Khmer Dictionary: មិនមែន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
មទ្រីបាព៌
( ន.នាមសព្ទ )
[-បា ]
(សំ. បា.) (មទ្រីបវ៌ន៑; មទ្ទីបព្វ) សង្កាត់, វគ្គ, កណ្ឌ (ទី ៩) ក្នុងវេស្សន្តរជាតកនិយាយអំពីរឿងព្រះនាងមទ្រី; ច្រើននិយាយជាប់ជាមួយនឹងពាក្យ “កណ្ឌ” ថែមទៀតថា : កណ្ឌមទ្រីបាព៌, ស្ដាប់លោកទេសកណ្ឌមទ្រីបាព៌ ។ បើហៅចំពោះតួនាងមទ្រីកុំនិយាយថា “នាងមទ្រីបាព៌” ដូច្នេះឡើយ, គប្បីនិយាយថា “នាងមទ្រី ឬ ព្រះនាងមទ្រីទេវី” តែប៉ុណ្ណេះបានហើយ ព្រោះពាក្យ “បាព៌” គឺគ្រាន់តែជាសង្កាត់, វគ្គ, កណ្ឌ ដែលថ្លែងអំពីរឿងនាងមទ្រី, មិនមែនជានាមរបស់នាងទេ ។ ពាក្យ “បាព៌” នេះក្នុងវេស្សន្តរជាតកឃើញមានប្រើចំពោះតែកណ្ឌទី៨, ៩, ១០, ១១, គឺ កុមារបាព៌, មទ្រីបាព៌, សក្កបាព៌, មហារាជបាព៌ (បា. កុមារបព្វ, មទ្ទីបព្វ, សក្កបព្វ, មហារាជបព្វ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បព្វៈ ផង ។
-
មិច្ឆា
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[មិច-ឆា ]
(ជា និ.; មិថ្យា) ខុស, មិនពិត, មិនមែន :
- មនុស្សមិច្ឆា មនុស្សយល់តែខាងខុស, មនុស្សឆ្វេងទាំងស្រុង;
- ចិត្តមិច្ឆា ចិត្តដែលគិតខុស, ចិត្តឆ្វេងទាំងស្រុង; (ច្រើនសំដៅសេចក្ដីថា ចិត្តឆេវឆាវ, ចិត្តអាក្រក់តក់ម៉ក់);
- ចិត្តមច្ឆេរមិច្ឆា (--ម៉ាច់-ឆេ--) ចិត្តកំណាញ់យល់ខុសជាត្រូវ ។ល។ ច្រើនប្រើជាបទសមាស, ដូចជា មិច្ឆាចារ, មិច្ឆាជីវៈ, មិច្ឆាទិដ្ឋិ, មិច្ឆាមគ្គ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនុះ) ។
- មិច្ឆាកម្មន្តៈ ន. ការងារខុស (ព. ផ្ទ. សម្មាកម្មន្តៈ) ។
- មិច្ឆាចារ (--ចា) ន. (បា. < មិច្ឆា “ខុស” + អាចារ “ដំណើរប្រព្រឹត្តស៊ប់; មារយាទ”; សំ. មិថ្យាចារ < មិថ្យា + អាចារ) ដំណើរប្រព្រឹត្តទាស់ខុសប្រពៃណី; មារយាទអាក្រក់; ច្រើនប្រើសំដៅសេចក្ដីថា “ដំណើរលួចភរិយាគេ” : ធ្វើមិច្ឆាចារ (ប្រើជា មិថ្យាចារ ក៏មាន) ។ ព. ផ្ទ. សម្មាចារ ។
