Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភូមិ

Chuon Nath's Khmer-Khmer Dictionary
  1. ភូមិ ( ន.នាមសព្ទ ) [ភូម ] or ភូមិ៍   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភូមិ) ផែន​ដី, ទី​ដី; តំបន់; ផ្ទៃ; ទី; ជាន់; ថ្នាក់ ។ ខ្មែរ​ច្រើន​ប្រើ​សំដៅ​ទី​ដែល​មាន​ប្រជុំ​ផ្ទះ​លំនៅ​ក្នុង​តំបន់​នីមួយ​ៗ : ភូមិ​តូច, ភូមិ​ធំ ។ ភូមិ​ឋាន ទី​ភូមិ ។
    - ភូមិ​លំនៅ ផ្ទះ​លំនៅ​ក្នុង​ភូមិ ។
    - ភូមិ​ភាគ (ភូ-មិភាក) ប៉ែក​ផែន​ដី, ប៉ែក​ទី​តំបន់ ។
    - ភូមិ​ប្រទេស (ភូមិ--) ប្រទេស​ផែន​ដី​នីមួយ​ៗ ។ល។ ប្រើ​ជា​បទ​សមាស​រៀង​ពី​ខាង​ចុង​នាម​សព្ទ​ឯ​ទៀត​ក៏​មាន, ដូច​ជា :
    - គេហ​ភូមិ (គេហៈភូម) ថ្នាក់​ផ្ទះ ។
    - ឋានន្តរ​ភូមិ (ឋាន៉ន់-តៈរ៉ៈភូម) ថ្នាក់​ងារការ, ថ្នាក់​យស​ស័ក្តិ ។
    - បច្ចេក​ភូមិ (ប៉័ច-ចេកៈភូម) ទី​ជា​ព្រះ​បច្ចេក​ពុទ្ធ ។
    - ពុទ្ធ​ភូមិ (ពុត-ធៈភូម) ទី​ជា​ព្រះ​ពុទ្ធ ។
    - អរិយ​ភូមិ (អៈរ៉ិ-យៈភូម ឮ) ថ្នាក់​របស់​អរិយ​បុគ្គល, ថ្នាក់​អរិយ​ធម៌ ។ល។
  2. ភូមិន្ទ ( ន.នាមសព្ទ ) [--មិន ] or ភូមេន្រ្ទ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< ភូមិ + ឥន្ទ; < ភូមិ + ឥន្ទ្រ) អ្នក​ដែល​ជា​ធំ​ជាង​អស់​ប្រជាជន​លើ​ផែន​ដី (ព្រះ​រាជា) ។ សព្ទ​ថា ភូធន, ភូធរ, ភូធរេស ឬ ភូធរេស្វរ៍, ភូនាថ, ភូនាយក, ភូនេតា, ភូបតី, ភូបាល, ភូបេន្ទ្រ, ភូបេស ឬ ភូបេស្វរ៍, ភូភុជៈ, ភូមិន្ទ, ភូមិប; ភូមិស្សរៈ, ភូមេន្ទ្រ, ភូមេស ឬ ភូមេស្វរ៍, ភូវន័យ, ភូវនាថ, ភូវនាយក, ភូសក្ក ឬ ភូសក្រ... ទាំងអស់​នេះ​ប្រែ​ថា ព្រះ​រាជា ដូច​គ្នា ប្លែក​បន្តិចបន្តួច​តែ​រាជ​សព្ទ​ធំ​តូច​ជាង​គ្នា​ប៉ុណ្ណោះ, ត្រូវ​ប្រើ​ពាក្យ​ថា ព្រះ ដាក់​នាំ​ខាង​ដើម​ផ្សំ​ផង, តែ​បើ​ប្រើ​ក្នុង​កាព្យ​មិន​បាច់​ដាក់​ពាក្យ​ថា ព្រះ ផ្សំ​ក៏​បាន​ខ្លះ ដោយ​សម្រួល​ពាក្យ​ចួន ។
  3. ភូមិបាល ( ន.នាមសព្ទ ) [--មិ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (ភូមិ + បាល) ឈ្មោះ​ក្រុម​ក្នុង​ក្រសួង​រាជការ មាន​មុខងារ​នាទី​ខាង​កាន់​កាប់​បញ្ជី​ដី​ភូមិ និង​ដី​ស្រែ​ចម្ការ​របស់​ប្រជា​ពលរដ្ឋ : ការិយាល័យ​នៃ​ភូមិ​បាល, ចាត់​ភ្នាក់ងារ​ភូមិ​បាល​ឲ្យ​ទៅ​អង្កេត​ដី​ចម្ការ​ដែល​កើត​ហេតុ ។
  4. ភូមិសាស្ត្រ ( ន.នាមសព្ទ ) [ភូ-មិសាស]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភូមិ + ឝាស្ត្រ; ភូមិ + សត្ថ) គម្ពីរ​សម្ដែង​អំពី​ផែន​ដី, អំពី​ភូមិ​ប្រទេស​ផ្សេង​ៗ, ក្បួន​និយាយ​អំពី​ផែន​ទី​លោក, ការ​និយាយ​អំពី​លក្ខណៈ, សភាព ឬ​ប្រភេទ​នៃ​ផែន​ដី​ជាដើម តាម​របៀប​វិទ្យា​សាស្ត្រ : រៀន​ភូមិ​សាស្ត្រ (បារ. Géographie)។
    - ភូមិ​សាស្ត្រាចារ្យ គ្រូ​បង្រៀន​ភូមិ​សាស្ត្រ ។
    - ភូមិ​សាស្ត្រិន អ្នក​ចេះ​ភូមិ​សាស្រ្ត ។
Headley's Khmer-English Dictionary
  1. ភូមិ ( n ) [pʰuum, pʰuumiʔ]   - detail »
    village; country, place, region; earth, land
  2. ភូមិ ( n ) [pʰuum, pʰuumiʔ]   - detail »
    rank, status; level; class, cycle
  3. ភូមិន្ទ ( adj ) [pʰuumin]   - detail »
    to be royal.
  4. ភូមិន្ទ ( n ) [pʰuumin]   - detail »
    king


Prohok Solutions @2017 : Learn Khmer | Khmer Calendar