Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គគ្រាត
( គុ.គុនសព្ទ )
ដែលមិនរលីង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រីតគ្រាត ផង) ។
-
គគ្រាំ
( ឧ.ឧទានសព្ទ )
ដែលឮសូរគ្រាំៗ ច្រើនដង : រលកគគ្រាំ, វាយទឹកគគ្រាំ គឺឮសូរគ្រាំៗ រឿយៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាំៗ ផង) ។
-
គគ្រាំង
( គុ.គុនសព្ទ )
ដែលមិនស្អាត មិនរលីង, ដែលរឹងគម្រាំង, ដែលមានសភាវៈអ្វីប៉ះប្រឡាក់ហើយខះក្ដាំង : ស្បែកគគ្រាំង, រឹងគគ្រាំង ។
-
គគ្រាំង
( ឧ.ឧទានសព្ទ )
សូរឮគ្រាំងៗច្រើនដង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាំងៗ) ។
-
គគ្រិងគគ្រាំង
( គុ.គុនសព្ទ )
គម្រិងគម្រាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គគ្រាំង ផង) ។
-
គគ្រិច
( គុ.គុនសព្ទ )
ដែលមានអាការគគ្រិចៗ ដោយដង្កូវចុះ : ដង្កូវចុះគគ្រិច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រិចៗ ផង) ។
-
គគ្រិះ
( គុ.គុនសព្ទ )
ដែលមានញើសក្អែលរីកជាំ, ខ្មៅត្រង់មុខ ឬ ត្រង់សព៌ាង្គកាយ : មុខគគ្រិះ, ខ្លួនគគ្រិះ, ក្អែលគគ្រិះ ។
-
គគ្រីតគគ្រាត
( គុ.គុនសព្ទ )
ដែលគគ្រាតគគ្រើមមិនរាបស្មើ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គគ្រាត, គ្រីតគ្រាត, គគ្រើម ផង) ។
-
គគ្រីវ
( ន.នាមសព្ទ )
ឈ្មោះរោគញាក់សរសៃកើតនៅជើង; ខ្លះហៅ ប្រគ្រីវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
គគ្រីសគគ្រូស
( គុ.គុនសព្ទ )
រឹងរូស, ដែលលាន់មាត់ងងិះងងុះមិនចង់ធ្វើតាមបង្គាប់ : មនុស្សគគ្រីសគគ្រូស ។
<< Prev 1 2 3 4 5 6 ... 20 Next >>