Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ

Chuon Nath's Khmer-Khmer Dictionary
  1. ផ
    ព្យញ្ជនៈ​ទី ២ ក្នុង​វគ្គ​ទី ៥ ជា​ឱដ្ឋជៈ មាន​សំឡេង​កើត​ត្រង់​រឹម​បបូរ​មាត់ ជា​ធនិត-អឃោសៈ ខាង​សំស្រ្កឹត​និង​បាលី​មាន​សំឡេង​ជា ប៉្ហៈ ។
  2. ផគ្គុណ ( ន.នាមសព្ទ ) [ផ័ក-គុន] or ផល្គុន (ផល់-គុន)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ផល្គុន ឬ ផាល្គុន) ឈ្មោះ​ខែ​ទី ៤ ប្រើ​តាម​ចន្ទគតិ ។ ច្រើន​ប្រើ​ជា ផល្គុន ជាង ។
  3. ផគ្គុនី ( ន.នាមសព្ទ ) [ផាក់-គុនី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ផាល្គុនី) ឈ្មោះ​ផ្កាយ​មួយ​ប្រភេទ : ផ្កាយ​ផគ្គុនី ។
  4. ផង ( និ.និបាតសព្ទ )
    ជាមួយ, នឹង, ទាំង; ខ្លះ; ដែរ : វាយ​ផង​ជេរ​ផង; ចាន​ផង​ឆ្នាំង​ផង; ខ្វាក់​ផង​ថ្លង់​ផង; ជួយ​គ្នា​ផង; ឲ្យ​ខ្ញុំ​ទៅ​ផង ។
    - ពួក​ផង ពួក​ជាមួយ, ពួក​ដែល​ចូល​គំនិត ឬ​ចូល​ដៃ​ជាមួយ ។ អ្នក​ផង, ជន​ផង, អ្នក​ផង​ទាំងពួង មហា​ជន, ជនានុជន, ពួក​ជន, អ្នក​ទាំងពួង ។ អ្នក​ស្រុក​ភូមិ​ផង​របង​ជាមួយ អ្នក​ស្រុក​ដែល​នៅ​ភូមិ​រួម​របង​ជាមួយ​គ្នា ។
  5. ផង ( អា. និ.អាយតនិបាត )
    នៃ ។ ព. សា. សម្រាប់​ប្រើ​ជា​ជំនួស​ពាក្យ នៃ ជា​សាមី​សម្ពន្ធ : នេះ​របស់​ផង​ខ្ញុំ, នុ៎ះ​របស់​ផង​ប្អូន​ខ្ញុំ ។ និយាយ​បញ្ជាក់​ជា ផង់ ក៏​មាន : របស់​ផង់​ខ្ញុំ; ក្លាយ​មក​ទៀត​ថា ផន់ ឬ ផិន ក៏​មាន : របស់​ផន់​ខ្ញុំ, របស់​ផិន​ខ្ញុំ (ប្រើ​តាម​ទម្លាប់, ប៉ុន្តែ​ត្រូវ​សរសេរ ផង ទើប​ត្រឹមត្រូវ) ។
  6. ផង់ ( គុ.គុនសព្ទ )
    ដែល​ល្អិត​ម៉ដ្ឋ, ម៉ដ្ឋ​ស្លុង : ល្អិត​ផង់ ។ ន. កម្ទេច​ដែល​ល្អិត​ម៉ដ្ឋ : ផង់​អង្កាញ់, ផង់​ដី​ស ។
  7. ផង​ដែរ ( និ.និបាតសព្ទ )
    ពាក្យ​នេះ​សំឡឹង​សេចក្ដី​ខាង​ដើម មាន​ន័យ​ថា សកម្ម​ភាព​សេចក្ដី​ខាង​ចុង​ដូច​សកម្ម​ភាព​សេចក្ដី​ខាង​ដើម ។ ឧ. ខ្ញុំ​នៅ​ភ្នំពេញ​អ្នក​ក៏​នៅ​ភ្នំពេញ​ផង​ដែរ ។ ឬ​ប្រើ​សម្រាប់​បន្ថែម​នៅ​លើ​សេចក្ដី​ខាង​ដើម ។ ឧ. ភេ​ជា​សត្វ​ហែល​ទឹក និង​ជា​សត្វ​ស៊ី​ត្រី​ផង​ដែរ ។
  8. ផង​អញ ( ន.នាមសព្ទ )
