Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជន្ល
( កិ.កិរិយាសព្ទ )
[ជន់-ល ]
លើកលមិនឲ្យដល់ : លើកដៃជន្ល, លើកកាំបិតជន្ល, ជន្លលេង ។
-
ជន្លង់
( ន.នាមសព្ទ )
[ជន់-លង់ ]
ឈើឬឫស្សី ដែលគេជីកដាំបញ្ឈរដូចជាសសរសម្រាប់ឲ្យម្លូឬម្រេចវារតោងឡើង : ជន្លង់ម្លូ, ជន្លង់ម្រេច ។ ឈ្មោះវល្លិឡើងទ្រើងមួយពួក, ច្រើនដាំជាប្រយោជន៍ប្រើធ្វើថ្នាំត្រជាក់, ធ្វើជាបន្លែឬស្រុសធ្វើជាអន្លក់ក៏បានខ្លះ : វល្លិជន្លង់, ស្លឹកជន្លង់ ។
-
ជន្លជន្លេញ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[--ជន់លេញ ]
ជន្លញយៗដោយប្រឡែងលេង, លូកល, លូកលាន់ នាយអាយ ដោយអាការប្រឡែងលេង; និយាយលូកលនាយអាយដោយពាក្យចំអែចំអន់និយាយលេញលេង ។
-
ជន្លាត់ដៃ
( ន.នាមសព្ទ )
[ជន់-លាត់-- ]
ឈ្មោះប្រទាលមួយប្រភេទ មានបន្លាជ័រសដូចទឹកដោះស្រស់, ច្រើនដាំធ្វើរបងភូមិ, របងវត្ត (ស្រុកក្រៅ) : របងជន្លាត់ដៃ ។
-
ជន្លាស
( ន.នាមសព្ទ )
[ជន់-លាស ]
ត្រណោត, ខ្សែសម្រាប់ដោតត្រីឬដោតអ្វីៗ : ត្រីមួយជន្លាស ។
-
ជន្លូស
( ន.នាមសព្ទ )
[ជន់-លូស ]
ឈ្មោះឈើមួយប្រភេទ ផ្លែប្រើជាអាហារបាន ។
-
ជន្លួញ
( ន.នាមសព្ទ )
[ជន់-លួញ ]
ដែកស្រួចមានដងសម្រាប់ចាក់គោ : ជន្លួញសម្រាប់ប្រើចាក់គូទគោ ។
-
ជន្លួញបរ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ។
-
ជន្លួញមាន់
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ ។
-
ជន្លេញ
( ប.បរិវារសព្ទ )
[ជន់-លេញ]
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ : ជន្លជន្លេញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>