Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជនីនាថ
( ន.នាមសព្ទ )
or ជនីនាថា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជននីនាថ ឬ ជននីនាថា) ។
-
ជនុបត្ថម្ភ
( ន.នាមសព្ទ )
[ជៈ ប៉ាត់ថ័ម]
or ជនូបត្ថម្ភ ឬ ជនោបត្ថម្ភ
( បា.បាលី ( បាលីភាសា ) )
(ជន + ឧបត្ថម្ភ) សេចក្ដីទំនុកបម្រុង, ការជួយជ្រោមជ្រែងរបស់ពួកជន គឺការដែលប្រជាជនព្រមចិត្តគំនិតគ្នាជួយទំនុកបម្រុង ជួយជ្រោមជ្រែងឲ្យកើត ឲ្យសម្រេចដោយចំណាយទ្រព្យរាល់គ្នា ឬក៏ដោយកម្លាំងកាយរាល់គ្នា : សាលារៀននេះ កើតឡើងដោយជនុបត្ថម្ភ ។
-
ជនូបត្ថម្ភកៈ
( ន.នាមសព្ទ )
[ជៈ នូប៉ាត់ថ័មៈភៈកៈ]
or ជនូបត្ថម្ភក
( បា.បាលី ( បាលីភាសា ) )
(ជន + ឧបត្ថម្ភក) អ្នកទំនុកបម្រុងដល់ប្រជាជន តាមទំនងដ៏សមគួរ ដោយមិនរើសមុខ មិនលម្អៀង (ប្រើជា ជនុបត្ថម្ភ, ជនោបត្ថម្ភក ក៏បាន) ។
-
ជនេត្តី
( ន.នាមសព្ទ )
[ជៈ នេត-តី]
or ជនេត្តិកា
( បា.បាលី ( បាលីភាសា ) )
ម្ដាយ ។
-
ជនេន្រ្ទ
( ន.នាមសព្ទ )
[ជៈនេន-ទ្រៈ ឬ ជៈនេន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ជន + ឥន្ទ្រ > ជនេន្រ្ទ) ដូចគ្នានឹង ជនិន្ទ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
ជនោត្តម
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ជៈ នោត-ដំ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ជន + ឧត្តម) ដែលឧត្តម, ខ្ពង់ខ្ពស់ជាងជន; ព្រះបរមក្សត្រិយ៍ : រីព្រះជនោត្តម ទ្រង់ខិតខំបំពេញកិច្ច ការរដ្ឋពុំមានភ្លេច ដោយកលល្បិចពិសោធន៍សព្វ ។
-
ជន់
( កិ.កិរិយាសព្ទ )
ឡើងសាយភាយ, ទឹកជន់ ។ ព. ប្រ. បរិបូរ, ពោរពាស; ច្រើននិយាយតែអំពីភោជនាហារឬលាភសក្ការៈ ដែលមានបរិបូរណាស់ បរិភោគឬចែករលែកមិនខ្ចាត់ មិនចេះរលស់ ។
-
ជន្ម
( ន.នាមសព្ទ )
[ជន្មៈ ឬ ជន់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ជន្ម ឬ ជន្មន៑ “កំណើត”, ជន្មិន៑ “ជីវិត, ប្រាណ; ដែលមានជីវិត”) ជីវិត : ព្រះជន្ម, ទ្រង់គង់ព្រះជន្មនៅឡើយ, ជីពជន្ម ។
-
ជន្មា
( ន.នាមសព្ទ )
[ជន់នៈមា ]
or ជន្មាយុ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជន្ម, ជន្មវស្សា) ។
-
ជន្មវស្សា
( ន.នាមសព្ទ )
[ជន្មៈវ័ស-សា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជន្ម + វស្ស “ឆ្នាំ”) អាយុ (រ. ស. ព្រះជន្មវស្សា : ចម្រើនព្រះជន្មវស្សា ថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូង) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>