- មិច្ឆាជីព ឬ--ជីវៈ ន. (បា. < មិច្ឆា + អាជីវ; សំ. មិថ្យាជីវ < មិថ្យា + អាជីវ) ការចិញ្ចឹមជីវិតខុស ដូចយ៉ាងចាប់មនុស្សលក់ជារបរជាដើម (ប្រើជា មិច្ឆាជីវៈ ក៏បាន; និយាយថា មិច្ឆាអាជីវោ ក៏មាន) ។ ព. ផ្ទ. សម្មាជីព, សម្មាជីវៈ ឬ សម្មាអាជីវៈ, សម្មាអាជីវោ ។
- មិច្ឆាទិដ្ឋិ (--ទិតឋិ) ន. (បា.; សំ. មិថ្យាទ្ឫឞ្ដិ) សេចក្ដីយល់ឃើញខុស គឺដំណើរយល់ខុសអំពីសេចក្ដីពិត ដូចយ៉ាងយល់ឃើញថា មាតាបិតាគ្មានគុណ, សត្វទាំងអស់ស្លាប់ហើយលែងកើតទៀតជាដើម ។ ព. ផ្ទ. សម្មាទិដ្ឋិ ។
- មិច្ឆាទិដ្ឋិជន (--កៈ-ជន់) ន. ជនប្រកបដោយមិច្ឆាទិដ្ឋិ, ជនអ្នកមានការយល់ឃើញខុស ។
- មិច្ឆាពាក្យ ឬ--វាចា (--ពាក ឬ --វាចា) ន. (បា.--វាចា; សំ. មិថ្យា + វាច៑ > វាក៑, វាគ៑ ឬ--វាក្យ) សម្ដីខុស គឺការប្រើវាចាខុសគន្លងមានពោលពាក្យកុហក, ពាក្យញុះញង់ជាដើម ។ ព. ផ្ទ. សម្មាពាក្យ ឬ សម្មាវាចា ។
- មិច្ឆាព្យាយាម ន. (បា. --វាយាម; សំ. មិថ្យាវ្យាយាម) ព្យាយាមខុស គឺព្យាយាមធ្វើអំពើអាក្រក់ណាមួយ ។ ព. ផ្ទ. សម្មាព្យាយាម ។
- មិច្ឆាមគ្គ (--ម័ក) ន. (បា.; សំ. មិថ្យា + មាគ៌) ផ្លូវខុស គឺផ្លូវឬគន្លងដែលមិនពិត ។ តាមលទ្ធិពុទ្ធសាសនាថា សេចក្ដីយល់ឃើញខុស, សេចក្ដីត្រិះរិះខុស, វាចាខុស, ការងារខុស, ការចិញ្ចឹមជីវិតខុស, ព្យាយាមខុស, ស្មារតីខុស, ដំណើរតាំងចិត្តស្មិងស្មាធិ៍ខុស... ទាំងនេះជា មិច្ឆាមគ្គ ។ ព. ផ្ទ. សម្មាមគ្គ ។
- មិច្ឆាវាចា (ដូចគ្នានឹង មិច្ឆាពាក្យ ដែរ) ។
- មិច្ឆាវាយាមៈ (ដូចគ្នានឹង មិច្ឆាព្យាយាម ដែរ) ។
- មិច្ឆាសង្កប្បៈ សេចក្ដីត្រិះរិះខុស (ព. ផ្ទ. សម្មាសង្កប្បៈ) ។
- មិច្ឆាសតិ សតិខុស, ការរលឹកខុស (ព. ផ្ទ. សម្មាសតិ) ។
- មិច្ឆាសមាធិ សមាធិខុស (ព. ផ្ទ. សម្មាសមាធិ) ។
- មិច្ឆាអាជីព, អាជីវៈ , --អាជីវោ (ដូចគ្នានឹង មិច្ឆាជីព ដែរ) ។ល។
-
មិត្ត
( ន.នាមសព្ទ )
[មិត ]
អ្នកដែលរាប់អានគ្នាជិតដិត, មនុស្សដែលស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធ, សំឡាញ់; មិត្តមានពីរយ៉ាងគឺ
- កល្យាណមិត្ត មិត្តដែលមានអធ្យាស្រ័យល្អ;
