Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វ

Chuon Nath's Khmer-Khmer Dictionary
  1. វ
    ព្យញ្ជនៈ​ទី ២៩ តាម​លំដាប់​ពួក​ព្យញ្ជនៈ​ទាំង ៣៣ តួ, ជា​ព្យញ្ជនៈ​ទី ៤ ក្នុង​សេស​វគ្គ​ឬ​អវគ្គ, ជា​ទន្តោដ្ឋជៈ មាន​សំឡេង​កើត​ត្រង់​ប្រទល់​ធ្មេញ​និង​រឹម​បបូរ​មាត់, ជា​ឃោសៈ​ខាង​អវគ្គ; មាន​បែប​វេយ្យាករណ៍​ឲ្យ​ផ្លាស់​ជា ព បាន​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា : ទសវិធ > ទសពិធ, បវិត្រ > បពិត្រ, វណ៌ > ពណ៌, អត្តភាវ > អត្តភាព ជាដើម ។ តួ វ នេះ​ខ្មែរ​ប្រើ​សំឡេង​ជា​ពីរ​គឺ វ និង វ៉ ទាំង​មាន​សំឡេង​ដោយ​អំណាច​ព្យញ្ជនៈ​អឃោសៈ​សង្កត់​ឲ្យ​ជា វ៉ ផង ដូច​ជា កង្វារ, តង្វាយ, សង្វាត ជាដើម ។ សំ. បា. អាន​ថា វៈ ឬ វ៉ៈ ។
  2. វ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (វ្ច អ. ថ. វ៉) យាន​មួយ​ប្រភេទ មាន​គ្រែ, ដង​ស្នែង, ដំបូល សម្រាប់​ឥស្សរ​ជន​ថ្នាក់​ខ្ពស់​ជិះ មាន​មនុស្ស​សែង : គង់​លើ-វ, ជិះ​វ (មាន​ប្រើ​ច្រើន​តែ​ក្នុង​សម័យ​ពី​ដើម); រ. ស. ព្រះ​វ វ ធម្មតា; (ព្រះ​សិវិកា ឬ ព្រះ​ទីន័ង​សិវិកា វ​មាន​ក្បាច់​រចនា​វិចិត្រ) ។
  3. វក ( ន.នាមសព្ទ )
    ឈ្មោះ​ឆ្នាំ​ទី ៩ (ស្វា) : ឆ្នាំ វក ជា​ឆ្នាំទី ៩ ក្នុង​ចំនួន​ឆ្នាំ​ទាំង ១២ មាន ឆ្នាំ ជូត ជា​ខាង​ដើម​បង្អស់​ឆ្នាំ កុរ ជា​ខាង​ចុង​បំផុត ។
  4. វក់ ( កិ.កិរិយាសព្ទ )
    ច្របល់​សព្វ​អន្លើ : វក់​ស្ករ​ត្នោត​ឲ្យ​រឹង (ច្រើន​ប្រើ វឹត ជាង) ។ វរ​ចិត្ត​ខ្លាំង; រឹត​ឆ្កួត : វក់​ចិត្ត; វក់​ឆ្កួត ។ ងប់​ចិត្ត​ប្រព្រឹត្ត​លង់​ក្នុង​អំពើ​ឥត​ប្រយោជន៍ : វក់​កញ្ឆា, វក់​ស្រា, វក់​ល្បែង, វក់​ដើរ​លេង​យប់ ។ ខំ​ប្រឹង​ហួស​កំណត់​ឥត​ឈប់​សម្រាក : វក់​ធ្វើ​ការ, វក់​រៀន ។
    - វក់​វី ឬ - វី​វក់ វិល​ចុះ​វិល​ឡើង​ដដែល​ៗ​ដូច​គេ​វី : ដើរ​វក់​វី​ច្រើន​សា​ច្រើន​ត្រឡប់ ។
    - ធ្វើ​ការ​វក់​វី ឬ - --វី​វក់ ធ្វើ​ការ​ច្របូក​ច្របល់ ច្រើន​មុខ នេះ​ផង​នោះ​ផង ។ ប្រើ​វក់​វី ច្រើន​ឲ្យ​ធ្វើ​ការ​ច្របូក​ច្របល់​ហួស​ប្រមាណ ។ល។
