Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ច

Chuon Nath's Khmer-Khmer Dictionary
  1. ច
    ព្យពា្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ២ ជា​តាលុជៈ មាន​សំឡេង​ត្រង់​ពិតាន គឺ​ត្រង់​ក្រអូម​មាត់ ជា​សិថិល-អឃោសៈ, សំ. បា. មាន​សូរ​ថា ចៈ ។
  2. ច ( កិ.កិរិយាសព្ទ )
    ពុះ​ឈើ​បំបែក​ជា​ពីរ​ដោយ​ដឹង​ភ្លុក : មនុស្ស​ក្នុង​ជាន់​បុរាណ​ច្រើន​ច​ឈើ​ធ្វើ​ជា​ក្ដារ​ក្រាល ព្រោះ​ក្នុង​សម័យ​នោះ​មាន​តែ​ដឹង​មិន​ទាន់​មាន​រណារ ។
  3. ច ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ច្ច អ. ថ. ច) ស្បៃ​ហ្នាំង គឺ​ស្បៃ​ស​ដែល​គេ​ត្រដាង​បញ្ចាំង​ស្រមោល​រូប​ស្បែក​ដាប់​រំហោក : ចហ្នាំង  ឬ
    - ចណាំង សំពត់​ស​ដែល​សម្រាប់​បញ្ចាំង​ភាពយន្ត​សម័យ​បច្ចុប្បន្ន​ក៏​គឺ ច នុះ​ឯង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណាំង, ហ្នាំង ផង)។
  4. ច ( ន.នាមសព្ទ )   ( យ.យួន ( ភាសាយួន ) )
    (ឆ្កែ) ឈ្មោះ​ឆ្នាំ​ទី ១១ (សុនខ) : ឆ្នាំ ច ។
  5. ចក ( ន.នាមសព្ទ )
    សេវាល​ជាតិ​ពួក​មួយ អណ្ដែត​លើ​ទឹក ។
  6. ចក ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ច្ចក អ. ថ. ចក “កូន​ផ្តិល​បណ្ដែត”) ឈ្មោះ​ពែង​មួយ​យ៉ាង​មាន​រូប​តូច​រាក់ : ទឹក​មួយ​ពែង​ចក ។
  7. ចក់ ( ឧ.ឧទានសព្ទ )
    សូរ​សម្រែក​សត្វ​ជីងជក់​យំ : ចក់​ៗ ។ ន. ឈ្មោះ​ចប​មួយ​យ៉ាង ផ្លែ​វែង​ត្រង់​ដង​ខ្លី​មាន​ចម្ពាម សម្រាប់​កាន់​ចូក​ស្មៅ​ទៅ​តាម​ជួរ​ដំណាំ : ចប​ចក់ ។
  8. ចក្ខុ ( ន.នាមសព្ទ ) [ច័ក-ខុ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ចក្សុស៑) អាយតនៈ សម្រាប់​មើល សម្រាប់​ឃើញ​រូប​ផ្សេង​ៗ (ភ្នែក) ។
    - ចក្ខុន្រ្ទិយ (ច័ក ខុន-ទ្រី) ឥន្រ្ទិយ​គឺ​ភ្នែក (ភ្នែក​មាន​ភ្នាក់​ងារ​ជា​ធំ​ខាង​ការ​ឃើញ) ។
    - ចក្ខុ​ទ្វារ ទ្វារ​ភ្នែក ។
    - ចក្ខុ​និមិត្ត (--មិត) ភ្នែក​ជា​គ្រឿង​សម្គាល់ ឬ ជា​ហេតុ​នៃ​រូបារម្មណ៍ ។
    - ចក្ខុបថ (--បៈ-ថៈ ឬ--បត់) ន. គន្លង​នៃ​ភ្នែក, ខ្សែ​ជាប់​ពី​ភ្នែក​ទៅ ដែល​ជា​ផ្លូវ​នៃ​រូបារម្មណ៍ ។