- បាបមិត្ត មិត្តដែលមានអធ្យាស្រ័យអាក្រក់ : បុគ្គលគួរកុំសេពគប់បាបមិត្ត, គួរសេពគប់តែកល្យាណមិត្ត, ប៉ុន្តែគួរប្រយ័ត្នកុំធ្វើបាបមិត្តឲ្យក្លាយជាសត្រូវឡើយ (ព. ពុ.) ។ ពាក្យ មិត្ត ឬ មិត្រ នេះ បា. សំ. ប្រើជានបុំសកលិង្គ ទោះបុរសក្ដី ស្ត្រីក្ដី ក៏នៅតែប្រើជា មិត្ត ឬ មិត្រ ដូចគ្នា : កូនប្រុសអ្នកវាជាមិត្រនឹងកូនប្រុសខ្ញុំ; នាងកញ្ញាពីរនាក់ហ្នឹងវាជាមិត្រនឹងគ្នាយូរឆ្នាំហើយ; ខ្លាឈ្មោលជាមិត្រនឹងខ្លាឈ្មោល; ចចកញីជាមិត្រនឹងចចកញី ។ល។ ម្ដាយជាមិត្រជិតដិតស្និទ្ធស្នាលនឹងកូនប្រុសស្រីក្នុងលំនៅរបស់ខ្លួន; បុណ្យដែលគេបានធ្វើហើយខ្លួនគេ ជាមិត្ររបស់គេក្នុងលោកខាងមុខ (ពុទ្ធភាសិត) ។ (បា. សំ. មិនផ្លាស់តាមលិង្គដូច បារ. ប្រុសជា Ami ស្រីជា Amie ទេ ដ្បិត មិត្ត ឬ មិត្រ នេះជា ន. មិនមែនជា គុ.) ។
-
មា
( ន.នាមសព្ទ )
ពាក្យសម្រាប់កូនរបស់បង ហៅបុរសជាប្អូនរបស់មាតាឬបិតា (ពូ) : ហៅថា ឪពុកមា ក៏បាន (តាមទម្លាប់ដោយស្រុក) ។ ហៅបុរសដទៃមិនមែនជាញាតិដែលមានវ័យក្មេងជាងមាតាបិតារបស់ខ្លួនក៏បាន ដោយទុកដាក់ថា ដូចជាប្អូនប្រុសរបស់មាតាបិតា ។
- មាក្មេក ប្អូនប្រុសរបស់ម្ដាយក្មេក ឬរបស់ឪពុកក្មេក : មាក្មេកខាងម្ដាយ, មាក្មេកខាងឪពុក; មាក្មេកជីដូនមួយ, មាក្មេកជីដូនមួយខាងម្ដាយ ។ ល។
- មាជីដូនមួយ, មាជីទួតមួយ, មាជីលួតមួយ បុរសដែលជាប្អូនជីដូនមួយ, --ជីទួតមួយ, --ជីលួតមួយរបស់មាតាឬរបស់បិតា : មាជីដូនមួយខាងម្ដាយ, មាជីទួតមួយខាងឪពុក, មាជីលួតមួយខាងម្ដាយ ។
- មាធម៌ របស់ដែលជាប្អូនធម៌របស់មាតា ឬរបស់បិតា ។
- មាបង្កើត បុរសដែលជាប្អូនបង្កើតរបស់មាតា ឬបិតា ។
-
ល្បិចចៅក្រម
( ន.នាមសព្ទ )
ល្បិចរបស់ចៅក្រមអ្នកជំនុំជម្រះក្តី ។ ក្នុងសតវត្សរ៍ទី ២៣ នៃពុទ្ធសករាជ ត្រូវគ្នានឹងសតវត្សរ៍ទី ១៧ នៃគ្រិស្តសករាជ ព្រះបាទសម្ដេចព្រះជ័យចេស្ដាព្រះមហាក្សត្រិយ៍នៃប្រទេសកម្ពុជា ទ្រង់មានព្រះរាជបញ្ជាឲ្យពួកបណ្ឌិតរៀបចំរបៀបជាល្បិចនៃចៅក្រមអ្នកជំនុំជម្រះក្ដី ឲ្យបានទៀងទាត់តាមសុចរិតយុត្តិធម៌ ឲ្យងាយពិនិត្យពិភាក្សារកការណ៍ពិត ដោយល្បិច ៤ យ៉ាង ដែលហៅជាពាក្យ បាលីសន្មត ថា មន្ទលេន, សេនបទ, មណ្ឌុកដ, សីហលោ ។ ល្បិចចៅក្រមទាំងបួនយ៉ាងនេះ មានសេចក្ដីអធិប្បាយថា : ១-មន្ទលេន (មន់-ទៈលេន) ន. (បា. ស. មន្ទ “ទន់, ទន់ភ្លន់, ស្រទន់; សន្សឹមៗ; តិច” + លេន “សន្ទុះ, ល្បឿន; ការស្ទាបស្ទង់”) ល្បិចឈ្មោះ មន្ទលេន នេះមានអត្ថន័យថា ចៅក្រមត្រូវពិចារណានូវអធិករណ៍ គឺរឿងក្តី តាមពាក្យចោទនិងឆ្លើយ ដែលស្ទាបស្ទង់ឃើញថា មុនបង្អស់មិនគួរកញ្ឆក់កញ្ឆែងទេ ក៏ប្រើល្បិចសុភាពទន់ភ្លន់សន្សឹមៗ ប្រៀបប្រដូចនឹងទឹកដែលហូររិញៗមិនហូរគំហុកខ្លាំង ហូរធ្លាក់ចុះទៅក្នុងស្រះឬត្រពាំង ដក់បានជាទឹកពេញទីនោះគួរដល់ការប្រើប្រាស់បានដូច្នោះឯង; បើចៅក្រមប្រើល្បិចនេះទៅឃើញការណ៍ពិតសព្វគ្រប់ហើយ ក៏សម្រេចសេចក្ដីឲ្យអធិករណ៍នោះចប់ស្រេចដោយប្រពៃបានត្រឹមប៉ុណ្ណោះទៅ ។ ២-សេនបទ (សេន៉ៈបត់ ឬ សែន៉ៈបត់) ន. (បា. សេន “សត្វខ្លែង” + បទ “ដំណើរ; ផ្លូវ, គន្លង; ហេតុ; ឧបាយ; ...”; សំ. ឝ្យេន + បទ) ល្បិចឈ្មោះ សេនបទ នេះមានអត្ថន័យថា ចៅក្រមត្រូវពិនិត្យពិចារណានូវរឿងក្តីតាមពាក្យចោទនិងចម្លើយ ដោយប្រើល្បិចស្ទាបស្ទង់មើល យកតម្រាប់សត្វខ្លែងដែលវាឆាបអ្វីៗមានកូនមាន់ជាដើមជាចំណីរបស់វា, ធម្មតាសត្វខ្លែងមុននឹងឆាបកូនមាន់ជាដើម វាត្រូវហើររេរាៗកេលកុងស្ទង់មើលសិន បើលុះតែឃើញមានទំនងឱកាសល្មមឆាបឆក់បានទើបវាសម្លបស្លាបឆាបចុះហើយវាហើរប៉េវឡើងទៅ; បើចៅក្រមយល់ឃើញថា ត្រូវប្រើល្បិចរិះរេបែបសត្វខ្លែង ហើយគ្រញិចសម្រេចសេចក្ដីឲ្យអធិករណ៍ បានចប់ដោយសុចរិតយុត្តិធម៌ហើយ ក៏ទុកជាស្រេចត្រឹមប៉ុណ្ណោះទៅ ។ ៣-មណ្ឌុកដ (ម័ន-ឌុកត់ ឬ មន់--) ន. (បា. មណ្ឌុក ឬ មណ្ឌូក “កង្កែប” + កត > កដ “ដែលធ្វើ គឺការលោត”) ល្បិចឈ្មោះ មណ្ឌុកដ នេះមានអត្ថន័យថា ចៅក្រមត្រូវពិនិត្យពិចារណានូវអធិករណ៍តាមពាក្យចោទនិងចម្លើយ ដែលលៃស្ទង់មើលឃើញថា រឿងនេះត្រូវប្រតិបត្តិតាមតម្រាប់កង្កែបលោត, ធម្មតាកង្កែប វាមិនលោតឥតឈប់បង្អង់សោះទេ, វាតែងតែលោតផ្លោតៗ ហើយឈប់បង្អង់ម្តងៗបន្តិចៗហើយទើបវាលោតផ្លោតៗតៗទៅទៀត, ចៅក្រមក៏ត្រូវធ្វើយ៉ាងនោះដែរ គឺត្រូវស្ទាបស្ទង់មើល កុំប្រញាប់ប្រញាល់រួសរាន់ពេក, បើអធិករណ៍ហុចដំណើរឲ្យមក