  5. វក្កំ ( ន.នាមសព្ទ ) [វ័ក-ក័ង ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< វក្ក; វ្ឬក្ក) តម្រង​បស្សាវៈ គឺ​អាការៈ​មួយ​ប្រភេទ ក្នុង​ខ្លួន​មនុស្ស​ មាន​សណ្ឋាន​ជា​សាច់​ពីរ​ដុំ ទ្រង់ទ្រាយ​ស្រដៀង​នឹង​ផ្លែ​ស្វាយ​សម្រាប់​ជ្រាប​ទឹក​ចូល​ទៅ ហើយ​ជ្រាប​ហូរ​ចុះ​មក ដក់​ក្នុង​ក្រពះ​បស្សាវៈ (សព្ទ​នេះ តាម​ទម្លាប់​រៀង​មក​តែង​ប្រែថា “ទាច”, ប៉ុន្តែ​បើ​តាម​ពិត ទាច ជា​ឈ្មោះ​រោគ​ធំ​ពោះ​មួយ​ប្រភេទ, មិន​មែន​ជា​ឈ្មោះ​របស់​អាការៈ​ទេ​ដឹង ?) សម្រាប់​ប្រើ​ជា រ. ស. ព្រះ​វក្កំ ។
  6. វគ្គ ( ន.នាមសព្ទ ) [វ័ក ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វគ៌) ពួក, បន; ក្រុម; ប្រជុំ; សង្កាត់; គ្នា : វគ្គ​អក្សរ, សេចក្ដី​ច្រើន​វគ្គ ។
    - វគ្គក្ខរៈ (វ័ក-គ័ក-ខៈរ៉ៈ; បា. វគ្គក្ខរ < វគ្គ + អក្ខរ) អក្សរ​ក្នុង​វគ្គ គឺ​ព្យញ្ជនៈ ២៥ តួ តាំង​ពី ក ដល់ ម ចែក​ជា​វគ្គ​មាន ៥ គឺ វគ្គ​ក, វគ្គ​ច, វគ្គ​ដ, វគ្គ​ត, វគ្គ​ប, តាំង​ពី យ រៀង​ទៅ​ហៅ​ថា អក្សរ​សេស​វគ្គ ឬ អក្សរ​អវគ្គ (ព. វ.) ។
    - វគ្គ​ព័ន្ធ (វ័ក-គៈព័ន; បា. --ពន្ធ) ការ​ចង​បាច់​គ្នា​ឬ​រួម​គ្នា​ជា​ពួក : ធ្វើ​វគ្គ​ព័ន្ធ ។
    - វគ្គ​ភេទ (វ័ក-គៈភេត) ការ​បែក​ពួក; ដំណើរ​ផ្សេង​ពួក​គ្នា ។
    - វគ្គ​វោត ឬ - វោត​វគ្គ (វ័ក--) វគ្គ​និង​វោត​ឬ​វោត​និង​វគ្គ : និយាយ​មាន​វោត​វគ្គ និយាយ​តាម​ដំណើរ​សេចក្ដី​មាន​សង្កាត់​ច្បាស់​លាស់​ងាយ​ស្តាប់​ងាយ​យល់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វោត ផង) ។
    - វគ្គ​សន្និបាត ឬ - វគ្គ​សមោសរ (វ័ក-គៈ សន់-និបាត ឬ--សៈម៉ោ-ស) ដំណើរ​ភ្ជុំ​ពួក; ការ​ប្រជុំ​គ្នា ។
    - វគ្គ​ស្នើរ (វ័ក--) សង្កាត់​ដោយ​ឡែក​ៗ : និយាយ​មា​ន​វគ្គ​ស្នើរ, សេចក្ដី​មាន​វគ្គ​ស្នើរ ។ល។
  7. វគ្គន្តៈ ( ន.នាមសព្ទ ) [វ័ក-គ័ន-តៈ ]   ( បា.បាលី​ ( បាលីភាសា ) )
    (< វគ្គ + អន្ត “ទី​បំផុត, ចុង”) ទី​បំផុត​វគ្គ, ចុង​វគ្គ; អក្សរ​ចុង​វគ្គ គឺ​ព្យញ្ជនៈ ៥ តួ : ង, ញ, ណ, ន, ម;  ហៅ វគ្គន្តក្ខរៈ  ក៏​បាន (បា. < វគ្គ​ + អន្ត + អក្ខរ ; ព. វ.) ។ល។
  8. វគ្គុ ( គុ.គុនសព្ទ ) [វ័ក-គុ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វល្គុ) ពីរោះ, ស្រួល​ស្តាប់; គួរ​ឲ្យ​ស្រណោះ; គួរ​ឲ្យ​ចាប់​ចិត្ត; ល្អ ។
