Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តុក្កតា
( ន.នាមសព្ទ )
[តុក-ក: -តា ]
រូបដែលគេធ្វើដោយដីឬដោយវត្ថុធាតុផ្សេងៗមានកៅស៊ូជាដើម សម្រាប់ក្មេងលេង : ទិញរូបតុក្កតាយកមកឲ្យកូនលេង, វាគ្មានដឹងអ្វីទេដូចជាតុក្កតា . . . ។
-
តុករង្វាន់
( ន.នាមសព្ទ )
រង្វាន់ដែលរាជការ ឬឯកជនប្រគល់ ជាពិសេសដល់ជនដែលមានគុណវុឌ្ឍិគួរគេពេញចិត្តចង់ឲ្យ, ពុំមែនជារង្វាន់ចាំបាច់ដោយខានពុំបានទេ : សិស្ស ១០ នាក់បានទទួលតុករង្វាន់អំពីក្រសួងអប់រំជាតិ; ទាហាន ៣ នាក់ បានទទួលតុករង្វាន់មួយពាន់រៀលម្នាក់ ព្រោះខ្លួនបានប្រតិបត្តិការ ដែលទាហានឯទៀតកម្រនឹងធ្វើបាន ។ ព. ផ្ទ. រង្វាន់ប្រចាំឆ្នាំ; រង្វាន់ចាំបាច់ ។
-
តុង
( ន.នាមសព្ទ )
ធុង ឬលូសម្រាប់ដាក់ផង់ស៊ីម៉ងត៍, ដាក់ដែកគោល, ដាក់ស្រាទំពាំងបាយជូរ ជាដើម : ស៊ីម៉ងត៍ ១ តុង ។
-
តុង
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
(តុ៎ង កិ. “ទាញយក, ហូតយក”) ប្រាក់ដែលហូតយកពីអ្នកជើងល្បែង បៀ, ប៉ោ, ថួ ជាដើម ដែលឈ្នះជាប្រយោជន៍ដល់នាយបន : ហូតយកតុងបៀ ។
-
តុងតាំង
( ឧ.ឧទានសព្ទ )
or តូងតាង
សូរឮដោយធ្លាក់របស់អ្វីៗរឹងជាដើម ។ កិ. វិ.
- ខឹងតូងតាង គឺខឹងខ្លាំងចាប់អ្វីៗបោះបោកតូងតាង ។
-
តុងទីន
( ន.នាមសព្ទ )
( បារ.បារាំង ( ភាសាបារាំងសែស ) )
(Tontine) សមាគមប្រមូលប្រាក់, ក្រុមហ៊ុនសន្សំដើមទុន ដើម្បីជួយគ្នាទៅវិញទៅមក : លេងតុងទីនមួយក្បាល ។
-
តុញ
( កិ.កិរិយាសព្ទ )
សុញ, ទញ់ទាល់; ច្រើនប្រើជាមួយនឹងពាក្យតុះ : តុះតុញគំនិតគិតអ្វីមិនឃើញសោះ ។
-
តុណ្ហីភាព
( ន.នាមសព្ទ )
[តុន-ហី-ភាប]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តុណ្ហីភាវ; តូស្ណីម្ភាវ ឬ តូស្ណីភាវ) ភាពស្ងៀម, ដំណើរស្ងៀមមិនបញ្ចេញវាចា : ព្រះសាស្ដាទ្រង់ទទួលនិមន្តដោយតុណ្ហីភាព; ព្រះករុណាជាម្ចាស់ជីវិត ទ្រង់ព្រះតុណ្ហីភាព ។
-
តុបៗ
( ឧ.ឧទានសព្ទ )
សូរដើរខ្លីៗ កំបុតៗ : សេះដើរតុបៗ ។
-
តុមត្ថកិរិយា
( ន.នាមសព្ទ )
[តុ ម៉ាត់ថៈ កិរ៉ិយ៉ា]
( បា.បាលី ( បាលីភាសា ) )
កិរិយាសព្ទបាលីជារូបធាតុ ដែលពុំទាន់បំបែកចេញតាមបុរិសសព្វនាមទាំង ៣ បែបនៅឡើយ ដូចជា ករ៑ “ធ្វើ”, ចរ៑ “ប្រព្រឹត្ត; ដើរ”; តរ៑ “ឆ្លង” ជាដើមដែលចុះ តុំ-បច្ច័យ មកជាជំនួយកុំឲ្យនៅត្រឹមតែរូបដើមសុទ្ធ, ករ៑ > កត្តុំ ឬ កាតុំ; ចរ៑ > ចរិតុំ; តរ៑ > តរិតុំ ។ល។ សម្រាប់ប្រើចំពោះតែក្នុងភាសាសំស្រ្តឹតនិងបាលីប៉ុណ្ណោះ, ឯភាសាខ្មែរពុំមាន តុមត្ថកិរិយា នេះទេ ។
<< Prev 1 ... 15 16 17 18 19 20 Next >>