Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សា
( កិ.កិរិយាសព្ទ )
មូរឡើងវិញ : សាកន្ទេល ។ កើបឡើងវិញ : សាស្រូវ ។ ត្រឡប់វិញ : សាមកវិញ, ដើរសាចុះសាឡើង ។ រើឈឺឡើងវិញ : សាឈឺឡើងវិញ ។ និយាយថ្លែងពីទុក្ខឬថ្លែងពីទុក្ខទោសដែលកន្លងហួសទៅហើយ, មានដំណើរគួរឲ្យរង្កៀសចិត្ត, ដើម្បីអ្នកស្ដាប់ដឹងច្បាស់; និយាយសើរើពីទុក្ខឬទោសរបស់ខ្លួន : និយាយសាទុក្ខ, សាទុក្ខសាទោស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារទុក្ខ>សារទុក្ខ ក្នុងពាក្យ សារ ១ ន. ផង) ។ និយាយជាថ្មីទៀតឬនិយាយសើរើថែមទៀត : សានិយាយម្ដងទៀត ។ រើធ្វើជាថ្មីទៀត : សាធ្វើជាថ្មី ។ ន. ដំណើរត្រឡប់ទៅមកឬចុះឡើង; ដង, គ្រា, ត្រឡប់; បក : ដើរមួយសា, មួយសាពីរសា ។
-
សា
( ន.នាមសព្ទ )
ស្រូវឬដំណាំពួកខ្លះ ដែលដុះលូតលាស់តពីគល់ចាស់ឬពីជញ្រ្ជាំងស្រស់ : សាស្រូវ, សាឪឡឹក ។ ប្រើដូចជា គុ. ក៏បាន : ស្រូវសា, ឪឡឹកសា ។ ឈ្មោះជំងឺខ្យល់ពួកមួយ ចាប់សត្វចតុប្បាទមានគោក្របីជាដើម : ជំងឺសា, សាថាប់ ។ ឈ្មោះម្ហូបមួយប្រភេទ ជាគូគ្នានឹងភ្ងា : សាត្រីក្អែក ។ ក្រពះមូត្រសត្វពួកខ្លះ មានសំពោច, ឆ្លកជាដើម : សាសំពោច ។
- បែកសា បែកក្រពះមូត្រ ។ ព. ប្រ. និយាយបែកសា ឬ បែកសាយាមោ និយាយបែកពីនេះហើយពីនោះទៀត ល្ហល្ហាចស្ទើររកទីចប់គ្មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បែក ផង) ។
- ឈ្លោះបែកសា ឈ្លោះប្រកែកជជែកបូរបាច់ឮខ្លាំងៗដណ្ដើមយកផ្លូវត្រូវតែរៀងខ្លួន ។ បែកការខ្ចរខ្ចាយសាយសុស : ដំណើរនុ៎ះវាបែកសាខូចអស់ទៅហើយ !
-
សាក
( កិ.កិរិយាសព្ទ )
ចម្លងយកបែបឲ្យដូចភាពដើម : សាកយកក្បាច់ប្រាសាទបន្ទាយស្រី ។ ល្បងមើលឲ្យដឹង, ពិសោធមើល : សាកមើលឲ្យដឹងសិន, យករបស់នុះមកសាកគ្នាមើល, ជាងសាកមាស ។
-
សាក
( កិ.កិរិយាសព្ទ )
កាត់សំបកមែកឈើក្រឡឹងជុំវិញប្រវែងប្រហែល១ ធ្នាប់ឬយ៉ាងវែងត្រឹម ២ធ្នាប់ (លៃតាមទំហំមែកឈើ) ហើយយកស្រកីដូងខ្ចោបដីក្តោបរុំព័ទ្ធជុំវិញ ចងរឹតចុងរបុំខាងក្រោមខាងលើឲ្យតឹងណែន, ចោះគូទបំពង់ស៊កកំណាត់សំពត់ដែលត្របាញ់ឲ្យចូល ដាក់ទឹកក្នុងបំពង់ចងបន្តោកពីលើ ឲ្យទឹកស្រក់មកលើរបុំដី ឲ្យដីសើមជានិច្ចកុំឲ្យស្ងួត, លុះដល់មែកឈើនោះដុះឫសចាក់ទម្លុះរបុំស្រកីដូងចេញមកក្រៅ ឃើញថាឫសនោះចាស់ល្មមកាត់បានហើយ អ្នកសាកត្រូវកាត់ផ្តាច់យកមកកប់នៅដីសើម, ត្រូវបំប៉នឲ្យដីនោះសើមជានិច្ច គឺផ្សាំឲ្យមែកសាករស់លាស់ស្រួលហើយសឹមយកទៅដាំ; ធ្វើបែបនេះហៅថា សាក គឺសាកមែកឈើឲ្យដុះឫស ។ មួយបែបផ្សេងទៀត បង្កប់មែកឬដើមឈើពួកខ្លះមានដើមម្លិះជាដើម ដែលងាយដុសឫសឲ្យកប់ទៅក្នុងដី លុះឈើនោះដុះឫសហើយ ក៏កាត់យកមកផ្សាំឬដាំសម្រេចតែម្ដង, ធ្វើបែបនេះក៏ហៅ សាក ដែរ (បារ. Marcotter) : សាកមែកល្មុត, សាកមែកសែដា, សាកដើមម្លិះលា... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំបៅ>បំបៅ និង ផ្សាំ ទៀតផង) ។
-
សាក
( ន.នាមសព្ទ )
(ស. សរសេរ ទ្រាក អ. ថ. សាក) រូប, រាង, រូបរាង នៃមនុស្សសត្វដែលស្លាប់ហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តាយសាក>តាយសាក ផង) ។
- សាកខ្មោច រូបបុគ្គលស្លាប់ ។
- សាកឆ្អឹង រាងឆ្អឹង ។
- សាកសព រូបរាងសព ។
- សាកអសុភ រូបអសុភ (រូបមនុស្សសត្វដែលស្លាប់ស្អុយ) ។
-
សាក --
(មើលក្នុងពាក្យ សាកៈ) ។
-
សាកច្ឆា
( ន.នាមសព្ទ )
[សា-ក័ច-ឆា ]
( បា.បាលី ( បាលីភាសា ) )
(< សហ “ជាមួយ” ឬ សម្មា “ដោយប្រពៃ, ត្រឹមត្រូវ” + កថា “ពាក្យ, សម្ដី”) ការសន្ទនាគ្នា; ការជជែកពិគ្រោះគ្នារកខុសរកត្រូវ, រកសេចក្ដីពិត; ការប្រឹក្សាពិគ្រោះគ្នាពីធម៌អាថ៌ : ធ្វើសាកច្ឆា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មសាកច្ឆា>ធម្មសាកច្ឆា ផង) ។
-
សាកត្រាក
( គុ.គុនសព្ទ )
or សាកប៉ត្រាក
ដែលធ្លាក់ ឬយុលកន្រ្តាក ឬក៏រយាកចុះក្រោម : មែកឈើយុលសាកត្រាក, សក់សាកប៉ត្រាក ។
-
សាកន្ទេល
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេសម្រាប់លេងនៅពេលបញ្ចប់ពិធីមង្គលការអាពាហ៍ពិពាហ៍ ឬបញ្ចប់ពិធីបុណ្យធំៗដែលគេធ្វើយូរថ្ងៃ, លុះលេងភ្លេងនេះចប់ហើយគេសាកម្រាលមានកន្ទេលជាដើម : ភ្លេងសាកន្ទេល ។
-
សាកប៉ត្រាក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាកត្រាក) ។
Headley's Khmer-English Dictionary
-
សា
( n )
[saa]
- detail »
kind of Cambodian fish salad
-
សា
( n )
[saa]
- detail »
(urinary) bladder (esp. of animals such as civets, ducks)
-
សា
( n )
[saa]
- detail »
tank, self-propelled gun
Reference: សាកុំបា -
សា
( v )
[saa]
- detail »
to roll something up (e.g. a mat); to pick / gather up (what has been spread out), collect; to turn something over; to bring in something; to expose to the sun
-
សា
( v )
[saa]
- detail »
to recur (as an illness); to review; to do again, repeat eg. រៀនសាឡើងវិញ to review from the beginning
-
សា
( n )
[saa]
- detail »
new sprout (from an old root).
-
សា
( v )
[saa]
- detail »
to sprout anew
-
សា
( n )
[saa]
- detail »
time, occurrence; edition.
-
សា
( adv )
[saa]
- detail »
one time, just once eg. អានឲ្យច្រើនសា to read many times
-
សា
[saa]
- detail »