Khmer Dictionary: រោបន
Chuon Nath's Khmer-Khmer Dictionary
-
រោបន
( ន.នាមសព្ទ ) [--ប៉ៈ ន៉ៈ ] or រោប័ន ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--បន; រោបណ) ការបណ្តុះ, ការដាំ ។ សម្រាប់ប្រើជាបទសមាស :
- រោបនកម្ម ការឬរបរដាំដំណាំ ។
- រោបនកិច្ច ដំណើររវល់ដោយការដាំដំណាំ ។
- រោបនដ្ឋាន ឬ - រោបណស្ថាន ទីដាំដំណាំ, ចម្ការដំណាំ ។
- រោបនមូល ថ្លៃដំណាំ, ប្រាក់ដែលបានអំពីការដាំដំណាំ ។
- រោបនាធិបតី (បា. < រោបន + អធិបតិ) អ្នកត្រួតត្រាលើការដាំដំណាំ, អធិបតីឬចាងហ្វាងក្រសួងត្រួតច្បារដំណាំ ។ល។
Headley's Khmer-English Dictionary
-
រោបន
( n ) [roupaʔnaʔ]
planting, farming
-
រោបនាធិបតី
( n ) [roupaʔnaatʰɨppaʔdəy]
overseer, farm manager