ឃើញថាគួរវិនិច្ឆ័យបានហើយសឹមសម្រេចសេចក្ដីឲ្យរឿងនោះចប់ស្រេច ដោយសុចរិតយុត្តិធម៌ត្រឹមប៉ុណ្ណោះទៅ ។ ៤-សីហលោ (សីហៈលោ) ន. (បា. សីហ “សត្វសីហៈ” + លោ < លា “កាត់, កាត់ផ្តាច់; កាន់, កាន់យក” ជា បា. ស. ថា សីហលោ) ល្បិចឈ្មោះ សីហលោ នេះមានអត្ថន័យថា កាលបើចៅក្រមពិនិត្យពិចារណាឃើញរឿងនោះមានព័ស្តុតាងច្បាស់ក្រឡែត មិនគួរឲ្យសង្ស័យទេ ប៉ុន្តែបុគ្គលអ្នកជាប់ចោទអង់អាចរបឹងរបាញក្អេងក្អាងហួសហេតុពេក មិនព្រមទទួលសារភាពតាមការណ៍ពិតសោះ, ចៅក្រមត្រូវប្រើអាការគំរាមសម្លុតតាមមាត្រាច្បាប់ ឲ្យបុគ្គលនោះស្លុតគាំងកឿងក្រទាំងហើយឆ្លើយឲ្យការណ៍តាមពិតត្រង់ ដោយចៅក្រមយកតម្រាប់តាមសីហៈ ដែលវាបន្លឺសីហនាទ ស្រែកសន្ធាប់ម្រឹគហើយវាខាំសម្លាប់យកជាចំណីវាដូច្នោះដែរ, ហើយចៅក្រមវិនិច្ឆ័យសម្រេចសេចក្ដី ដោយសុចរិតយុត្តិធម៌ ឲ្យចប់ស្រេចត្រឹមប៉ុណ្ណោះទៅ ។ (ល្បិចចៅក្រម ទាំង ៤ យ៉ាងនេះ ហៅថា ល្បិចព្រះជ័យចេស្តា ឬ ច្បាប់ព្រះជ័យចេស្តា; កាលពីដើម យើងពុំបានឃើញច្បាប់ដើម ក៏ចេះតែអានខុសខ្លះ, លុះយើងស្រាវជ្រាវឃើញសាស្រ្តាស្លឹករឹតចាស់ខ្មៅជាច្បាប់ដើមទើបយើងស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះ ដោយត្រឹមត្រូវហើយ) ។ (កាព្យសម្រាប់ឲ្យងាយចាំ ល្បិចចៅក្រម) : មន្ទលេន-សេនបទ ទាំងមណ្ឌុកដ និងសីហលោ ទាំងបួននេះជា រាជោវាទោ នៃក្សត្រិយ៍សេដ្ឋោ ព្រះជ័យចេស្ដា ។ មហាក្សត្រិយ៍ខ្មែរយើង ស្ដេចមានឫទ្ធិ៍ថ្កើង ទ្រង់បានប្រាប្ដា-ភិសេកហើយស្រេច ស្តេចទ្រង់បញ្ជា ឲ្យប្រាជ្ញព្រឹទ្ធា តែងល្បិចចៅក្រម ។ ជាពាក្យបាលី សន្មតសេចក្ដី ដោយការផ្សែផ្សំ ក្រឹត្យទុកជាច្បាប់ សម្រាប់ចៅក្រម កាត់ក្តីឲ្យសម នឹងយុត្តិធម៌ ។ (មិនមែនសម្រាប់តែចៅក្រមគ្រហស្ថទេ ទោះទាំងចៅក្រមបព្វជិត ក៏គួរប្រើល្បិចចៅក្រមទាំង ៤ យ៉ាងនេះបានដែរ) ។
-
វេយ្យាករណ៍
( ន.នាមសព្ទ )
(វេយ្យាករណ; វៃយាករណ ឬ វ្យាករណ) ការធ្វើឲ្យជាក់ច្បាស់, ឲ្យប្រាកដ; ការពន្យល់; ពាក្យអធិប្បាយ; ពាក្យដោះស្រាយ; ពាក្យរាយ; ទំនាយ; ឈ្មោះអង្គនៃពុទ្ធភាសិត (បាលីភាសា ឮ) មួយយ៉ាងជាពាក្យរាយ (មិនមែនគាថា, បាលី ជាពាក្យរាយនេះហៅ វេយ្យាករណបាឋ វិញក៏បាន); គម្ពីរប្រាប់គោលរបស់ភាសា, មូលរបស់ភាសា : រៀនវេយ្យាករណ៍, ចេះវេយ្យាករណ៍, អ្នកវេយ្យាករណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យាករណ៍>ព្យាករណ៍ ផង) ។