    - វគ្គុកថា ឬ - --វាចា សម្តី​ពីរោះ ។
    - វគ្គុវាទ ឬ
    - --វាទី អ្នក​ដែល​មាន​សម្តី​ពី​រោះ (បើ​ស្រ្តី​ជា វគ្គុវាទិកា ឬ--វាទិនី) ។
  9. វង ( គុ.គុនសព្ទ, ន.នាមសព្ទ )
    ថ្លៃ, មាស​ថ្លៃ; អ្នក​ថ្លៃ; អ្នក​ថ្លៃ, ស្រី​ថ្លៃ; ពាក្យ​ស្និទ្ធស្នាល​សម្រាប់​និយាយ​សសោះ​អន្ទង​ទៅ​រក​មនុស្ស​ជា​ទី​ស្រឡាញ់ (ច្រើន​ប្រើ​ចំពោះ​ស្រ្តី​ជាង​បុរស) : ស្រី​វង, កែវ​វង ស្រី​ថ្លៃ, កែវ​ថ្លៃ ។ ប្រើ​ហៅ សារិកា​កែវ​ក៏​បាន : អា​វង​អើយ ! (--អ្ហើយ ឬ --ង៉ើយ) ។
  10. វង់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ជា​រង្វង់, ធ្វើ​ឲ្យ​មាន​មណ្ឌល​មូល, គួស​វាស​ឲ្យ​មូល :
    - វង់​ភ្នែក​ក្ងោក  វង់​ឲ្យ​មាន​សណ្ឋាន​មូល​ប៉ុន​ភ្នែក​ក្ងោក ។
    - វង់​វៀន វង់​បង្វៀន, វង់​ឲ្យ​មាន​សណ្ឋាន​ក្រវៀន, វង់​ឲ្យ​មាន​ហៀន ។
    - ឈរ​វង់ ឈរ​ព័ទ្ធ ជា​មណ្ឌល​មូល, ឈរ​ដំកង់ ។ល។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. វ [vɔɔ]   - detail »
    29th letter of the Cambodian alphabet
  2. វ ( n ) [vɔɔ]   - detail »
    palanquin
  3. វក ( n ) [vɔɔk]   - detail »
    the year of the monkey, the 9th year of the 12-year cycle

    Reference: ឆ្នាំវក
  4. វក់ ( v ) [vʊək]   - detail »
    to stir, mix
  5. វក់ ( adj ) [vʊək]   - detail »
    to be crazy; confused; frantic.
  6. វក់ ( v ) [vʊək]   - detail »
    to rage, storm, rave; to have a fit
  7. វក់ ( v ) [vʊək]   - detail »
    to exert every effort (to do / get something)
  8. វក់ ( v ) [vʊək]   - detail »
    to give oneself up to something useless without thinking.
  9. វក់ ( adj ) [vʊək]   - detail »
    to be addicted to something, crazy about something (វក់​ is not as intense as ឆ្កួត )
  10. វក្កំ ( n ) [veakkaŋ]   - detail »
    kidney

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar