Khmer Dictionary: សីហ៍
Chuon Nath's Khmer-Khmer Dictionary
-
សីហៈ
( ន.នាមសព្ទ )
or សីហ៍
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សីហ; សឹហ) សត្វចតុប្បាទពួកមួយជាម្រឹគមានអំណាចអង់អាច (សិង្ហ; បារ. លីយ៉ុង Lion) ។ ក្នុងគម្ពីរពុទ្ធសាសនាថា សីហៈ មាន ៤ ប្រភេទគឺ ១-
- តិណសីហៈ សីហៈមានសម្បុរប្រផេះ ស៊ីតិណជាតិជាអាហារ; ២-
- កាឡសីហៈ សីហៈមានសម្បុរខ្មៅស៊ីតិណជាតិជាអាហារដែរ; ៣-
- បណ្ឌុសីហៈ សីហៈមានសម្បុរលឿងចាស់ (សម្បុរត្នោត) ស៊ីសាច់សត្វជាអាហារ; ៤-
- កេសរសីហៈ សីហៈមានកេសរ គឺត្រង់កមានសំណុំរោមសម្បុរក្រហម, មានឆ្នូតក្រហម៣ស្រស់ក្រឡាញពីត្រឹមក្បាលកាត់ចំមកលើខ្នង គឺឆ្នូតមួយកណ្ដាលបង្ហូតត្រង់ចុះតាមខ្នងដងកន្ទុយ ឆ្នូតពីរសងខាងងាកចុះតាមកៀនត្រគាកទាំងពីរ (ម្ខាងមួយ) វិលវៀនព័ទ្ធជាទក្ខិណាព័ត៌, ត្រង់មុខនិងចុងជើងទាំងបួននិងចុងកន្ទុយមានសម្បុរក្រហមស្រស់, សរីរប្រទេស ក្រៅពីនោះមានសម្បុរ-សដូចសម្បុរខ្យងស័ង្ខដែលខាត់, ស៊ីសាច់សត្វជាអាហារ (ច្រើនមាននៅក្នុងហិមវន្តប្បទេស), កេសរសីហៈនេះមានអានុភាពជាងសីហៈទាំង ៣ ប្រភេទខាងលើ; ហៅ សីហរាជ ឬ រាជសីហ៍ “ស្ដេចសីហៈ” ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិង្ហ និង គជសីហ៍, នរសីហៈ ឬ នរសីហ៍ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជាសីហ អ. ថ. សីហៈដូចជា សីហនាទ សូរសព្ទបន្លឺនៃសីហៈ, សម្រែកសីហៈ ។ ព. ប្រ.
- បញ្ចេញសីហនាទ កម្ទរសូរសព្ទឮខ្លាំងៗឥតញញើត, និយាយក្អេងពេញត្រពងមាត់ ។ (សូរសីហនាទ) (សូរៈ--) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សូរ គុ.) ។
- សីហបញ្ជរ (ព. ប្រ.) បង្អួចរបស់លោកអ្នកមានអានុភាពដូចសីហៈ គឺបង្អួចដំណាក់ឬប្រាសាទរបស់ក្សត្រិយ៍ទ្រង់រាជ្យ : ព្រះរាជាទ្រង់ប្រថាប់ក្បែរសីហបញ្ជរ ។ ឬ បង្អួចមានរង្វង់ដូចជាទ្រង់ជំហរសីហៈ ។
- សីហពិលាស ឬ--វិលាស ដំណើរនៃសីហៈ ។ ព. ប្រ. លំនាំលីលាឬដំណើរគគាតឥតភ្លឹក ។
- សីហសយ្យា ឬ --សេយ្យា (--សៃយ៉ា) ដំណេកសីហៈ (កេសរសីហៈដេកផ្អៀងទៅខាងស្ដាំជាដរាប) ។ ព. ប្រ. ដំណេកដូចជាសីហៈ គឺដំណេកផ្អៀងទៅខាងស្ដាំ ជើងធ្វេងតម្រួតលើជើងស្ដាំ(បន្ទំព្រះពុទ្ធ) : ព្រះសម្មាសម្ពុទ្ធទ្រង់សម្រេចសីហសេយ្យា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សីហសេយ្យាសន៍ ក្នុងពាក្យ សយ្យា ឬ សេយ្យា ផង) ។
- សីហាស-នៈ (--សៈន៉ៈ; បា. < សីហ + អាសន) ព. ប្រ. អាសនៈរបស់លោកអ្នកមានអំណាចដូចជាសីហៈ គឺរាជាសនៈឬរាជបល្ល័ង្ក : ព្រះបរមក្សត្រិយ៍ទ្រង់គង់លើសីហាសនៈ ។ ឬអាសនៈមានទ្រង់ទ្រាយដូចរូបសីហៈ, គ្រែរូបសីហៈ ។ល។
Headley's Khmer-English Dictionary
-
No matching entries found!