាំ​កែ​ជំងឺ​ក្រំ ឈឺ​ខ្លួន​ប្រាណ ច្រើន​តែ​ប្រកប ។
  10. ឪឡឹក ( ន.នាមសព្ទ ) [អូវ-- ]
    ឈ្មោះ​ដំណាំ​មួយ​ប្រភេទ ដើម​ជា​វល្លិ​បោះ​ទង​វារ​លើ​ដី ផ្លែ​ធំ​ៗ មិន​សម​នឹង​ទង មាន​ពូជ​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា, សម្រាប់​ប្រើ​ជា​អាហារ : ជ្រក់​ក្តឹប​ឪឡឹក, បន្លែ​ក្តឹប​ឪឡឹក, ឪឡឹក​និង​ត្រី​ងៀត​ផាត់ ។

1   2   Next >>

Headley's Khmer-English Dictionary
  1. ឪ ( n ) [ʔəv]   - detail »
    father, dad (affectionate form of ឪពុក​)
  2. ឪជំ ( n ) [ʔəv cum]   - detail »
    kind of parasitic vine
  3. ឪជ្រឹង ( n ) [ʔəv crɨŋ]   - detail »
    kind of medium-sized tree (its bark is very fibrous and was formerly used to make a coarse type of paper)
  4. ឪណុល ( n ) [ʔəv nol]   - detail »
    kind of bushy broad-leafed plant (it has white resin, and the fruit is poisonous)
  5. ឪទក   - detail »
    See: ឩទក
  6. ឪទឹន ( n ) [ʔəv tɨn]   - detail »
    kind of jar / pot with a small opening and a bulging middle (it is used for the storage of alcohol or fish sauce)
  7. ឪពុក ( n ) [ʔəv puk]   - detail »
    father
  8. ឪម៉ាល់ ( n ) [ʔəv mal]   - detail »
    kind of hornet
  9. ឪម៉ៃ [ʔəv may]   - detail »


Prohok Solutions @2017 : Learn Khmer | Khmer Calendar