Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លក្ខណា
( ន.នាមសព្ទ )
[ល័ក-ខៈ-- ]
លក្ខណៈ; (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ): រីនាងកញ្ញា កបដោយលក្ខណា ឥតមានទាស់ឆ្គង គួរឲ្យមាតា បិតាគ្រប់គ្រង តាមដោយគន្លង ចាស់ព្រឹទ្ធព្រេងនាយ ។
-
លក្ខណ៍
( ន.នាមសព្ទ )
[ល័ក ]
or លក្សណ៍
លក្ខណៈ ។
- មនុស្សខាតលក្ខណ៍ មនុស្សមានលក្ខណៈអភ័ព្វឬមានឫកពាថោក ។
- ស្ត្រីគ្រប់លក្ខណ៍ ស្ត្រីដែលបរិបូណ៌ដោយលក្ខណៈល្អ ។ល។ (សរសេរជា ល័ក្ខណ៍ ឬ ល័ក្សណ៍ ក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ស្មណៈ ឬ លក្ស្មណ៍ ផង) ។
-
លក្ខន្តិក
( ន.នាមសព្ទ )
[ល័ក-ខ័ន-តិកៈ ]
or #NAME?
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លក្ខ “សេចក្ដីកំណត់” + អន្តិក“ ដែលមានក្នុងទីបំផុត, ដែលដាច់ស្រេច”) កំណត់ដែលដាច់ស្រេច; ខ្មែរប្រើពាក្យនេះដោយសន្មតិជាឈ្មោះលក្ខខ័ណ្ឌច្បាប់ សម្រាប់ក្រសួងរាជការឬសម្រាប់សមាគមនីមួយៗ មានការចូលហ៊ុនគ្នាធ្វើជំនួញជាដើម (បារ. ស្តាទុយ Statut) : លក្ខន្តិកៈនៃអ្នករាជការក្នុងព្រះរាជអាណាចក្រ; លក្ខន្តិកៈនៃពុទ្ធិកសមាគម ។
- លក្ខន្តិកប្បញ្ញត្តិ (--ប័ញ-ញ៉ាត់) បញ្ញត្តិរបស់ច្បាប់លក្ខន្តិកៈ ឬបញ្ញត្តិក្នុងច្បាប់លក្ខន្តិកៈ ។
- លក្ខន្តិកសញ្ញា (--ស័ញ-ញ៉ា) សញ្ញាតាមរបៀបច្បាប់លក្ខន្តិកៈ ឬសញ្ញារបស់ច្បាប់លក្ខន្តិកៈ ។ល។
-
លក្សណ៍
or ល័ក្សណ៍
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ៍ ឬ លក្សណ៍) ។
-
លក្ស្មណៈ
( ន.នាមសព្ទ )
[ល័ក-ស្មៈ ណៈ]
or លក្ស្មណ៍
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លក្ស្មណ) នាមព្រះអនុជរបស់ព្រះរាមជាព្រះរាជបុត្រនៃព្រះបាទទសរថនិងនាងសុមិត្រាទេវី : ព្រះរាមនិងព្រះលក្ស្មណ៍ (សរសេរជា លក្ខណ៍ ឬ លក្សណ៍ ក៏មាន) ។
-
លក្ស្មី
( ន.នាមសព្ទ )
[ល័ក-ស្មី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(លក្ខី) សិរី, ស្រីសួស្ដី; លំអ; លាភ; សេចក្ដីសុខ; សេចក្ដីចម្រើន; ទ្រព្យ, សម្បត្តិ; បុណ្យ, បុណ្យភ័ព្វ; លក្ខណៈល្អ ។ នាមទេវធីតាអ្នកបង្កើតលាភនិងស្រីសួស្ដី (តាមលទ្ធិព្រាហ្មណ៍) ។ នាមរបស់ជាយានៃវិស្ណុ ។ល។
- លក្ស្មីបតី (--ប៉ៈដី) ប្តីនៃនាងលក្ស្មី (វិស្ណុ) ។ល។ ម្ចាស់នៃសម្បត្តិ (ក្សត្រទ្រង់រាជ្យ) ។
- លក្ស្មីបុស្ប (--បុស) ផ្ការបស់លក្ស្មី (ត្បូងទទឹម) ។
- លក្ស្មីវ័ត គុ. ឬ ន. (សំ. --វត៑) ដែលមានស្រីសួស្ដី; អ្នកមានបុណ្យ, មានសម្បត្តិ ។ល។
-
លគុឌ
( ន.នាមសព្ទ )
[លៈគុត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(លគុឡ) ដំបង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួកពលករកាន់លគុឌ ស្ទុះចូលតយុទ្ធប្រឡូកយកជ័យរាល់ប្រាណ ។
-
លឃុ
( គុ.គុនសព្ទ )
[លៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(លហុ) រហ័ស, ឆាប់, រួសរាន់; ស្រាល ។
- លឃុក្រម ឬ
- --វិក្រម (--ក្រំ) ជំហានរហ័ស; ដែលឈានជើងញាប់, ដែលមានដំណើរលឿន ។
- លឃុចិត្ត ឬ - លហុ-- ចិត្តរហ័ស; ដែលមានចិត្តរហ័សឬស្រាល ។
- លឃុចិន្តា ឬ - លហុ-- គំនិតរហ័ស, គំនិតវៃ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លហុ ផង) ។
-
លង
( កិ.កិរិយាសព្ទ )
ល្បង : លងឲ្យដឹងដៃ, លងមើល ។ សម្តែងអាការបន្លាចល្បងមើល : ខ្មោចលង (បិសាចលង ) ។
-
លង
( ន.នាមសព្ទ )
ដង្កូវល្អិតមួយប្រភេទ កើតក្នុងសាច់ឈើបាក់គាំឬពុកបន្តិចៗ ស៊ីសាច់ឈើនោះជាអាហារ : ឈើលងស៊ី (ហៅ កូនលង ក៏បាន ) ។
<< Prev 1 2 3 4 5 6 ... 20 Next >>