Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហ

Chuon Nath's Khmer-Khmer Dictionary
  1. ហ
    ព្យញ្ជនៈ​ទី ៣១ តាម​លំដាប់​ពួក​ព្យញ្ជនៈ ៣៣ តួ, ជា​ព្យញ្ជនៈ​ទី​៦ ក្នុង​សេស​វគ្គ​ឬ​អ​វគ្គ​សម្រាប់​ប្រើ​ក្នុង​ភាសា​សំស្រ្កឹត, បាលី​និង​ភាសា​ខ្មែរ, ជា​កណ្ឋជៈ​មាន​សំឡេង​កើង​ក្នុង​ក ។ តាម​របៀប​ព្យញ្ជនៈ​សម្រាប់​ភាសា​សំស្រ្កឹត​ជា​ព្យញ្ជនៈ​ទី​៨ ក្នុង​អ​វគ្គ ។ តួ ហ នេះ​ខ្មែរ​ប្រើ​សំឡេង​ជា​ពីរ​គឺ ហ និង ហ៊ ។ ខ្មែរ​ប្រើ​ផ្សំ ហ រួម​ជា​មួយ​នឹង​ព្យញ្ជនៈ​ឯ​ទៀត​បាន​តាម​គួរ​ដល់​ការ​ផ្សំ​ប្រើ​គឺ ណ, ន, ម, ល, វ ផ្សំ​ជា ណ្ហ, ហ្ន, ហ្ម, ល្ហ, ហ្ល, ហ្វ ។ ណ្ហ និង ល្ហ ចេញ​សំឡេង​ជា​មួយ​នឹង ណ, ល ដូច​ជា ណ្ហើយ, ណ្ហើយ​ចុះ; ផ្លែ​ល្ហុង, ស្វាយ​ល្ហួត ជាដើម ។ ហ្ន គ្រាន់​តែ​នាំ​តួ ន. ឲ្យ​មាន​សំឡេង​ខ្ពស់​ខុស​ពី​ប្រក្រតី​ដើម : អ្វី​ហ្ន !, អ្នក​ណា​ហ្ន ! ។ កាល​បើ​ឲ្យ ហ្ន មាន​សំឡេង​ខ្ពស់​ស្រួច​ឡើង​ទៀត ត្រូវ​ដាក់​កាកបាទ (+) នេះ​ពី​លើ​ផង : អ្វី​ហ្ន៎ !, អើ​ហ្ន៎ !, ល្អ​ណាស់​ហ្ន៎ ។ ហ្នឹង​ហើយ, មិន​មែន​ហ្នឹង​ទេ មាន​សំឡេង​ចុះ​ក្រោម​មក​ខាង​បំពង់​ក ។ ហ្ម មិន​ប្រើ​សំឡេង​ខ្ពស់​ទេ គ្រាន់​តែ​នាំ ម ឲ្យ​មាន​សំឡេង​ជា ម៉ មិន​បាច់​ដាក់​មូសិកទន្ត (៉) នេះ​ប៉ុណ្ណោះ, ដូច​ជា ទេព្យ​ហ្ម, ហ្ម​ដំរី, ចុតហ្មាយ, ហ្មត់ចត់ ជាដើម ។ ហ្ល ក៏​ដែរ គ្រាន់​តែ​នាំ ល ឲ្យ​ជា ល៉ ប៉ុណ្ណោះ, ដូច​ជា ហ្លួង, ទាំងហ្លាយ... ។ ហ្វ មាន​សំឡេង​ដូច​អក្សរ F បារាំងសែស, ដូច​ជា ហ្វឹកហ្វឺន, ហ្វឹក​ហាត់, ហ្វូង​គោ...; ឬ​ភាសា​បរទេស, ដូច​ជា ហ្រ្វង្ក Franc (ប្រាក់​ហ្រ្វង្ក), អាហ្រ្វិគ Afrique... ។ ហ អាច​ឲ្យ​ប្រើ​ដាក់​ពី​លើ​ឬ​ដាក់​ពី​ក្រោម​តួ​អក្សរ​ឯ​ទៀត បំបែរ​សំឡេង​ក៏​បាន, ដូច​ជា អ្ហ, អ៊្ហ ឧទាហរណ៍ : នែ​អ្ហឺ​ ប្រយ័ត្ន​ភ្លើង​អ្ហឺ !; អា​អ្ហែង (អា​ឯង); អ្ហែៈ អីអ៊‌ីចុះ ! (នែៈ អឹអ៊‌ឹចុះ); មិន​ទៅ​ទេ​អ្ហ៊ៃ ? (មិន​ទៅ​ទេ​ឬ ?) ... ។ ផ្សំ​ជា​មួយ​នឹង​អក្សរ​ឯ​ទៀត​ក្រៅ​ពី​ខាង​លើ​នេះ​ក៏​បាន, ដូច​ជា ស្ហែហ្វ chef “នាយ”, ម៉ាស៊្ហ‌ីន Machine “គ្រឿង​យន្ត”; គ្ហារ ឬ ហ៊្គារ Gare “ស្ថានីយ៍​អយស្ម័យយាន (រ៉ា)”; គ្ហោម ឬ ហ្គោម Gomme “ជ័រ​លុប”... ។ បុរស​ឈ្មោះ ហ្សង់ Jean; ស្រ្តី​ឈ្មោះ ហ្សាន់ Jeanne, ហ្សានដារក៍ Jeanne D’arc ។ល។
  2. ហ ! ( និ.និបាតសព្ទ ) or ហ៏ !
