Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហល់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហល “បៀតបៀន” < ហន, ន > ល; ន. “នង្គ័ល”) ទល់ខ្យល់ហេលហល : សេះហល់; ហល់ផ្ទៃ ។ ថ្នាំហល់ផ្ទៃ (ព. ប្រ.) គ្រឿងបរិភោគចម្អែតអាត្មា ។
-
ហវិស
( ន.នាមសព្ទ )
[ហៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហវិស៑; ហវិ) ទឹកដោះថ្លាសម្រាប់បូជាព្រះអគ្និឬបូជាទេវតា; ភោជនាហារដែលរៀបបួងសួងទេវតា, សង្វោយទេវតា; គ្រឿងបូជាយញ្ញ : រៀបហវិសបូជាទេវតា (តាមលទ្ធិព្រាហ្មណ៍) ។
-
ហស
( ឧ.ឧទានសព្ទ )
or ហសៗ
សូរដកដង្ហើមហត់ខ្លាំង : ហត់ហសៗ... ។ សូរសើចខ្លាំង : សើចហស ឬ សើចហសៗ... ។ ដែលហត់ខ្លាំង : រត់ហសចុះហសឡើង, រត់ហសៗមករក ។
-
ហសន--
[ហៈសៈន៉ៈ]
មើលក្នុងពាក្យ ហសនៈ ។
-
ហសនា--
[ហៈសៈន៉ា--]
មើលក្នុងពាក្យ ហសនៈ ។
-
ហសនីយ
( គុ.គុនសព្ទ )
[ហៈសៈន៉ី យ៉ៈ ឬ--ន៉ី ]
or ហាសនីយ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហាសនីយ) ដែលគួរឲ្យសើច; ដែលគួររីករាយ : ល្បែងហសនីយ ។
- ហសនីយកីឡា (--យ៉ៈ--) ល្បែងដែលគួរសើច, ដែលគួររីករាយ, ដែលគួរឲ្យចង់មើល ។
- សហនីយដ្ឋាន ទីហសនីយ ។ល។
-
ហសនីយ --
(ម. ក្នុង ព. ហសនីយ) ។
-
ហសនោ --
[ហៈសៈន៉ោ-- ]
ម. ក្នុង ព. ហសនៈ ។
-
ហសនៈ
( ន.នាមសព្ទ )
[ហៈសៈន៉ៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហសន) សំណើច; សេចក្ដីរីករាយ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា សហន អ. ថ. ហៈសៈន៉ៈ, ដូចជា
- ហសនភាព ភាវៈសើច, ការសើចសប្បាយ; ការរីករាយ ។
- ហសនវិទ ឬ--វិទូ អ្នកស្គាល់សូរសំណើច (អាចទាយបាន...) ។
- ហសនាការ (--ន៉ា--; សំ. បា. < ហសន + អាការ) អាការនៃហសនៈ ។
- ហសនោបាយ (--ន៉ោ--; សំ. បា. < ហសន + ឧបាយ) ឧបាយនៃហសនៈ; ការសើចជាឧបាយ, ជាកិច្ចកល ។ល។
-
ហសាភិប្រាយ
( ន.នាមសព្ទ )
[ហៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< ហស ឬ ហស៑ “សើច; រីករាយ” + អភិប្រាយ “បំណង; ចំណង់; សេចក្ដីប្រាថ្នា”; ហសាធិប្បាយ < ហស + អធិប្បាយ) ការនឹកចង់សើច; ការមានបំណងដើម្បីសើចលេងសប្បាយ; បំណងក្នុងការរីករាយសប្បាយ : បព្វជិតមិនគួរ បណ្តោយចិត្តឲ្យមានហសាភិ-ប្រាយក្នុងពេលណាមួយឡើយ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>