Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លជ្ជាភាព
( ន.នាមសព្ទ )
[ល័ច-ជា-ភាប ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(លជ្ជា + ភាវ) ភាវៈនៃសេចក្ដីខ្មាស, ដំណើរអៀនខ្មាស : ចូលទៅរកគេដោយលជ្ជាភាព ។
-
លជ្ជិនី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លជ្ជី) ។
-
លជ្ជី
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ល័ច-ជី ]
( បា.បាលី ( បាលីភាសា ) )
ដែលមានសេចក្ដីខ្មាស; អ្នកមានខ្មាស : មនុស្សលជ្ជី ។ បើស្ត្រីជា លជ្ជិនី (ព. ផ្ទ. អលជ្ជី; អលជ្ជិនី) ។
- លជ្ជីភាព (បា. លជ្ជិ-ភាវ) ភាព, ដំណើរ របស់អ្នកមានសេចក្ដីខ្មាស (ព. ផ្ទ. អលជ្ជីភាព) ។ល។
-
លញ់
( កិ.កិរិយាសព្ទ )
ធ្វើវត្ថុទន់ជ្រាយឲ្យមូលដោយយកបាតដៃប្រមៀលទៅប្រមៀលមករឿយៗ : លញ់ទៀន, លញ់ដី ។ ពពៀចដីជ្រាយវីវាចរឿយៗឲ្យស្មើឲ្យស្អាត : លញ់លាន ។ អង្អែលឈ្លីរឿយៗ : លញ់កំភួនជើង, លញ់សរសៃ ។ ឈូសឈើឲ្យមូលឲ្យស្អាត : លញ់សសរ ។
- សសរលញ់ សសរមូលដែលឈូសសម្អាតរួចហើយ ។ ព. ប្រ. ធ្វើការស្ទើរៗមិនពេញដៃមិនពេញកម្លាំង : ធ្វើការលញ់ៗ ។
-
លញ្ច
( ន.នាមសព្ទ )
[លុ័ញ-ចៈ ]
( បា.បាលី ( បាលីភាសា ) )
សំណូក ។ សម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃជា :
- លញ្ចទាន ការឲ្យសំណូក (ការសូក) ។
- លញ្ចទាយក (--យក់) អ្នកឲ្យសំណូក (អ្នកសូក); បើស្ត្រីជា លញ្ចទាយិកា ។
- លញ្ចប្បដិគ្គាហក (លុ័ញ-ច័ប-ប៉ៈ-ដិក-គាហៈកៈ ឬ --ហក់) អ្នកទទួលសំណូក (អ្នកស៊ីសំណូក); បើស្ត្រីជា
- លញ្ចប្បដិគ្គាហិកា ។
- លញ្ចលាភ ការបានសំណូក ។ល។
-
លញ្ឆករ
( ន.នាមសព្ទ )
[លុ័ញ-ឆៈក ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លញ្ឆ + ករ; លាញ្ឆ + ករ) ត្រា (សម្រាប់បោះ); ប្រើជា រ. ស. ព្រះលញ្ឆករ (ព្រះរាជមុទ្រា) ។
-
លញ្ឆការ
( ន.នាមសព្ទ )
[លុ័ញ-ឆៈកា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លាញ្ឆ + ការ) ជាងធ្លាក់ត្រា ។
-
លញ្ជិកា
( ន.នាមសព្ទ )
[លុ័ញ-ជិកា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ស្រីពេស្យា ។
-
លត
( ន.នាមសព្ទ )
ឈ្មោះនំស្រស់មួយប្រភេទ ធ្វើដោយរំងាស់ម្សៅឲ្យឆ្អិនឲ្យខាប់ ហើយដួសដាក់លើប្រទាសវាចសង្កត់ឲ្យចេញជាដុំតូចៗធ្លាក់មកក្នុងទឹកត្រជាក់ដែលដាក់ក្នុងចានធំឬជើង, ប្រើបរិភោគជាមួយនឹងទឹកខ្ទិះលាយស្ករ : លតម្សៅដំណើប, លតម្សៅជ្រែ ។
-
លតា
( ន.នាមសព្ទ )
[លៈដា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
វល្លិ ។
- លតាជាតិ (លៈដាជាត) ជាតិវល្លិ, វល្លិគ្រប់ប្រភេទ; ជាតិដំណាំឡើងទ្រើងឬដំណាំផ្សេងៗដែលបោះទងវារគ្រប់ប្រភេទ ។
- លតាមណី (លៈដាមៈនី) កែវប្រពាល ។
- លតាម្រឹគ ទោច; ស្វា ។ល។
<< Prev 1 2 3 4 5 6 ... 20 Next >>