    ពាក្យ​សម្រាប់​ប្រើ​ក្នុង​ការ​ហុច, ក្នុង​ការ​ប្រគល់​អ្វី​ៗ​ឲ្យ​គ្នា ឬ​ប្រើ​ក្នុង​ការ​តឿន​ជា​សញ្ញា​ឲ្យ​ស្រុះ​គ្នា; ប្រើ​បាន​ចំពោះ​តែ​ទៅ​រក​បុគ្គល​អ្នក​តូច​ជាង ឬ ស្មើ​គ្នា ។ ហ ជា​ពាក្យ​បង្អូស​វែង​សម្រាប់​តឿន​ឲ្យ​ស្រុះ​គ្នា​ឬ​ឲ្យ​អ្វី​ៗ​យ៉ាង​យឺត​មិន​ប្រញាប់​មិន​បង្ខំ : ហ លើក ! ។ ហ៏ ជា ពាក្យ​រស្សៈ​មាន​សំឡេង​ខ្លី​សម្រាប់​ប្រើ​ការ​ប្រញាប់ : ហ៏ យក​ចុះ ! ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហេៈ​ហ៏ ឬ ហែៈហ៏ ផង ។
  3. ហក ( គុ.គុនសព្ទ )
    ដែល​រើ​សា​ឡើង​វិញ, ដែល​រើ​រឹត​ឡើង​វិញ : ហក​ដំបៅ ឬ ដំបៅ​ហក ។ ដែល​ភ្លាត់, ធ្លោយ, ជ្រុល, ស៊ុន : ហក​ដំណើរ ឬ ដំណើរ​ហក, ហក​សម្តី ។
  4. ហក់ ( កិ.កិរិយាសព្ទ )
    ធ្លាក់​ពី​លើ​ដាំ​ក្បាល​ចុះ​មក​ក្រោម​ដូច​គេ​ច្រាន : កូន​ក្មេង​ហក់​ពី​លើ​រាន​ហាល​ផ្ទះ ។ ស្ទុះ​លោត​ក្រទីក្រទា : ហក់​គុន​ដំបង, ហក់​ចុះ​ហក់​ឡើង ។
  5. ហង ( បុ. ស.បុរិសសព្ទនាម )
    មេ, ឯង ។ ពាក្យ​សម្រាប់​អ្នក​ធំ​ឬ​ចាស់​និយាយ​ទៅ​រក​ស្រី​ដែល​តូច​ទាប​ជាង​ខ្លួន ឬ​និយាយ​ដោយ​ស្មោះ​ស្មើ​ទៅ​រក​ស្រី​ស្មើ​ភាព​នឹង​ខ្លួន : នែ​ហង !, ហង​ឯង​ទៅ​ណា ? (ព. សា. ថា អ្ងែង និយាយ​ថា : ចុះ​អ្ងែង​ធ្វើ​អី ?; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ទៀត​ផង) ។
  6. ហង្ស ( ន.នាមសព្ទ ) [ហង់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ហំស) ក្ងាន​ព្រៃ (បារ. Cygne ស៊ីញ) ។ បក្សី​ពួក​សកុណ​ជាតិ​មាន​ក្រញាំ​ជើង​ព្រែក​ជាប់​គ្នា រូប​រាង​ដូច​ក្ងាន ប៉ុន្តែ​មាន​ចំពុះ​រៀវ​ស្រួច​ខាង​ចុង​បន្តិច​មាន-ក​មូល​វែង ច្រើន​តែ​មាន​សម្បុរ​ស្លាប-ស​ភ្លឺ ឬ​សម្បុរ​ស្លាប​លឿង​ក៏​មាន​ខ្លះ ហៅ​ថា សុវណ្ណ​ហង្ស, ជា​សត្វ​ហើរ​បាន​ខ្ពស់​ត្រដែត កាត់​ឆ្លង​ទី​ឆ្ងាយ​ៗ ចូល​ចិត្ត​ហើរ​ចុះ​ហែល​ទឹក រក​ចំណី​ក្នុង​ទឹក វា​ហែល​ទឹក​ពង់​ក​វា​សម​ណាស់, មើល​ទៅ​ឃើញ​ខ្ញង់​គួរ​ពេញ​ចិត្ត​ចង់​គយ​គន់, ហេតុ​នេះ​បាន​ជា​មាន​កាព្យ បុរាណ​ថា ល្អ​នេះ​ពេញ​ល្អ គន់​មើល​ទៅ​ក មូល​ដូច​ក​ហង្ស គន់​មើល​ទៅ​មុខ មុខ​មូល​ក្រឡង់ គួរ​ឲ្យ​តែ​ចង់ មើល​ហើយ​មើល​ទៀត ។ មាន​កវី​និពន្ធ​ក្នុង​គម្ពីរ​លោកនីតិ​ថា ថី រមតិ បុ, ខុ រមតិ ធំ, ហឹ រមតិ បំ, ហំ រមតិ បោ “ស្រ្តី​ត្រេកអរ​ចំពោះ​បុរស, ភិក្ខុ​មាន​សីល​ស្រស់​ត្រេកអរ​ចំពោះ​ធម៌, ក្របី​ត្រេកអរ​ចំពោះ​ភក់​ថា​បវរ, សត្វ​ហង្ស​និករ​ត្រេកអរ​ចំពោះ​ស្រះ​ឈូក” ។ សត្វ​ហង្ស​នេះ​ច្រើន​កើត​មាន​នៅ​ក្នុង​ប្រទេស​មាន​អាកាស​ធាតុ​ត្រជាក់​ល្មម ជា​សត្វ​ព្រៃ ពុំ​មែន​ជា​បសុ​សត្វ​ទេ ។ មាន​ចាស់​ទុំ​ខ្លះ​និយាយ​តំណាល​ថា​ក្នុង​ប្រទេស​កម្ពុជា​យើង​សម័យ​ពី​ដើម​នៅ​ខែត្រ​កំពង់សោម (ស្រុក​កំពង់សោម​ខែត្រ​កោះកុង​សម័យ​បច្ចុប្បន្ន) មាន​ហ្វូង​ហង្ស​ហើរ​មក​ចុះ​លេង​ទឹក​ម្តង​ៗ​ដែរ, ប៉ុន្តែ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ពុំ​ដែល​បាន​ឮ​គេ​និយាយ​ថា​មាន​ហង្ស​ទេ ។ ហង្ស នេះ​បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ហង់សៈ, ដូច​ជា ហង្ស​គតិ ដំណើរ​នៃ​ហង្ស, ដែល​មាន​លំនាំ​ដំណើរ​ស្រដៀង​នឹង​ហង្ស ។
    - ហង្ស​គាមិនី ស្រ្តី​ដែល​មាន​លំនាំ​ដំណើរ​ស្រដៀង​នឹង​ហង្ស ។
    - ហង្ស​នាទ សម្រែក​ហង្ស ។
    - ហង្ស​ពាហៈ, --ពាហនៈ ឬ
    - --រថ ដែល​មាន​ហង្ស​ជា​ជំនិះ (ព្រះ​ព្រហ្ម) ។
    - ហង្ស​មាលា ហ្វូង​ហង្ស (ប្រើ​ជា ហង្ស​និករ ក៏​បាន) ។
    - ហង្ស​រាជ ស្តេច​ហង្ស ឬ​ហង្ស​ជា​ស្តេច​នៃ​បក្សី (រាជ​ហង្ស) ។
    - ហង្ស​សេត ឬ - ហង្ស​ស្វេត ស​ដូច​សម្បុរ​ស្លាប​ហង្ស ។ល។
  7. ហង្ស-- [ហង់-សៈ--]
    មើល​ក្នុង​ពាក្យ ហង្ស ។
  8. ហង្សបាទ ( ន.នាមសព្ទ ) [ហង់-ស្បាត]
    (ហំសបាទ) ព័ណ៌​ក្រហម​ដូច​ជា​សម្បុរ​ជើង​ហង្ស ។ គុ. ដែល​ក្រហម​ដូច​ជា​សម្បុរ​ជើង​ហង្ស (មញ្ជេដ្ឋ) : ព័ណ៌​ហង្ស​បាទ, រស្មី​ហង្ស​បាទ ។
  9. ហដ្ដចោរក ( ន.នាមសព្ទ ) [ហ័ត-ដៈចោរ៉ក់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ហដ្ដ “ផ្សារ; ទី​លេង​មហោស្រព; ទី​ប្រជុំ​ជន” + ចោរក “អ្នក​លួច, អ្នក​ឆក់”) ចោរ​អ្នក​លួច​ឆក់​យក​អីវ៉ាន់​គេ​ក្នុង​ផ្សារ​ឬ​ក្នុង​ទី​តាំង​របស់​សម្ងាច​ឲ្យ​មហា​ជន​មើល (បើ​ស្រ្តី​ជា ហដ្ដ​ចោរិកា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ហដ្ដ​ចោរក វា​រែង​លប​ឆក់ ទ្រព្យ​គេ​ឥត​ក្រែង ច្រើន​តែ​គេ​ចាប់ បាន​ខ្លួន​ពុំ​លែង ទ្រព្យ​ឆក់​ដាក់​ស្តែង ជា​ព័ស្តុ​នៅ​ដៃ ។ រួច​ពី​ជាប់​គុក នៅ​តែ​លុយ​លុក ឆក់​ទៀត​ទាំង​ថ្ងៃ ត្រូវ​កូន​ប្រុស​ស្រី ជៀស​កុំ​ប្រាស្រ័យ នឹង​ជន​ចង្រៃ នេះ​ដោយ​ដាច់​ខាត ។
  10. ហដ្ដចោរិកា [ហ័ត-ដៈ--]
    មើល​ពាក្យ ហដ្ដចោរក ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ហ [hɑɑ]   - detail »
    31st letter of the Cambodian alphabet
  2. ហ ( i ) [hɑɑ, hɑʔ]   - detail »
    one, two it's gone, one, two it's been taken; expresses the idea of `here!' (take it ...)
    Eg. ហ៏​ណេះយកទៅ​!: Here you go! (handing something to someone)
  3. ហ ( i ) [hɑɑ, hɑʔ]   - detail »
    command to begin doing something or to begin work
  4. ហក ( adj ) [hɑɑk]   - detail »
    to have a relapse or side-effect from a disease; to reappear (e.g. of a boil); to return (e.g. of an ulcer)
  5. ហក ( v ) [hɑɑk]   - detail »
    to do something impulsively / rashly / without thinking
  6. ហក់ ( v ) [hɑk]   - detail »
    to jump down / up, jump around, jump off, leap, dive; to lunge; to strike (of a snake)
  7. ហក់ ( v ) [hɑk]   - detail »
    to return, turn back, reverse, recede
    Eg. ទឹកទន្លេសាបហក់មកវិញ: The waters of the Tonle Sap are flowing out (into the Mekong River, instead of in)
  8. ហង ( pron ) [hɑɑŋ]   - detail »
    you / your (scornful term used by either men or women when addressing a younger woman, esp. a maid; also used by mothers to their daughters when they are angry, and among women who are close friends)
    See: អ្ងែង
  9. ហងសក្ស   - detail »
    See: អង្ស័ក
  10. ហង្ស ( n ) [hɑŋ]   - detail »
    Hamsa (Brahma's mount, kind of mythological bird), wild goose, swan

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar