Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភូមិ៍

Chuon Nath's Khmer-Khmer Dictionary
  1. ភូមិ ( ន.នាមសព្ទ ) [ភូម ] or ភូមិ៍   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភូមិ) ផែន​ដី, ទី​ដី; តំបន់; ផ្ទៃ; ទី; ជាន់; ថ្នាក់ ។ ខ្មែរ​ច្រើន​ប្រើ​សំដៅ​ទី​ដែល​មាន​ប្រជុំ​ផ្ទះ​លំនៅ​ក្នុង​តំបន់​នីមួយ​ៗ : ភូមិ​តូច, ភូមិ​ធំ ។ ភូមិ​ឋាន ទី​ភូមិ ។
    - ភូមិ​លំនៅ ផ្ទះ​លំនៅ​ក្នុង​ភូមិ ។
    - ភូមិ​ភាគ (ភូ-មិភាក) ប៉ែក​ផែន​ដី, ប៉ែក​ទី​តំបន់ ។
    - ភូមិ​ប្រទេស (ភូមិ--) ប្រទេស​ផែន​ដី​នីមួយ​ៗ ។ល។ ប្រើ​ជា​បទ​សមាស​រៀង​ពី​ខាង​ចុង​នាម​សព្ទ​ឯ​ទៀត​ក៏​មាន, ដូច​ជា :
    - គេហ​ភូមិ (គេហៈភូម) ថ្នាក់​ផ្ទះ ។
    - ឋានន្តរ​ភូមិ (ឋាន៉ន់-តៈរ៉ៈភូម) ថ្នាក់​ងារការ, ថ្នាក់​យស​ស័ក្តិ ។
    - បច្ចេក​ភូមិ (ប៉័ច-ចេកៈភូម) ទី​ជា​ព្រះ​បច្ចេក​ពុទ្ធ ។
    - ពុទ្ធ​ភូមិ (ពុត-ធៈភូម) ទី​ជា​ព្រះ​ពុទ្ធ ។
    - អរិយ​ភូមិ (អៈរ៉ិ-យៈភូម ឮ) ថ្នាក់​របស់​អរិយ​បុគ្គល, ថ្នាក់​អរិយ​ធម៌ ។ល។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar