Khmer Dictionary: មិនមែន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អសាធារណៈ
( គុ.គុនសព្ទ )
[អៈសាធារៈណៈ]
(អសាធារណ) ដែលមិនមែនសាធារណៈ, ដែលមិនទួទៅ, ដែលចំពោះតែមួយៗ; ផ្ទាល់ខ្លួន: ការអសាធារណៈ ការដែលចំពោះតែមនុស្សម្នាក់ៗត្រូវធ្វើ, ការផ្ទាល់ខ្លួន ។ របស់អសាធារណៈ របស់ដែលត្រូវតែមនុស្សម្នាក់ៗប្រើចំពោះខ្លួន ។ល។ ព. ផ្ទ. សាធារណៈ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អសាធារណ (--រៈ ណៈ), ដូចជា អសាធារណជន ជនថ្នាក់ខ្ពស់ (ព. ផ្ទ. សាធារណជន) ។
- អសាធារណដ្ឋាន ឬ
- --ស្ថាន ទី, កន្លែងសម្រាប់ជនម្នាក់ៗ (ព. ផ្ទ. សាធារណដ្ឋាន ឬ --ស្ថាន) ។
- អសាធារណទាន ទានដែលទាយកឲ្យចំពោះបុគ្គល គឺឲ្យសំដៅបុគ្គលម្នាក់ៗមិនទួទៅដល់បុគ្គលឯទៀត, បុគ្គលិកទាន (ព. ផ្ទ. សាធារណទាន, សង្ឃទាន) ។
- អសាធារណទ្រព្យ ទ្រព្យដែលមិនទួទៅដល់បុគ្គលដទៃ; ទ្រព្យឧត្ដម (ព. ផ្ទ. សាធារណទ្រព្យ) ។
- អសាធារណនាម (ព. វ.) នាមនាមដែលមិនទួទៅទៀត, វិសាមញ្ញនាម : ភ្នំពេញ, ព្រៃនគរ ជាអសាធារណនាម (ព. ផ្ទ. សាធារណនាម, សាមញ្ញនាម) ។
- អសាធារណបណ្ណ ឬ
- --បត្រ សំបុត្រផ្ទាល់ខ្លួន ។
- អសាធារណប្បញ្ញត្តិ (ព. វិ. ពុ.) ពុទ្ធប្បញ្ញត្តិ ដែលមិនទួទៅដល់សហធម្មិកទាំងប្រាំ (ព. ផ្ទ. សាធារណប្បញ្ញត្តិ) ។
- អសាធារណប្រយោជន៍ ប្រយោជន៍ផ្ទាល់ខ្លួន (ព. ផ្ទ. សាធារណប្រយោជន៍) ។
- អសាធារណសុខ សេចក្ដីសុខផ្ទាល់ខ្លួន (ព. ផ្ទ. សាធារណសុខ) ។ល។