    ពាក្យ​សម្រាប់​ប្រើ​ភ្ជាប់​ពាក្យ​របស់ ជួយ​លម្អ​ពាក្យ​ថា របស់​ជា​សាមី​សម្ពន្ធ ពាក្យ​សម្រាប់​បញ្ជាក់​កម្មសិទ្ធិ​របស់​ខ្លួន ។ ឧ. ខោ​នេះ​ជា​របស់​ផង​អញ, នេះ​របស់​ផង​ខ្ញុំ, នេះ​របស់​ផង​ប្អូន​ខ្ញុំ ។ ប្រើ​ក្លាយ​ជា​ផង់​ក៏​មាន, ផន់​ក៏​មាន, ផិន​ក៏​មាន ឧ. របស់​ផង់​ខ្ញុំ, របស់​ផន់​ខ្ញុំ, របស់​ផិន​ខ្ញុំ ។ តែ​ប្រើ​ផង​ត្រឹម​ត្រូវ​ជាង ។ ខ្លះ​ប្រើ​ក្លាយ​ជា ប៉ិន ផង​ក៏​មាន ៖ ពូថៅ​នេះ​ជា​របស់​ប៉ិន​ខ្ញុំ ?
  9. ផត ( គុ.គុនសព្ទ )
    ដែល​ខូង, ទ្រុឌ​ចូល : ថ្ពាល់​ផត, សាច់​ផត ។
  10. ផត ( កិ.កិរិយាសព្ទ )
    ធ្វើ​ពោះ​ឲ្យ​ខូង​ចុះ, ឲ្យ​ញោច​ចូល​ក្នុង​ដោយ​ប្រឹង : ផត​ពោះ ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ផ [pʰɑɑ]   - detail »
    twenty-second letter of the Cambodian alphabet
  2. ផគ្គុណ   - detail »
    See: ផល្គុន
  3. ផគ្គុនី ( n ) [pʰakkuʔnii]   - detail »
    Phaggunī (name of a star)
  4. ផង ( fp ) [pʰɑɑŋ]   - detail »
    marker indicating that the extent or limit stated in the sentence is not as far, long, or great as it could be or might have been
    Eg. លោកចេញដំណើរម៉ោង​ ៦​ ព្រឹក​អញ្ចឹង ឆាប់ពេកហើយ​! មិនឆាប់ពេកទេ​! គេឲ្យខ្ញុំចេញដំណើរម៉ោង​ ៥ ផង: You're leaving at 6:00 a.m; that's too early. That's not early; I could leave at 5:00.
  5. ផង ( adv ) [pʰɑɑŋ]   - detail »
    simultaneously
  6. ផង ( prenp ) [pʰɑɑŋ]   - detail »
    of, belonging to
    Eg. កុំយករបស់ផងខ្ញុំ​!: Don't take my things!
  7. ផង ( prenp ) [pʰɑɑŋ]   - detail »
    (together) with
  8. ផង ( postnp ) [pʰɑɑŋ]   - detail »
    all
  9. ផង ( fp ) [pʰɑɑŋ]   - detail »
    also, too, as well; even though
    Eg. ខ្ញុំខ្មែរផង​ ខ្ញុំមិនដែលបានញ៉ាំម្ហូបនោះ​ទេ: Even though I'm Cambodian, (I've) never eaten that (kind of) food.
  10. ផង ( fp ) [pʰɑɑŋ]   - detail »
    marker indicating entreaty or a polite request, please..., would you ...
    Eg. ជួយខ្ញុំផង​!: Help me!

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar