Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នាគា
( ន.នាមសព្ទ )
ចម្រៀកឈើទាមដែលគេបោះដែកគោលភ្ជាប់នឹងក្ដារច្រើនបន្ទះឲ្យជាប់គ្នា : បោះនាគាក្ដារមឈូស ។ នាគា នេះ បា. មានអត្ថន័យថា “នាគទាំងឡាយ”, ដោយស្មានទៅ, ប្រហែលជាចាស់ទុំក្នុងសម័យបុរាណព្រេងនាយប្រៀបចម្រៀកឈើវែងៗ នេះថាដូចជាពស់សន្ធឹងខ្លួនស្ដូកៗនោះទេដឹង ? ដ្បិតមានពាក្យដែលប្រៀបប្រដូចទៅនឹងនាគឬពស់នោះក៏ក្រែលដែរ ដូចជា ផ្សិតពពារនាគរាជ, ដើមឆ្អឹងពស់ ជាដើម ។
-
នាគាធិបតី
( ន.នាមសព្ទ )
[--ប៉ៈដី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--បតិ) ព្រះនាមលោកបាលមហារាជមួយអង្គ គឺព្រះបាទវិរូបក្ខ ជាអ្នកត្រួតត្រាខាងទិសបស្ចិម ជាអធិបតីលើអស់ពួកនាគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហារាជ និង លោកបាល ទៀតផង) ។
-
នាគទណ្ឌ (ទន្ត)
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ប្រដាប់សម្រាប់ពាក់ ឬព្យួរ អីវ៉ាន់មានសម្ពៀត តែគួរសរសេរនាគទន្ត ប្រែថា ភ្លុកដំរី ឬដៃកែវ សម្រាប់ដាក់ព្យួរ ខោ អាវ ឬសម្ពៀត ។
-
នាគទន្ត
( ន.នាមសព្ទ )
[នាគៈទ័ន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ភ្លុកដំរី ។ ដៃកែវ (សម្រាប់ពាក់, ព្យួរអ្វីៗ) : ព្យួរអាវនឹងនាគទន្ត ។
-
នាគបាស
( ន.នាមសព្ទ )
[នាគៈបាស]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នាគបាឝ) អន្ទាក់ជានាគ ឬនាគដែលជាអន្ទាក់, ជាចំណង (នាគដែលកើតដោយអំណាចឫទ្ធិផ្លែងសររបស់ឥន្ទ្រជិត; មាននិយាយក្នុងរឿងចម្បាំងរាមកេរ្តិ៍); ចំណងដែលគេចងទាក់ឆ្វាក់បែបដូចជាពស់ថ្លាន់រួតរួបព័ទ្ធរឹត ក៏អាចហៅថា នាគបាស បានដែរ (ដោយប្រៀបធៀប) ។
-
នាគប្រក់
( ន.នាមសព្ទ )
[នាក--]
ព្រះពុទ្ធរូបមួយបែប មានរូបនាគរាជមួយពេនព័ទ្ធបើកពពារគ្របប្រក់ពីលើព្រះអង្គ; ធ្វើតាមរឿងតំណាលកាលដែលនាគរាជឈ្មោះមុចលិន្ទ មកសម្ដែងអាការគោរពព្រះអង្គពេញ ៧ថ្ងៃ ក្នុងខាងក្រោយបន្ទាប់ពេលដែលទ្រង់បានត្រាស់អស់ ៣៥ថ្ងៃរួចមកហើយ ។
-
នាគព័ន្ធ
( ន.នាមសព្ទ )
[នាកព័ន ]
( បា.បាលី ( បាលីភាសា ) )
(នាគ + ពន្ធ) ឈ្មោះសិលាប្រាសាទបុរាណមួយ ក្នុងពួកប្រាសាទថ្ម នៅមហានគរ (នគរធំ = អង្គរធំ) ក្នុងខែត្រសៀមរាប មានលទ្ធិពុទ្ធសាសនិកអាចរិយវាទ (លទ្ធិមហាយាន) ជាព័ស្ដុតាង ដោយមានរូប អវលោកិតេស្វរៈ និម្មិតខ្លួនជាសេះវលាហក ស្រង់មនុស្សដែលលង់ទឹកក្នុងមហាសាគរ (ភពវដ្តសំសារ) ឲ្យរួចរស់មានជីវិត : ប្រាសាទនាគព័ន្ធ ។ ឈ្មោះបទភ្លេងបុរាណរបស់ខ្មែរមួយមេ : ភ្លេងនាគព័ន្ធ ។
-
នាគមាណវី
( ន.នាមសព្ទ )
[នាគៈមាណៈវី]
or នាគមាណវិកា (--ណៈវិកា)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
នាងនាគដែលនិម្មិតខ្លួនជាស្រីក្រមុំមនុស្ស (មាននិយាយតែក្នុងរឿងរ៉ាវបុរាណនិងរឿងក្នុងពុទ្ធកាល) ។
-
នាគរាជ
( ន.នាមសព្ទ )
[--គៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ស្ដេចនាគ ។
-
នាគរិក
( គុ.គុនសព្ទ, ន.នាមសព្ទ )
[--គៈរិក ឬ--រិកៈ]
( បា.បាលី ( បាលីភាសា ) )
អ្នកនៅក្នុងក្រុងឬដែលនៅក្នុងក្រុង ។ បើស្រ្តីជា នាគរិកា ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>