Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ម

Chuon Nath's Khmer-Khmer Dictionary
  1. ម
    ព្យញ្ជនៈ​ទី ៥ ក្នុង​វគ្គ​ទី​៥​ជា​ឱដ្ឋជៈ មាន​សំឡេង​កើត​ត្រង់​រឹម​បបូរ​មាត់ ឬ​ជា​សកដ្ឋាននាសិកជៈ មាន​សំឡេង​កើត​តាម​ឋាន​របស់​ខ្លួន (ត្រង់​រឹម​បបូរ​មាត់​និង​ច្រមុះ ហៅ​ថា ទ្វិដ្ឋានជៈ “មាន​សំឡេង​កើត​ក្នុង​ឋាន​ពីរ” ដូច្នេះ​វិញ​ក៏​បាន), ជា​ព្យញ្ជនៈ​គម្រប់​២៥​តាម​លំដាប់​នៃ​ព្យញ្ជនៈ​នវ​វគ្គ​ដែល​រាប់​តាំង​ពី ក, ខ... រៀង​មក ។ សំស្ក្រឹត​និង​បាលី​អាន​ថា មៈ, ខ្មែរ​ប្រើ​ជា​សំឡេង​ពីរ គឺ ម និង ម៉ តាម​គួរ​ដល់​សូរ​សម្ដី​របស់​ជាតិ; ម នេះ​ជា​ព្យញ្ជនៈ​អាច​តម្រួត​លើ​ព្យញ្ជនៈ​៤​តួ​ក្នុង​វគ្គ​ទី ៥ របស់​ខ្លួន​ផង លើ​តួ​ឯង​ផង​ដូច​ជា ចម្បាំង, សម្ផស្ស, កម្ពុជា, ជម្ពូ, សម្ភព, សម្ភាស, កម្មការ, ធម្មតា ជាដើម; អាច​តម្រួត​លើ​ព្យញ្ជនៈ​នវ​វគ្គ​ឯង​ទៀត​ក៏​បាន ដូច​ជា សម្កូវ, សម្ងាច, ម្ចាស់, អម្ចាស់, សម្ញាញ, សម្ញែង, សម្ដី, សម្ដេច, សម្ដោក, សម្ទាញ, សម្ទូង, សម្ទើញ ជាដើម; អាច​តម្រួត​លើ​ព្យញ្ជនៈ​ក្នុង​សេស​វគ្គ​ក៏​បាន​ទៀត​ផង ដូច​ជា ម្យ៉ាង, បម្រាម, ម្រាម​ដៃ, ម្រ៉ាង​ឡើយ, ម្លប់, ម្លូ, ម៉្លា, ម៉្លេះ, ម្សៅ, ម្ហូប, ម្ហេះ​ៗ ជាដើម, ជា​ព្យញ្ជនៈ​មាន​សិទ្ធិ​ទូលំទូលាយ ក្នុង​ការ​ប្រើ​សម្រាប់​ភាសា​ខ្មែរ ។
  2. មក ( កិ.កិរិយាសព្ទ )
    ឃ្លាត​ពី​ទី​ខាង​នាយ​អាយ, ឃ្លាត​ពី​ទី​នោះ ចូល​ដល់​ទី​នេះ, វិល​ត្រឡប់​វិញ : មក​ពី​ណា ?, មក​ពី​ផ្សារ, មក​នេះ ! ឬ មក​ណេះ ! ។ ព. ផ្ទ. ទៅ ។
  3. មករ ( ន.នាមសព្ទ ) [មៈក ] or ​
    (មករ ឬ មង្ករ) ឈ្មោះ​ត្រី​សមុទ្រ​មួយ​ប្រភេទ មាន​ខ្លួន​ធំ ក្បាល​ខ្លី​ក្រមុប ធ្មេញ​នឹង​ចង្កូម​ស្ញាញ​គួរ​ស្បើម (មាន​តំណាល​ក្នុង​រឿងរ៉ាវ​ពី​ព្រេង​នាយ); ខ្មែរ​ហៅ​សំដៅ ត្រី​ថ្ករ ក៏​មាន, ច្រើន​និយាយ​ថា ឆ្លាម​មករ ។
  4. មករន្ទ ( ន.នាមសព្ទ ) [មៈកៈរ៉ន់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    រស​នៃ​ផ្កា, ទឹក​ដម​ផ្កា; ទឹក​ឃ្មុំ (សម្រាប់​ប្រើ​ក្នុង​កាព្យ) : សម្ដី​ផ្អែម​ល្ហែម ដូច​មករន្ទ អ្នក​ស្ដាប់​ភាំងភ័ន្ត​ស្លន់​គំនិត ភ្លេច​ខ្លួន​ទៅ​ពួន​នៅ​ទី​ជិត ព្រោះ​គិត​ថា​នៅ​ឆ្ងាយ​ពុំ​កើត ។
