Khmer Dictionary: អគ្គិ
Chuon Nath's Khmer-Khmer Dictionary
-
អគ្គិ
( ន.នាមសព្ទ )
[អ័ក-គិ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អគ្និ) ភ្លើង (ខ្មែរប្រើក្លាយជា អគ្គី) ។
- អគ្គិកីឡា ឬ - អគ្គិក្កីឡា, អគ្និក្រីឌា ល្បែងភ្លើង, ល្បែងភ្ញីភ្លើង (មានកាំជ្រួច, កាំជ្រួចរន្ទា, ភ្ញីទៀនជាដើម) ។
- អគ្គិជ្ជាលា ឬ - អគ្និជ្វាលា ពន្លឺភ្លើង, អណ្ដាតភ្លើង ។
- អគ្គិភ័យ ភ័យអំពីភ្លើងដែលឆេះផ្ទះជាដើម ។
- អគ្គិសនី (--សៈនី) ឬ - អគ្យសនី (អ័ក-គ្យៈសៈនី; បា. សំ., បា. អគ្គិ “ភ្លើង” + អសិនិ “រន្ទះ” > អគ្យសនិ ឬ អគ្គិសនី “ភ្លើងរន្ទះ; ភ្លើងមេឃ”) ភ្លើងអេឡិកទ្រិក (ពាក្យសន្មតប្រើតាមសម័យនិយម) ។
- អគ្គិសន្តាប កម្ដៅភ្លើង, កម្សួលភ្លើង ។
- អគ្គិសិខា អណ្ដាតភ្លើង; គោម, ចង្កៀង ។ល។ (មើលក្នុងពាក្យ អគ្និ ផង) ។
Headley's Khmer-English Dictionary