Khmer Dictionary: អនាមយ
Chuon Nath's Khmer-Khmer Dictionary
-
អនាមយ
( ន.នាមសព្ទ ) [អៈន៉ាមៈយៈ] or អនាម័យ (អៈន៉ាម៉ៃ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< អន៑ “មិន, ពុំ, ឥត” + អាមយ “រោគ, ជំងឺ, ដំណើរមិនសុខសប្បាយកាយ”) ដំណើរមិនមានរោគឬឥតជំងឺ, សេចក្ដីសុខសប្បាយខ្លួន, ដំណើរជាខ្លួន ។ ព. ផ្ទ. អាមយ ឬ អាម័យ ។ ក្រុមអនាម័យ ក្រុមបំបាត់រោគ, ក្រុមសុខាភិបាល ។
- អនាមយគ្រឹះ មន្ទីរព្យាបាលរោគ ។
- អនាមយដ្ឋាន ឬ
- --ស្ថាន ទីដែលនៅជាសុខឥតនាំបណ្តាលឲ្យកើតជំងឺ ។
- អនាមយភាព ភាវៈនៅជាសុខឥតរោគាព្យាធិ ។ល។
Headley's Khmer-English Dictionary