  5. មករៈ ( ន.នាមសព្ទ ) [ម៉ៈកៈរ៉ៈ ] or មករា or មករ​រាសី   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (មករ --រាឝិ; --រាសិ) មករ​ឬ​រាសី​មករ គឺ​ឈ្មោះ​ខែ​ទី ១០ នៃ​សុរិយ​គតិ, មាន​ថ្ងៃ ៣១, ត្រូវ​គ្នា​នឹង​ខែ​យ៉ាំងវិយេរ (ខែ​ទី ១) បារាំង​សែស : ខែ​មករ ឬ មករ​រាសី ។ សព្វ​ថ្ងៃ​ប្រើ​ជា មករា (មៈកៈរ៉ា) ជា​ខែ​ទី ១ ដែរ ។
  6. មកា ( ន.នាមសព្ទ ) [មៈកា ]   ( ស.សៀម ( ភាសាសៀម ) )
    (មះកា អ. ថ. ម៉ៈកា) ឈ្មោះ​ឈើ​មួយ​ប្រភេទ​ស្លឹក​ស្រដៀង​នឹង​រាជ​ឆ្ពឹស​ឬ​រាជ​ព្រឹក្ស : ស្លឹក​មកា​សម្រាប់​ប្រើ​ជា​ថ្នាំ​បញ្ចុះ តាម​តម្រា​ឱសថ​របស់​គ្រូ​ខ្មែរ​សម័យ​បុរាណ ។
  7. មការន្ត ( ន.នាមសព្ទ ) [មៈការ៉ន់-តៈ ឬ--រ៉ន់ ]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​និគ្គហិត​ដែល​ពោល​ឮ​សូរ​សំឡេង​ជា​អក្សរ ម ប្រកប​ខាង​ចុង (អ័ម, អាម) ដូច​ជា កំ, តំ (ក័ម, ត័ម) : កាំ, ចាំ (ក័ម, ច័ម ឬ កាម, ចាម) ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និគ្គហិត និង សរណ​គមន៍ ផង) ។
  8. មកុដ ( ន.នាមសព្ទ ) [មៈកុត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មកុដ ឬ មង្កុដ; មកុដ ឬ មុកុដ) គ្រឿង​ប្រដាប់​ធ្វើ​ដោយ​មាស​សុទ្ធ មាន​រាង​ក្រឡូម មាន​កំពូល រំលេច​ដោយ​ក្បាច់​រចនា​ដ៏​វិចិត្រ​ ដាំ​ត្បូង សម្រាប់​ក្សត្រិយ៍​ទ្រង់​រាជ្យ​ទ្រង់​ពាក់​ព្រះ​សិរ, រាប់​បញ្ចូល​ក្នុង​រាជ​កកុធ​ភណ្ឌ : មកុដ​រាជ្យ, ស្ដេច​ទ្រង់​មកុដ ។ សូម្បី​ធ្វើ​ដោយ​ស្មាច់​ក្រដាស​ឬ​សំពត់​រចនា​វិចិត្រ​បិទ​មាស​ដាំ​កញ្ចក់​ក៏​ហៅ មកុដ ដែរ, សម្រាប់​ប្រើ​ជា​គ្រឿង​ល្ខោន ។
  9. មក្ខជន ( ន.នាមសព្ទ ) [មាក់-ខៈជន់ ]   ( បា.បាលី​ ( បាលីភាសា ) )
    (មក្ខ + ជន) ជន​អ្នក​លុប​គុណ​គេ, មនុស្ស​រមិល​គុណ : មក្ខ​ជន​ទោះ​ប្រុស​ក្ដី ស្រី​ក្ដី ច្រើន​តែ​មាន​គំនិត​ខ្លី​ៗ​កំបុត​កំបុញ ទោស​រមិល​គុណ ច្រើន​តែ​រុញ​ច្រាន​ទម្លាក់​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​វិនាស ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មក្ខ​ជន​ទោះ​នៅ​ក្នុង​ទី​ណា​ច្រើន​តែ​ទេព្តា​បរា​មុខ ឲ្យ​ជន​នោះ​បាន​សេចក្ដី​ទុក្ខ​ពុំ​សុខ​ព្រោះ​ខ្លួន​រមិល​គុណ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រមិល​គុណ ទៀត​ផង ។
  10. មក្លាំ ( ន.នាមសព្ទ ) [មៈ-- ]   ( ស.សៀម ( ភាសាសៀម ) )
    (មះក្លាំ អ. ថ. ម៉ៈក្លាំ “អង្ក្រេមអង្ក្រម”) ឈ្មោះ​សំពត់​អន្លូញ​សូត្រ​មួយ​ប្រភេទ ស្ត្រី​ខ្មែរ​ត្បាញ​ចាក់​ជា​ក្រឡា​ល្អិត​ៗ លាយ​ព័ណ៌​ក្រហម​និង​ខ្មៅ​ឆ្លាស់​គ្នា​ស្រដៀង​នឹង​សម្បុរ​គ្រាប់​អង្ក្រេមអង្ក្រម​ទុំ : អន្លូញ​មក្លាំ, សំពត់​មក្លាំ។ ខ្មែរ​ក្នុង​សម័យ​បុរាណ​ហៅ​សំពត់​នេះ​ថា អន្លូញ​អង្ក្រេមអង្ក្រម, ដោយ​សៀម​ស្រឡាញ់​រាប់អាន​ប្រើ​សំពត់​ប្រភេទ​នេះ​ណាស់, ហៅ​សំពត់​នេះ​ថា ម៉ៈក្លាំ “អង្ក្រេម​អង្ក្រម”, ខ្មែរ​សម័យ​នោះ ក៏​ហៅ​តាម​សៀម​ថា មក្លាំ ដែរ ជាប់​ជា​សម្ដី​ហៅ​ត​ៗ​រៀង​មក (ប៉ុន្តែ​ស្ត្រី​ខ្មែរ​ក្នុង​សម័យ​បច្ចុប្បន្ន​លែង​ត្បាញ​សំពត់​ប្រភេទ​នេះ​ហើយ) ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ម [mɔɔ]   - detail »
    25th letter of the Cambodian alphabet
  2. មក ( v ) [mɔɔk, mao]   - detail »
    to come (toward the speaker in space or time); to come to / towards (often used as a fp indicating that the action began at some point in the past and continued up to the present).
  3. មក ( adv ) [mɔɔk, mao]   - detail »
    (from then) on, (from that time) forth
    Eg. ខ្ញុំបានរៀបអាពាហ៍ពិពាហ៍អស់រយៈពេល ១០ ឆ្នាំមកហើយ: I've been married for ten years already.
  4. មក ( prenp ) [mɔɔk, mao]   - detail »
    to, toward
    Eg. សុំឲ្យសៀវភៅនោះមកខ្ញុំ: Please give me that book.
  5. មក ( fp ) [mɔɔk, mao]   - detail »
    marks a rather emphatic imperative
    Eg. ពូអាប់មក៍​!: Change (it) for us!
  6. មករ ( n ) [meaʔkɑɑ]   - detail »
    predatory marine animals such as sharks, killer whales, etc.
  7. មករ ( n ) [meaʔkɑɑ]   - detail »
    mythical marine monster
  8. មករន្ទ ( n ) [meaʔkaʔrɑn]   - detail »
    nectar, honey
  9. មករៈ ( n ) [meaʔkaʔraʔ]   - detail »
    January
  10. មកា ( n ) [meaʔkaa]   - detail »
    kind of tree with medicinal leaves

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar