Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តឹកកែ
( ន.នាមសព្ទ )
or តុកកែ
សត្វពួកជីងចក់ តែធំជាងជីងចក់ មានសម្បុរផ្អុចៗ មានជើងស្អិត ចាប់ត្រង់ណាជាប់ត្រង់នោះ យំឮសូរ តឹកកែៗ ឬ តុកកែៗ (បា. ហៅ ឃរគោលិកា; សំ. ហៅ គ្ឫហគោធិកា) ។
-
តឹកតាង
( ន.នាមសព្ទ )
ភ័ស្ដុតាង, គ្រឿងអាង : សឹងមានរបស់នេះជាតឹកតាងស្រាប់ ។
-
តឹកៗ
( ឧ.ឧទានសព្ទ )
សូរសំឡេងតឹង ឮដោយគោះអ្វីៗដែលមានសាច់ហាប់, សាច់ណែន ។
-
តឹង
( គុ.គុនសព្ទ )
ចង្អៀត, ណែន, ដែលសន្ធឹងរឹងត្រង់, ដែលទីទៃពីធូរ ។ ពាក្យផ្ទុយ ធូរ ។
-
តឹង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលខឹងខ្លាំង, ច្រឡោតខ្លាំង : ខឹងតឺង, ស្ទុះតឺង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណឺង ផង) ។
-
តឹងរ៉ឹង
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(រ៉េង អ. ថ. រ៉ិង “បង្គាប់, បង្ខំឲ្យឆាប់...” តឿនបង្ខំ, បង្ខំយ៉ាងតឹងខ្លាំង ។
-
តឺតរខឺត
( គុ.គុនសព្ទ )
[តឺត-រខឺត ]
ដែលមានរាងស្ដឺតកំប្រេវ : រាងតឺតរខឹត ។
-
តុ
( ន.នាមសព្ទ )
ប្រដាប់ប្រើប្រាស់ពួកថាស តែមានជើង : បង្អែមមួយតុ ។ ប្រដាប់មានជើងសម្រាប់ទ្រសម្រាប់រងអ្វីៗ : តុសរសេរ ។ គ្រឿងតាំងជាការរុងរឿង ជាលំអក្នុងឱកាសបុណ្យធំនីមួយ ក៏ហៅ តុ ដែរ : តាំងតុ, ព្រះរាជពិធីតាំងតុ ចម្រើនព្រះជន្ម ... ។
-
តុកកែ
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តឹកកែ) ។ ឈ្មោះពស់មួយប្រភេទមាឌតូចរៀវ សម្បុរបៃតង ជួនកាលលូនឡើងនៅក្រោមដំបូលផ្ទះ, កាលបើតុកកែឃើញ តែងតែហាមាត់ធំ បើកឱកាសឲ្យពស់នេះចូលស៊ីថ្លើម, តុកកែក៏នៅតែរស់ ប៉ុន្ដែឈប់លែងយំអស់កាលយូរ, លុះថ្លើមដុះធំឡើងវិញទើបយំ ពស់នេះក៏ចូលស៊ីថ្លើមទៀត (ពាក្យតំណាល) : ពស់តុកកែ ។
-
តុកតុល
( ន.នាមសព្ទ )
ន័ង្គល (ពាក្យបណ្ដៅ ) : តុកតុល មមុលក្នុងដី សត្វជើងប្រាំបី នាំមុខតុកតុល (ន័ង្គល) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បណ្ដៅ ទៀតផង ។
<< Prev 1 ... 15 16 17 18 19 20 Next >>