Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នរពិស្វណ៍
( ន.នាមសព្ទ )
[នៈរៈ-ពិស ឬ នៈរៈ-ពឹស]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នរវិស្វណ) អ្នកស៊ីមនុស្ស (ភូត, បិសាច, អារក្សទឹក, អាប, ព្រាយ...) ។
-
នរសឹហៈ
( ន.នាមសព្ទ )
[នៈរៈសឹងហៈ]
or នរសិង្ហ (--សឹង)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ន្ឫសឹហ) ដូចគ្នានឹង នរសីហៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
នរាធិប
( ន.នាមសព្ទ )
[--ធិប]
or នរាធិបតី (--ប៉ៈដី)
( បា.បាលី ( បាលីភាសា ) )
(នរាធិប, នរាធិបតិ) អ្នកដែលជាធំ, ជាម្ចាស់លើអស់ជន (ក្សត្រទ្រង់រាជ្យ) ។
-
នរាធិបតិន្ទ
( ន.នាមសព្ទ )
[នៈរាធិប៉ៈដិន]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នរ + អធិបតិ + ឥន្ទ; នរាធិបតេន្រ្ទ) ដូចគ្នានឹង នរាធិបតី ដែរ សម្រាប់ប្រើក្នុងកាព្យ ។
-
នរាសភ
( ន.នាមសព្ទ )
[នៈរាសៈភៈ ឬ នៈរាសប់]
( បា.បាលី ( បាលីភាសា ) )
មនុស្សអ្នកប្រសើរ, ឧសភរបស់មនុស្ស (ព្រះសម្មាសម្ពុទ្ធ) ។
-
នរិន្ទ
( ន.នាមសព្ទ )
[នៈរិន ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នរេន្ទ្រ) អ្នកដែលជាធំលើអស់ជន, ដែលជាម្ចាស់នៃមនុស្ស (ក្សត្រទ្រង់រាជ្យ) ។
-
នរូ
( ន.នាមសព្ទ )
[នៈរូ ឬ ន-រូ]
( សំ. បា. ក្ល.សំស្រ្កឹតនិងបាលីលាយក្លាយ )
(គឺក្លាយមកពី នរោ; នរ > នរោ) មនុស្ស, ជន : នរូបុរសស្រ្តីណាមួយ...។ នរូអ្នកណា ទោះយកអាត្មា ចូលសាសន៍ពុទ្ធរត្ន ចូរធ្វើឲ្យត្រង់ ដោយនូវបន្ទាត់ ហៅស្វែងសម្បត្តិ យកផ្លូវនិព្វាន (សាស្ត្រាច្បាប់ក្រម) ។
-
នរេន្រ្ទ
( ន.នាមសព្ទ )
[នៈរេន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដូចគ្នានឹង នរិន្ទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
-
នរេសូរ
( ន.នាមសព្ទ )
[នៈរេសូ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នរេស្វរៈ; នរិស្សរ) អ្នកដែលជាធំជាងអស់ជន (ក្សត្រទ្រង់រាជ្យ) ។ ផ្លាស់ ស្វរ ជា សូរ ។
-
នរោត្តម
( ន.នាមសព្ទ )
[នៈរោត-តៈ ម៉ៈ ឬ នៈរោត-ដំ ]
( បា.បាលី ( បាលីភាសា ) )
(នរ + ឧត្តម > នរោត្តម) ដែលឧត្តមជាងអស់មនុស្ស ។ ន. ព្រះបរមនាមនៃព្រះរាជាមួយអង្គក្នុងកម្ពុជរដ្ឋ ដែលទ្រង់រាជ្យមុនព្រះបាទសម្ដេចសិរីសុវត្ថិ (ស៊ីសុវត្ថិ); ព្រះនាមដើមជា ព្រះអង្គម្ចាស់រាជាវតី, ជាព្រះរាជបុត្រនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា... (ព្រះបរមកោដ្ឋ); ព្រះនាមក្នុងរាជ្យជា ព្រះបាទសម្ដេចព្រះនរោត្ដមបរមរាមទេវាវតារ...ព្រះចៅក្រុងកម្ពុជាធិបតី; ព្រះមរណនាមជា ព្រះសុវណ្ណកោដ្ឋ, គេតែងនិយាយថា កាលពីក្នុងរាជព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម...ឬថា...ព្រះករុណាព្រះនរោត្តម...ឬក៏...ហ្លួងនរោត្តម...ពុំនោះថា...ព្រះករុណាព្រះសុវណ្ណកោដ្ឋ ឬក៏ថា...ហ្លួងសុវណ្ណកោដ្ឋ...។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>