Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជម្ពូទ្វីប
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជម្ពុទីប ឬ ជម្ពូទីប “ប្រទេសដែលរុងរឿង, ត្រដែតត្រដឹមដោយដើមព្រីង; កោះព្រីង”) ឈ្មោះទ្វីបធំមួយ ដែលលោកកំណត់ហៅដោយមានដើមព្រីងធំសម្បើម ដុះនៅនាភ្នំសុមេរុជាគោលចារឹក ហៅថា ព្រីងប្រចាំទ្វីប, មានផ្លែធំៗ, កាលបើទុំជ្រុះចុះមក, លុះដល់រលួយទៅជាទឹកហូរច្រោះកើតជាស្ទឹងមួយហៅ ស្ទឹងជម្ពូ, កករដីក្បែរខាងទាំងពីរជ្រាបទឹកផ្លែព្រីងនោះ លុះត្រូវខ្យល់បក់យូរៗ ទៅក៏ខះស្ងួតក្លាយជាមាសវិសេសមួយយ៉ាងហៅថា មាសជម្ពូនទ (មាសជម្ពូនុទ) ។ កាលពីក្នុងសម័យបុរាណលោកសំដៅចំពោះត្រង់មធ្យមប្រទេស (ឥណ្ឌា) ទាំងមូលហៅថា ជម្ពូទ្វីប . . . . . . (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្វីប, មហាទ្វីបផង) ។
-
ជម្ពូនទៈ
( ន.នាមសព្ទ )
[--នៈទៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជម្ពុទន, ជម្ពូនទ ឬ ជម្ពោនទ) ឈ្មោះមាសវិសេសមួយប្រភេទ កើតអំពីកករដីដែលជ្រាបជោកដោយទឹកផ្លែព្រីងប្រចាំទ្វីប, ជាមាសបរិសុទ្ធឥតមានមន្ទិល មានសាច់ល្អបំផុតជាងមាសទាំងពួង, មាសនេះ សូម្បីព្រះសម្មាសម្ពុទ្ធ ក៏ទ្រង់ត្រាស់សរសើរដែរ; ខ្មែរយើងហៅក្លាយមកជា មាសជម្ពូនុទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជម្ពូទ្វីប) ។
-
ជម្ពូនុទ
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជម្ពូនទៈ) ។
-
ជម្ពូផល
( ន.នាមសព្ទ )
[--ផល់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជម្ពុផល, ជម្ពូផល) ផ្លែព្រីង; ផ្លែជម្ពូ ។
-
ជម្ពូពាន
( ន.នាមសព្ទ )
ឈ្មោះស្ដេចស្វាមួយ ក្នុងរឿងរាមកេរ្តិ៍ ថាកើតពីក្អែលព្រះឥសូរ; ក្នុងរាមាយណៈហៅ ជាម្ពវាន ឬ ឫក្សរាជ ថាកើតអំពីទឹកព្រះនេត្រនៃមហាព្រហ្ម ដែលទ្រង់ជូត ហើយរលាស់ចោលលើផែនដី ... ។
-
ជម្ពូព្រឹក្ស
( ន.នាមសព្ទ )
[--ព្រឹក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជម្ពុវ្ឫក្ស, ជម្ពូវ្ឫក្ស; ជម្ពុរុក្ខ, ជម្ពូរុក្ខ) ដើមព្រីង; ដើមជម្ពូ ។
-
ជម្ម
( ន.នាមសព្ទ )
[ជាំ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ជាល្ម) មនុស្សស្លាប់គំនិត គឺមនុស្សដែលឥតបានគិតពីខុសពីត្រូវ ចង់ធ្វើអ្វីក៏ចេះតែធ្វើៗ ទៅតាមទំនើងចិត្តខ្លួន; មនុស្សគម្រក់ចោលម្សៀត (គេច្រើនប្រើសំដីនេះដោយកំហឹងខ្លាំង, ដោយមើលងាយឥតក្រែង) : អាជម្មហ្នឹង វាឥតដឹងអីទេ, កុំជឿវា ។ ជួនកាលគេជេរដាក់មុខថាៈ នែអាជម្ម, អាអ្ហែងនេះព្រើលណាស់, អាអ្ហែងចេញឲ្យឆាប់ទៅ ! (ជួនកាលគេប្រើសម្ដីថា ក្រជាំ ក៏មាន) ។
-
ជម្រក
( កិ.កិរិយាសព្ទ )
[ជំ-រក ]
បញ្ចូលឲ្យជ្រក, បញ្រ្ជក ។
-
ជម្រក
( ន.នាមសព្ទ )
ទីកន្លែងសម្រាប់ជ្រក, ទីជ្រក : ធ្វើជម្រកសម្រាប់កម្មករ ។
-
ជម្រាប
( កិ.កិរិយាសព្ទ )
[ជំ-រាប ]
ប្រាប់, ឲ្យដំណឹងឲ្យជ្រាប (ព. គ.) : សូមជម្រាបអស់លោក-អ្នក ... ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>