    - ចក្ខុ​បសាទ ឬ - ចក្ខុ​ប្រសាទ (--ប៉ៈសាត ឬ--ប្រសាត) តួ​ប្រស្រី​ថ្លា​មាន​សណ្ឋាន​តូច (ក្នុង​គម្ពីរ​ខាង​ពុទ្ធ​សាសនា​ថា មាន​ប្រមាណ​ប៉ុន​ក្បាល​ចៃ) ដែល​តាំង​នៅ​ត្រង់​កណ្ដាល​កែវ​ភ្នែក; ប្រសាទ​នេះ​ហើយ​ដែល​នាំ​ឲ្យ​ភ្លឺ​មើល​ឃើញ​រូប​ផ្សេង​ៗ, បើ​ខូច​ប្រសាទ​នេះ​ហើយ ក៏​មើល​អ្វី​ពុំ​ឃើញ​ហៅ​ថា ងងឹត ឬ​ខ្វាក់ ។
    - ចក្ខុ​រោគ រោគ​ក្នុង​ភ្នែក, រោគ​ដែល​កើត​ក្នុង​ភ្នែក, ជម្ងឺ​ភ្នែក ។
    - ចក្ខុ​វិកល (--វិ-កល់) ន. ឬ គុ. វិកល​នៃ​ភ្នែក; ការ​ខ្វាក់​ភ្នែក; ដែល​មាន​ភ្នែក​វិកល ។
    - ចក្ខុ​វិញ្ញាណ សេចក្ដី​ដឹង​ដែល​កើត​ឡើង​ព្រោះ​អាស្រ័យ​ភ្នែក សំដៅ​ចំពោះ​ត្រង់​ដែល​រូប​មក​ប៉ះ​នឹង​ចក្ខុ ហើយ​កើត​ឡើង​ជា​សេចក្ដី​ដឹង ។
    - ចក្ខុ​សម្ផស្ស (--ស័ម-ផ័ស ឬ--សំផស់) ដំណើរ​ដែល​ចក្ខុ​និង​រូប​ព្រម​ទាំង​វិញ្ញាណ​ខ្ទប់​គ្នា ។
    - ចក្ខ្វាយតនៈ (ច័ក-ខ្វា-យ៉ៈ-តៈ-ន៉ៈ) អាយតនៈ គឺ​ចក្ខុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយតនៈ ផង) ។
  9. ចក្ខុ --
    (មើល​ក្នុង​ពាក្យ ចក្ខុ) ។
  10. ចក្ខុបត្ថម្ភក ( ន.នាមសព្ទ ) [--ភក់]   ( បា.បាលី​ ( បាលីភាសា ) )
    មើល​ក្នុង​ពាក្យ វ៉ែនតា និង ស្នង​ភ្នែក ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ច ( v ) [cɑɑ]   - detail »
    to split (wood) lengthwise, divide a piece of wood in two
  2. ច ( n ) [cɑɑ]   - detail »
    piece of white cloth used as a screen for projecting shadow pictures

    Reference: ចហ្នាំង
  3. ច ( n ) [cɑɑ]   - detail »
    the Year of the Dog (the 11th year of the 12-year lunar cycle)

    Reference: ឆ្នាំច
  4. ច [cɑɑ]   - detail »
    sixth letter of the Cambodian alphabet
  5. ចក ( n ) [cɑɑk]   - detail »
    kind of aquatic plant
  6. ចក ( n ) [cɑɑk]   - detail »
    a small, shallow cup
  7. ចក់ ( n ) [cɑk]   - detail »
    weeding hoe with a long blade and short handle
  8. ចក់ ( i ) [cɑk]   - detail »
    sound made by certain geckos
  9. ចក្ក [cak, cakkaʔ-]   - detail »
    See: ចក្រ (1)
  10. ចក្ខបាយតនៈ ( n ) [cakkvaayeaʔtaʔnaʔ]   - detail »
    orbit of the eye

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar