Khmer Dictionary: ពាម
Chuon Nath's Khmer-Khmer Dictionary
-
ពាម
( ន.នាមសព្ទ )
មាត់ព្រែក ឬមាត់ស្ទឹងដែលបែកចេញពីទន្លេទៅ, មាត់ទន្លេដែលហូរទៅជាប់នឹងសមុទ្រ, ដូចយ៉ាង ពាមផ្កាយម្រេច, ពាមរ; ឬ ពាមសែន; ពាមកញ្ជើ (នៅកម្ពុជាក្រោម) ជាដើម ។
-
ពាម
( ន.នាមសព្ទ )
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះដាក់ជាស្រុកហៅថា ស្រុកកំពង់ត្រាច នៅក្នុងអំណាចខែត្រកំពត ។
Headley's Khmer-English Dictionary
-
ពាម
( n )
[piem]
harbor, port; mouth of a river, junction / confluence (of rivers, streams, etc.); delta
-
ពាម
( n )
[piem]
Peam (former Cambodian name for the Vietnamese port of Hatien)
-
ពាម
( n )
[piem]
Peam (former name of a Cambodian province now Kompong Trach District in Kampot Province)