Khmer Dictionary: ពាំ
Chuon Nath's Khmer-Khmer Dictionary
-
ពាំ
( កិ.កិរិយាសព្ទ )
នាំយកអ្វីៗដោយខាំនឹងមាត់ : ឆ្មាពាំកូន, សុនខពាំឆ្អឹងជ្រូក ។
- ពាំគ្រាប់ ឬ បៀមគ្រាប់ គ្រាប់កាំភ្លើងដែលមុតក្នុងសាច់ លុះដល់សះរបួសក៏ដុះសាច់ឱបជិតនៅនោះ (ច្រើនតែគ្រាប់ប្រាយ) ។
- ពាំត្រណោត (ព. ប្រ.) គុ. ដែលមិនដាច់ស្រេច, ពុំទាន់ប្រាកដ, ដែលនៅបាំងស្ទើរ : សម្ដីពាំត្រណោត ។ ប្រើជា កិ. វិ. ក៏បាន និយាយពាំត្រណោត និយាយបាំងស្ទើរ ។
- ពាំពាក្យពាំសម្ដី ឬ - នាំពាំពាក្យសម្ដី (ព. ប្រ.) នាំពាក្យសម្ដីទៅប្រាប់អ្នកម្ខាងឲ្យដឹងដោយដំណើរញុះញង់, នាំអុជអាល ។
- អណ្ដាតពាំព្រីង អណ្ដាតដែលមានសម្បុរស្វាយជាំឬខ្មៅ (ច្រើនតែសុនខ) : ឆ្កែអណ្ដាតពាំព្រីង ។
- ពាំយួរ (ព. ប្រ.) កិ. វិ. ដែលមានអាការដូចជាពាំផងយួរផង : ដឹកនាំពាំយួរ ដែលជួយឈឺឆ្អាលដឹកនាំឲ្យបានសម្រេចតាមបំណង ។
- ពាំសំបក ឈើដែលគេចាំងឬច្រាសសំបកមិនអស់ : ឈីហុបពាំសំបក ។
- សម្ដីពាំសំបក (ព. ប្រ.) សម្ដីមិនអស់អាថ៌សេចក្ដី ។
- ពាំស្រាយ ឈើហុបឬសសរជាដើមដែលមានសាច់ស្រាយលាយនៅជាមួយនឹងខ្លឹម : សសរពាំស្រាយ ។
- សម្ដីពាំស្រាយ (ព. ប្រ. )សម្ដីខុសខ្លះត្រូវខ្លះយកជាការណ៍ពិតទាំងអស់ពុំបាន ។ល។
Headley's Khmer-English Dictionary
-
ពាំ
( v )
[poam]
to hold / carry something in the mouth / teeth / beak (compare ebom which is to hold s.t inside the mouth)
-
ពាំង
( v )
[peaŋ]
to block, shield, screen, stand in the way; to ward off