Khmer Dictionary: រាគៈ
Chuon Nath's Khmer-Khmer Dictionary
-
រាគ
( ន.នាមសព្ទ )
or រាគៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រាគ) តម្រេក, សេចក្ដីរីករាយ, ត្រេកត្រអាល ចំពោះកាម : ត្រូវរាគៈគ្របសង្កត់ ។
- រាគគ្គិ (រាគ័ក-គិ; បា. < រាគ + អគ្គិ) ភ្លើងរាគៈ, រាគៈដែលទុកដូចជាភ្លើង : រាគគ្គិ ជាភ្លើងមិនសម្ដែងឲ្យឃើញផ្សែងនិងអណ្ដាត ប៉ុន្តែឆេះរង្គំងំរង្គាលលើសខ្នាតឥតនរណាពណ៌នាប្រាប់គ្នាឲ្យដឹងសព្វគ្រប់បានដុតសត្វឲ្យឆេះខ្លោចប្រាណពុំដឹងខ្លួន... (បរិយាយរបស់ ព. ពុ.) ។
- រាគចរិត (រាគៈចៈរ៉ិត) អ្នកដែលមានចរិតក្រាស់ដោយរាគៈ ។
- រាគចិត្ត ចិត្តដែលប្រកបដោយរាគៈ ។
- រាគាទិក្កិលេស (បា. < រាគ + អាទិ + កិលេស) កិលេសមានរាគៈជាដើម ។
- រាគាភិភូត (បា. < រាគ + អភិភូត “គ្របសង្កត់”) ដែលត្រូវរាគៈគ្របសង្កត់ ។ល។
Headley's Khmer-English Dictionary
-
No matching entries found!