- វេយ្យាករណបណ្ឌិត (--កៈរ៉ៈណៈ--) អ្នកប្រាជ្ញខាងវេយ្យាករណ៍ (អ្នកប្រាជ្ញចេះគោលឬមូលរបស់ភាសា) ។
-
អមនុស្ស
( ន.នាមសព្ទ )
[អៈមៈនុស]
(អមនុឞ្យ) សត្វអទិស្សមានកាយមិនមែនមនុស្ស គឺទេវតា, ភូត, បិសាច, ខ្មោច, យក្ស, អសុរកាយ,... (ច្រើនសំដៅភូត, បិសាច, ខ្មោច, អសុរកាយ) : ពួកអមនុស្ស; ព្រៃមានអមនុស្សកាន់កាប់ ។
- អមនុស្ស ! ខ្មោច ! (ព. ស្ន. ឬ ព. ម.)។
- អមនុស្សធម៌ (--នុស-សៈ--) អំពើឬសន្តានចិត្តកាចសាហាវឃោរឃៅដូចសត្វតិរច្ឆាន ។
-
អមិត្ត
( ន.នាមសព្ទ )
[អៈ--]
អ្នកដែលមិនមែនជាមិត្រ (សត្រូវ) ។ វេវ. បច្ចាមិត្ត ។ ព. ផ្ទ. មិត្ត ឬ មិត្រ ។
- អមិត្តភាព (អៈមិត-តៈ--) ភាពនៃបុគ្គលមិនមែនជាមិត្ត, ភាពនៃជនជាសត្រូវ, ការដែលជាខ្មាំងសត្រូវនឹងគ្នា, ទោសសត្រូវ ។
-
អមោឃ
( គុ.គុនសព្ទ )
[អៈមោក]
ដែលមិនមែនទទេ, មិនសោះសូន្យ, មិនឥតប្រយោជន៍, មិនឥតអំពើ, មិនឃែតគឺកើតការ, បានការ, មានប្រយោជន៍ ។ ព. ផ្ទ. មោឃ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈមោឃៈ, ដូចជា អមោឃកម្ម អំពើមានប្រយោជន៍ ។
- អមោឃជីវិត ជីវិតមិនឥតអំពើ, ការរស់នៅប្រកបដោយសុចរិត ។
- អមោឃបថ ឬ - --មគ្គ (--បត់ ឬ--ម័ក) ផ្លូវមានប្រយោជន៍, ផ្លូវត្រូវ ។
- អមោឃបរិច្ចាគ ការចំណាយទ្រព្យដើម្បីអំពើមានប្រយោជន៍ ។
- អមោឃប្រតិបត្តិ ឬ
- --ប្រតិប័ទ ប្រតិបត្តិត្រូវទំនង ។
- អមោឃពាក្យ, --វាចា ឬ
- --វាទ ពាក្យមានប្រយោជន៍, សម្ដីបានការ ។
- អមោឃវាទិន ឬ - --វាទី អ្នកដែលច្រើនតែនិយាយសម្ដីមានប្រយោជន៍ឬសម្ដីបានការ (បើស្ត្រីជា អមោឃវាទិនី) ។
- អមោឃសព្ទ សព្ទមានប្រយោជន៍; អមោឃពាក្យ ។ល។
-
ហែហៃ
( កិ.កិរិយាសព្ទ )
ត្រួតត្រាបង្គាប់បញ្ជាលើ; ត្រួតត្រាខារខាំង (ច្រើនប្រើចំពោះតែការត្រួតត្រាលើអ្វីៗដែលមិនមែនជារបស់ខ្លួនឬដែលជាសាធារណៈ) : មិនត្រូវខ្លួនមកហែហៃលើរបស់អស់នេះទេ !